ទាត់​បាល់​ចូល​ទី​ហើយ សប្បាយ​ពេក​រត់​ចេញ​ក្រៅ​ទីលាន ធ្លាក់​អន្លង់... (vdo)

នៅលើលោកយើងនេះ រឿងអីក៏មានដែរ។ តែសព្វបើទាល់បាល់ បញ្ចូលទីហើយ ចង់លោតចេញទៅអបអរ នៅខាងក្រៅទីលានផងក៏មិនបាន ព្រោះចៃដន្យមានអន្លង់ គ្របបាំងជិតដោយក្រណាត់ពាណិជ្ជកម្មដ៏ធំ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២១ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: អបអរពិសេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើនិយាយទៅ ការទាត់បញ្ចូលទី គឺអស្ចារ្យណាស់ អស្ចារ្យយកតែមែនទែន។ តែលោតទៅធ្លាក់អន្លង់ ទើបវា​កាន់តែអស្ចារ្យទៅទៀត។ ព្រោះដើម្បីអបអរសាទរគ្រាប់បាល់ ដែលខ្លួនរកបានដើម្បីនាំជ័យជំនះដាច់ (៣-១) ឲ្យ​ក្រុម គ័រីទីបា (Coritiba) របស់ខ្លួន លើក្រុម សាវប៉ាវឡូ (São Paulo) ក្នុងប្រទេសប្រេស៊ីលនោះ កីឡាករ​ខ្សែ​​ប្រយុទ្ធ ចូអែល (Joel) បានសាកល្បងរត់ចេញពីទីលាន ដើម្បីទៅឲ្យជិតអ្នកគាំទ្ររបស់ខ្លួន។

តែដឹងអី គ្រាន់តែលោតរំលង ពីលើរបងផ្សាយពាណិជ្ជកម្មនោះរួច ស្រាប់តែ... អុញ នរណាអញ្ចេះ យកអន្លង់​មកដាក់នៅ​ទីនេះ? ភ្នាក់ងាររក្សាសណ្ដាប់ធ្នាប់ ដែលឈរនៅក្បែរនោះ ខំប្រឹងធ្វើសញ្ញាដាក់កីឡាករ កុំឲ្យ​លោត​មកទីនោះដែរ តែរវល់តែសប្បាយ នរណាទៅមានភ្នែកសម្លឹងមើលនោះ?

ប៉ុន្តែមើលទៅ ហេតុការណ៍នេះគ្រាន់តែឲ្យកីឡាករយើង ភ័យបុកពោះតែបន្តិចប៉ុណ្ណោះ ព្រោះត្រូវបានគេ​ជួយ​លើកមកលើវិញ ដោយគ្មានរបួសអ្វីឡើយ។ តែលើកក្រោយ គួតែស្ទាបជាមុនសិន មុននឹងលោតទៅ​សប្បាយ៕

ទស្សនាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...