«យល់ឬនៅ? គោចាស់ ប្រទះស្មៅខ្ចី» សំណើចខ្លីៗ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 24, 2015
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយសារតែចង់ក្លាយជាមនុស្សមានលុយ ទាំងក្មេងវ័យ និងយ៉ាងឆាប់រហ័សនោះ ស្រីស្អាតវ័យ២៣ឆ្នាំម្នាក់ បានសម្រេចចិត្តរៀបការ ជាមួយបុរសមហាសេដ្ឋីមួយរូប ដែលមានវ័យយ៉ាងចំណាស់អាយុ៧៣ឆ្នាំ (អាយុខុសគ្នា៥០ឆ្នាំ)។ នាងបានរៀបគម្រោង ថានឹងរួមរ័ក្សជាមួយនឹងបុរសចំណាស់ ឲ្យដល់ដំណាក់កាលមួយ ដែលបុរសវ័យចំណាស់អាចនឹងទ្រាំទ្រមិនបាន ឬពាក្យខ្មែរហៅថា«ដំណាក់កាលស្លាប់លើបង្គង» ដើម្បីឲ្យនាងអាចនឹងក្ដោបក្ដាប់បានភ្លាមៗ នូវមរតកទ្រព្យសម្បត្តិទាំងឡាយ របស់តាចាស់។
នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ អ្វីៗបានដំណើរការទៅដូចការគ្រោងទុក និងមានសភាពយ៉ាងសម្បើមដៃ ព្រោះជាអាពាហ៍ពិពាហ៍របស់មហាសេដ្ឋី។ មនុស្សអ្នកមានមុខមានមាត់ជាច្រើននាក់ បានចូលរួមផ្ដល់កិត្តិយស និងសេរីសួស្ដីដល់គូរស្វាមីភរិយាថ្មីនេះ។ រីឯសាមីខ្លួនជាភរិយាវិញ ក៏បានរៀបឫកពារយ៉ាងសមសួនតាមធម្មតា ជាកូនក្រមុំពិតៗ របស់តាចាស់មហាសេដ្ឋី ឥតមានចន្លោះអ្វីឡើយ។
បន្ទាប់ពីអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ រាត្រីផ្សំដំណេកបានមកដល់ ហើយកូនក្រមុំក៏បានចាប់ផ្ដើមអនុវត្តគម្រោងរបស់នាងភ្លាមៗដែរ។ នាងបានដោះសម្លៀកបំពាក់ចេញពីខ្លួនទាំងអស់ ហើយគេងរង់ចាំស្វាមីសាច់យាររបស់ខ្លួន នៅលើគ្រែដែលរៀបចំយ៉ាង«រ៉ូម៉ែនទិក (Romantic)» ដោយអមជាមួយនឹងពន្លឺភ្លើងទៀនជាច្រើន និងក្លិនគ្រឿងក្រអូបតាមបែបធម្មជាតិដ៏ត្រេកត្រអាល។
មួយសន្ទុះក្រោយមក បុរសចំណាស់៧៣ឆ្នាំ បានចេញពីបន្ទប់ទឹក ដោយមិនមានស្លៀកពាក់អ្វីជាប់នឹងខ្លួន ដូចគ្នាដែរ។ តែអ្វីដែលភរិយាវ័យក្មេងថ្មីថ្មោង បានភ្ញាក់ខ្លួនក្រញ៉ាងនោះ គឺប្រដាប់ប្រដាអាវុធពិសេសរបស់តាចាស់ បានព្រលូតខ្លួនរឹងរួចជាស្រេច មានប្រវែងប្រមាណជា២៥សង់ទីម៉ែត្រ និងមានទាំងបំពាក់ដោយស្រោមអនាម័យមួយពីលើ យ៉ាងសង្ហាថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹង តែនៅនឹងដៃរបស់មហាសេដ្ឋីវ័យចំណាស់យើង មានឃើញកាន់ប្រដាប់ខ្ទប់ត្រជៀកមួយគូរ និងប្រដាប់គាបច្រមុះមួយសម្រាប់ផង។
ពិតហើយ! ចម្ងល់បានកើតមានឡើង សម្រាប់ស្រីស្រស់វ័យក្មេង ថាតើរបស់នៅនឹងដៃស្វាមីខ្លួន ទុកសម្រាប់ធ្វើអ្វី នៅក្នុងការរួមរ័ក្សផ្សំដំណេកនេះ។ នាងបានសួរទៅស្វាមីខ្លួនថា៖
- បងសម្លាញ់... តែបងប្រុងនឹងធ្វើអ្វី ជាមួយប្រដាប់ប្រដាទាំងនេះ?
បុរសចំណាស់ បានតបវិញ៖
- មានរឿងពីរយ៉ាង ដែលខ្ញុំពិបាកទ្រាំនៅក្នុងជីវិត៖ សម្លេងរំខាន ចេញពីសម្រែកស្រីៗ និងក្លិនឈ្ងៀម ចេញពីស្រោមអនាម័យ៕