មូស្គូ៖ អគ្គិភ័យ​ក្នុង​រន្ធរថភ្លើង​ក្រោម​ដី បង្ក​ឲ្យ​មនុស្ស​របួស (VDO)

មនុស្សរាប់សិបនាក់បានរងរបួស ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអ្នកដំណើរ ត្រូវបានជម្លៀស​ចេញជាបន្ទាន់កាលពីថ្ងៃពុធ ខណៈពេលដែលអគ្គិភ័យមួយបានឆាបឆេះឡើង នៅក្នុងរន្ធរថភ្លើងក្រោយដីនៅទីក្រុងមូស្គូ ជាពិសេស នៅពេលដែលមនុស្សម្នា កំពុងពពាក់ពពូនជិះចេញទៅធ្វើការ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សរាប់សិបនាក់បានរងរបួស ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអ្នកដំណើរ ត្រូវបានជម្លៀស​ចេញជាបន្ទាន់កាលពីថ្ងៃពុធ ខណៈពេលដែលអគ្គិភ័យមួយបានឆាបឆេះឡើង នៅក្នុងរន្ធរថភ្លើងក្រោយដីនៅទីក្រុងមូស្គូ ជាពិសេស នៅពេលដែលមនុស្សម្នា កំពុងពពាក់ពពូនជិះចេញទៅធ្វើការ។


រថភ្លើងមួយខ្សែបានឈប់កណ្ដាលផ្លូវ ហើយអ្នកជួយសង្គ្រោះ បានជម្លៀសមនុស្សចេញ។ (រូបថត របស់អ្នកដំណើរ)

មួយផ្នែកធំនៃបណ្ដាញគមនាគមន៍សាធារណៈ ត្រូវបានរងភាពរអាក់រអួល។ បើតាមសេចក្ដីប្រកាសព័ត៌មាន​មួយរបស់​ក្រសួង ប្រកាសអសន្នរបស់ប្រទេសរ៉ូស្សី បាននិយាយថា អគ្គិភ័យបានចាប់ផ្ដើមឡើង បន្ទាប់ពីខ្សែភ្លើងមួយខ្សែ បានផ្ទុះ​ចេញជាអណ្ដាតភ្លើង នៅក្នុងរន្ធរថភ្លើង ដែលនាំទៅស្ថានីយ៍ចំណត អូកហតនី រីយ៉ាដ (Okhotny Ryad) នៅមិនឆ្ងាយ​ប៉ុន្មានពីទីលានក្រហម។

ក្រសួងដដែលបានបន្ថែមថា មនុស្ស៤៥នាក់ ត្រូវការចាំបាច់នូវការព្យាបាលជាបន្ទាន់ ក្នុងនោះមាន៧នាក់ត្រូវបានឲ្យ​សម្រាកនៅក្នុងមន្ទីរពេទ្យ។ មួយភាគធំពីក្នុងនោះ រងគ្រោះដោយសារតែបានថប់ដង្ហើមនឹងផ្សែង។

ខ្សែរថភ្លើងក្រោមដីមួយ ដែលរត់កាត់ទីក្រុងមូស្គូជារៀងរាល់ថ្ងៃ ត្រូវបានបិត ដើម្បីទុកឲ្យអ្នកលត់អគ្គិភ័យ គ្រប់គ្រង​ស្ថានការណ៍។ សាក្សីជាច្រើន បាននិយាយថា ផ្លូវមួយភាគធំនៃសង្កាត់កណ្ដាលទីក្រុង ត្រូវបានបំពេញប្រៀបដោយ អ្នក​ដំណើររាប់ពាន់នាក់ ដែលបានជម្លៀសខ្លួនចេញពីគ្រោះថ្នាក់។ មនុស្សជាច្រើន បានដើរដោយថ្មើរជើងរហូតដល់ ទិសដៅ​របស់ពួកគេ។

ដំណើរការនៃគមនាគមន៍សាធារណៈទាំងនេះ ត្រូវបានបើកធ្វើឡើងវិញ នៅពេលថ្ងៃត្រង់ម៉ោងនៅមូស្គូ ប៉ុន្តែភាព​រអាក់រអួលបានកើតឡើងសារជាថ្មី នៅ៣០នាទីក្រោយមក ដោយសារតែអ្នកទទួលខុសត្រូវបានរកឃើញ ផ្សែងភ្លើង ហុយចេញពីខ្សែភ្លើងមួយផ្សេងទៀត នៅក្បែងនឹងស្ថានីយ៍ចំណត អូកហតនី រីយ៉ាដនោះ។

សូមបញ្ជាក់ថា រថភ្លើងក្រោមដីនៅទីក្រុងមូស្គូ ទទួលអ្នកប្រើប្រាស់វា យ៉ាងហោចណាស់ចំនួន៧លាននាក់ ក្នុងមួយថ្ងៃ។ ការបិតមិនដំណើរការ ជារឿងមួយដែលគេមិនសូវជួបប្រទះ នៅក្នុងប្រវត្តិរថភ្លើងក្រោមដីនៃទីក្រុងនេះ ហើយក៏ជា​ប្រព័ន្ធ​រថភ្លើងមួយ ដែលល្បីឈ្មោះថាមានការរៀបចំ បានយ៉ាងល្អឥតខ្ចោះថែមទៀតផង៕

សូមទស្សនារូបភាព និងវីដេអូ ស្ដីពីហេតុការណ៍នេះដូចតទៅ៖

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...