«មេត្តា​នាំ​ឪពុក​ខ្ញុំ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ទាន់​ពេល​វេលា​ផង»

ក្មេងស្រីជាតិអង់គ្លេសអាយុ៦ឆ្នាំមួយរូប បានសរសេរសំបុត្រតវ៉ាមួយ ទៅកាន់ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកនិងរថភ្លើង ដែល​តែង​តែ​ធ្វើ​ឲ្យឪពុករបស់នាងតូច ចូលផ្ទះយឺតសឹងតែជារៀងរាល់ថ្ងៃ ដើម្បីឲ្យក្រុមហ៊ុននេះធ្វើការងាររបស់ខ្លួន ឲ្យ​បាន​ល្អ​ជាង​មុន។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 24, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង​តូច​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ នៅ​ពេល​ដែល​នាង បាន​ចូល​ទៅ​គេង​ជា​រៀង​រាល់​យប់ ដោយ​មិន​មាន​វត្តមាន​នៃ​ឪពុក​របស់​នាង ស្ថិត​នៅ​ក្បែរ។ នាង​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ព្រោះ​នាង​ចង់​បាន​ឲ្យ​ឪពុក​របស់​នាង ថ្នាក់​ថ្នម​នាង​យ៉ាង​ហោច​ណាស់ ក៏​មួយ​ដង​ដែរ​នៅ​មុន​ពេល​ចូល​គេង។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ទើប​នាង​សម្រេច​ចិត្ត​ធ្វើ​ប្រតិកម្ម ដោយ​សរសេរ​ជា​ញត្តិ​តវ៉ា​មួយ​ឡើង សំដៅ​ក្រុមហ៊ុន​គ្រប់​គ្រង​ផ្លូវ​ដែក និង​រថភ្លើង របស់​ប្រទេស​អង់គ្លេស ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រើ​ប្រាស់​ជា​ប្រចាំ ដោយ​ឪពុក​របស់​នាង។

«សូម​គោរព​មក​លោក ដែល​ជា​អ្នក​គ្រប់​គ្រង​ផ្លូវ​ដែក និង​រថភ្លើង​ជា​ទី​គោរព, ឪពុក​របស់​ខ្ញុំ​តែង​តែ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​យឺត​ជា​និច្ច នៅ​ពេល​យប់​ឡើង ហើយ​ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់ ព្រោះ​មាន​តែ​គាត់​ទេ ដែល​នៅ​ជិត និង​ថ្នាក់​ថ្នម​ខ្ញុំ។ រឿង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ជា​ខ្លាំង។ សូម​អ្នក​ឯង មេត្តា​នាំ​ឪពុក​ខ្ញុំ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ទាន់​ពេល​វេលា​ផង។ ឪពុក​ខ្ញុំ​និយាយ​ថា អ្នក​ឯង​បាន​យក​ប្រាក់​ពី​គាត់​អស់​រលីង​ហើយ អញ្ចឹង​ហើយ បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​លេង ឌីស្នេឡេន (Disneyland) បាន។ ខ្ញុំ​ចង់​ទៅ​លេង ឌីស្នេឡេន ខ្លាំង​ណាស់។ ពី​នាង​ខ្ញុំ អែឡា (Ella) អាយុ​៦​ឆ្នាំ។»

ខាងលើនេះ ជាខ្លឹមសារទាំងស្រុង នៃញត្តិសរសេរដោយដៃ របស់នាងតូច អែឡា ដែលពន្យល់ថា នាងតូច​មានការធុញទ្រាន់ រហូតទ្រាំលែងបាន ពីការវិលត្រឡប់ចូលផ្ទះយឺតពេលរបស់ឪពុកនាង។ លិខិតនេះ ត្រូវ​បានបុរសជាឪពុក យកទៅបង្ហោះផ្សាយនៅលើបណ្ដាញសង្គម រួចត្រូវបានក្រុមអ្នកប្រើប្រាស់ យកទៅចែក​រំលែកតៗគ្នាយ៉ាងសន្ធឹកសន្ធាប់។

សារព័ត៌មានតេឡេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេស បានរាយការណ៍ថា បុរសជាឪពុកបានចំណាយ​ប្រាក់​ប្រមាណជា៤០០០ផោន (ប្រមាណជាង៥០០០អ៊ឺរ៉ូ ឬជិត ៦០០០ដុល្លាអាមេរិក) ក្នុងមួយឆ្នាំៗ។ ការចំណាយ​នេះ វាដូចជាមិនសមាមាត្រទៅនឹងចំនួនរថភ្លើង ដែលមានដំណើរយឺតយ៉ាវ ឬក៏ចំនួនរថភ្លើងដែលត្រូវ​បាន​លប់​ចោល ដោយមិនបានជូនដំណឹងទុកជាមុន។

ភាពរយីករយាកនៃដំណើរការរបស់ប្រព័ន្ធផ្លូវដែក ដែលភ្ជាប់រវាងលំនៅដ្ឋាន និងកន្លែងធ្វើការរបស់បុរសនេះ បានបង្កឲ្យនាងតូច អែនឡា ក្ដៅក្រហាយ ជាពិសេស នៅរៀងរាល់ពេលរាត្រី ព្រោះជាធម្មតា ឪពុករបស់​នាង​ត្រូវចូលមកថើបនាងមួយខ្សឺត មុននឹងនាងតូចបិទភ្នែកគេង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...