នៅសិង្ហបូរី ចោលកន្ទុយបារី ត្រូវចាយលុយជិត២ម៉ឺនដុល្លា
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 24, 2015
- ប្រធានបទ: ឯកត្តកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាតឹកតាងមួយ ដែលធ្វើឲ្យទីក្រុងសិង្ហបូរីក្លាយជាទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលស្អាត មានផាលសុខភាពជាងគេ ក្នុងពិពកលោក។ តឹកតាងនេះ ត្រូវនិយាយបូកសរុបទាំងការបង្កើតច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមពីពលរដ្ឋនៃប្រទេសនេះផង។ តែគេនៅមិនទាន់និយាយពីផ្នត់គំនិត ដែលផ្ដល់ទៅឲ្យប្រទេសនេះ នូវអរិយធម៌មួយដែលមានលក្ខណៈពិសេសនោះផងទេ។
យើងសូមលើកយកករណីតូចមួយ មកបង្ហាញ ដែលនឹងបញ្ជាក់ថា ច្បាប់របស់ប្រទេសនេះ បើសូម្បីតែរឿងតូចមួយ ក៏មិនអាចលេងសើចជាមួយបានដែរ។ ករណីតូចមួយ តែបានធ្វើឲ្យតួលេខនៃការផាកពិន័យ ទទួលបានឯកត្តកម្ម ដែលពីមុនមក មិនធ្លាប់មាននរណាទទួលរងដូច្នេះឡើយ។
ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្មដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ ដែលបានចោលកន្ទុយបារីចំនួន៣៤ដើម តាមបង្អួចនៃផ្ទះរបស់គាត់។ នេះ បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរជាតិនៃបរិដ្ឋាន (NEA) របស់ប្រទេសសិង្ហបូរីផ្ទាល់តែម្ដង។
រូបភាពឃ្លាំមើលនៃម៉ាស៊ីនថតវីដេអូសុវត្ថិភាព បានបញ្ជាក់ឲ្យបុរសអ្នកជក់បារីខាងលើ មិនមានអ្វីមកប្រកែកឡើយ។ ហើយរូបភាពចោទប្រកាន់ បានបង្ហាញត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ដែលបុរសរូបនេះ បានចោលកន្ទុយបារីចំនួន៣៤ដើម។ ប៉ុន្តែគេមិនដឹងថា ពីមុនមកបុរសបានចោលអស់ប៉ុន្មានផ្សេងទៀតនោះទេ។ រីឯការបង់ពិន័យនេះ ក៏មិនមែនធ្វើត្រឹមតែជាប្រាក់ជិតម៉ឺនដុល្លាសាំងហ្គាពួរនោះដែរ ព្រោះអាជ្ញាធរកំណត់ឲ្យបុរស ត្រូវសំអាតទីសាធារណៈ សម្រាប់រយៈពេល៥ម៉ោង។
និយាយទៅ សាធារណៈរដ្ឋសាំងហ្គាពួរ មានប្រព័ន្ធច្បាប់យ៉ាងតឹងតែងជាទីបំផុត ទាក់ទងនឹងភាពស្រស់ស្អាត ប្រកបដោយផាលសុខភាព នៅតាមទីសាធារណៈ។ ប្រព័ន្ធច្បាប់នេះ បានហាមឃាត់ជាពិសេស ការបោះចោលសម្រាម នៅតាមដងផ្លូវ ឬហាមមិនឲ្យនាំ«ស្កកៅស៊ូ»ចូលក្នុងប្រទេសឡើយ៕