«រក្សាបរិស្ថាននៃទីក្រុងយើង» បើមិនអញ្ចឹងទេ ខ្មាសឆ្កែ ...(vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងដ៏កម្រមួយ បានបង្កើតឲ្យមានការនិយាយតៗគ្នា នៅក្នុងទីក្រុងតូចមួយនៅភាគខាងជើង នៃប្រទេសបារាំង។ សត្វឆ្កែមួយក្បាល ចេះរើសកំប៉ុង ឬសំបកដប ដែលមនុស្សគ្រវាត់ចោលនៅតាមដងផ្លូវ ហើយយកទៅទម្លាក់ចោលក្នុងធុងសម្រាម។
ពាំកំប៉ុងដែលគេបោះចោល មកដាក់ក្នុងធុងសម្រាម។ (រូបថតផ្តិតពីវីដេអូ)
ពីនេះពីនោះ - សារព័ត៌មាន «សម្លេងពីខាងជើង (La Voix du Nord)» របស់បារាំង បានធ្វើសេចក្ដីរាយការណ៍ អមដោយវីដេអូ នៅខាងក្រោម ពីករណីដ៏ពិសេសមួយ ដែលកម្រនឹងបានជួប មកបញ្ជាក់ថាបើសូម្បីតែឆ្កែ ក៏វាមានមាយាទរបស់វាដែរ ប្រសិនជាគេបង្ហាត់បង្ហាញវានោះ។
រឿងបានចាប់ផ្ដើមពីប្រអប់ទឹកដោះគោខាប់ ដែលឆ្កែមួយក្បាលឈ្មោះ ណូក (Nouck) នេះ ចូលចិត្តបរិភោគដូចមនុស្សអញ្ចឹងដែរ។ ដោយសារតែហេតុនេះ ទើបម្ចាស់វា លោក ក្លូដ រ៉ូក (Claude Rocq) អាយុ៧៤ឆ្នាំ រស់នៅក្នុងទីក្រុង ប៉ាឌឺកាឡេ (Pas De Calais) បានទុកនូវរាល់ប្រអប់ទឹកដោះគោខាប់ទាំងឡាយ ដែលគាត់ទទួលទាននៅសល់ខ្លះ ដើម្បីឲ្យឆ្កែរបស់គាត់លិតបង្ហើយ ហើយគាត់បានបង្រៀនវា ឲ្យចេះយកទៅដាក់ក្នុងធុងសម្រាម។
តាំងពីពេលនោះមក សុនខដែលមានអាយុ៧ឆ្នាំមួយក្បាលនេះ ទំនងជាសប្បាយចិត្តនឹងទង្វើដ៏ប្រសើរនេះ វាមិនបាននៅធ្វើត្រឹមតែប្រអប់ទឹកដោះគោខាប់នោះទេ តែថែមទាំងបានដើរប្រមូលទាំងអ្វីៗ ដែលធ្លាក់នៅតាមដងផ្លូវ ហើយយកទៅទម្លាក់ដាក់ក្នុងធុងសម្រាម។ នៅចំពោះអ្នកយកព័ត៌មានរបស់ «សម្លេងពីខាងជើង» សត្វឆ្កែដ៏ឆ្លាតវៃ បានដើរទៅរើសកំប៉ុងទឺកក្រូច ទទេមួយយកមកទម្លាក់ចោល នៅក្នុងធុងសម្រាមសាធារណៈ ធ្វើបែបព្រងើយ។ បើសូម្បីតែឆ្កែ ក៏ចេះអញ្ចឹងហើយ រួចចុះមនុស្សមួយចំនួន ម៉េចក៏ពិបាកម្លេះ?
សូមទស្សនាវីដេអូ៖