តណ្ហា​​ដល់​កំពូល​រហូត​រួមរ័ក្ស​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​មុខ​អ្នក​ដំណើរ

គូស្នេហ៍ពីរនាក់នេះ បានធ្វើការរួមរ័ក្ស ឡើងថានសួគ៌ នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី កាលពីថ្ងៃអាទិត្យនេះ នៅ​ចំពោះ​មុខ​អ្នក​ដំណើរ​ច្រើននាក់ ក្នុងក្រុងបាសឺឡូន ប្រទេសអេស្ប៉ាញ។ ស្ត្រីអ្នកដំណើរម្នាក់ ដែលអត់ទ្រាំ នឹងការ​ហួសចិត្ត​មិន​បាន ក៏​ទាញ​ទូរស័ព្ទ​ដៃ យកមកថតទិដ្ឋភាពនេះ មុននឹងយករូបភាព​ទៅបង្ហោះ នៅលើ​អ៊ិនធើណែត។
តណ្ហា​​ដល់​កំពូល​រហូត​រួមរ័ក្ស​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​មុខ​អ្នក​ដំណើរ
សកម្មភាពរួមរ័ក្ស នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី របស់គូស្នេហ៍ពីរនាក់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 26, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដូច្នេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ នៅក្នុងក្រុងបាសឺឡូន (Barcelone) ប្រទេស​អេស្ប៉ាញ។ ប៉ុន្តែច្រើនដងពេក រហូតធ្វើឲ្យស្ត្រីម្ចាស់វីដេអូ ដែលជាអ្នករស់នៅក្នុងក្រុង អត់ទ្រាំមិន​ធ្វើ​ប្រតិកម្ម​មិនបាន។ នាងបានថ្លែងឡើងថា៖ «យើងអត់ទ្រាំលែងបានតទៅទៀត នឹងស្ថានភាពរបៀបនេះ។ អញ្ចឹង​ហើយ​បានជាយើងសម្រេចចិត្តថតវីដេអូនេះ ហើយយកមកផ្សាយ នៅលើអ៊ិនធើណែត ដើម្បីបង្ហាញ ពីការ​មិន​ពេញចិត្ត​របស់យើង។»

ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅនេះ នៅក្នុងស្ថានីយរថភ្លើងក្រោមដី ឈ្មោះ «Liceu» ដែលសម្បូរទៅដោយទេសចរណ៍ឆ្លងកាត់។ ស្ត្រីជាម្ចាស់វីដេអូ បានរៀបរាប់ប្រាប់​សារព័ត៌មាន​អង់គ្លេស «Mirror» ថា នាងនិងមិត្តភ័ក្តិស្រីម្នាក់ទៀត បានមកដល់ទីនោះ ស្រាប់តែ​នាង​ភ្ញាក់​ខ្លួន​ក្រញ៉ាង នឹងទិដ្ឋភាពរួមរ័ក្សដ៏ត្រេកត្រអាល របស់គូស្នេហ៍ពីរនាក់ នៅលើកៅអីរង់ចាំ របស់ស្ថានីយ៍​រថភ្លើង។

គូស្នេហាដ៏រោលរាល បានស្រាតខោ តែនៅទុកអាវ និងកំពុង«ប្រតិបត្តិកាម» ហាក់គ្មានចាប់អារម្មណ៍ នឹង​នរណា​ទាំង​អស់ បើទោះជាមានមនុស្ស ដើរកាត់ទីនោះក៏ដោយ។ បន្តិចក្រោយមក មានក្រុមយុវជន​មួយ​ក្រុម​ទៀត បានចូលមកចាំជិះរថភ្លើងដែរ តែនៅពេលពួកគេ បានឃើញទិដ្ឋភាពដ៏ស្រស់ៗ នៅនឹងមុខបែបនេះ ពួកគេ​​បាន​ផ្ទុះ​សំណើច​​ឡើងតិចៗ តាមបែបរំខាន និងខ្មាសអៀន។

គេមិនដឹងថា តើគូស្នេហ៍ទាំងពីរនាក់ បានប្រព្រឹត្តិរឿងនេះ ដោយសារពួកគេស្រវឹង ឬដោយសារតណ្ហា​ដុត​កញ្ជ្រោល​ខ្លាំង រហូតទ្រាំលែងបាន ឬយ៉ាងណាទេ។ អ្នកទទួលខុសត្រូវ របស់ប្រព័ន្ធរថភ្លើងក្រោមដី នៃក្រុង​បាសឺឡូន បានបដិសេធមិនបានដឹងពីរឿងនេះ តែបានសន្យាថា នឹងបើកការស៊ើបអង្កេតមួយឡើង។ ការ​បង្ហាញ​សកម្មភាពខាងផ្លូវភេទ ជាសាធារណៈ នៅអ៊ឺរ៉ុបខាងលិច នឹងត្រូវរងនូវទណ្ឌកម្ម​តាមផ្លូវច្បាប់ ដោយ​ចាប់​ឲ្យ​បង់​ជា​ប្រាក់​ពិន័យ ហើយអាចឈានទៅជាប់ពន្ធនាគារ ប្រសិនជាសកម្មភាពនេះ បាន​បង្ក​ការ​ខូចខាត ដល់​អ្នកដទៃ ឬសម្បត្តិសាធារណៈ៕

» វីដេអូពីហេតុការណ៍ តែហាមអាយុក្រោម ១៨ឆ្នាំ ទស្សនា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...