អ៊ឺរ៉ូ២០១២៖​ អ៊ីតាលីនិងអេស្ប៉ាញ​ ឡើង១ភាគ៤ ក្រូអាស៊ីទៅផ្ទះជាមួយអៀរឡង់

ដូច្នេះជាលទ្វផល គឺក្រុមជំរើសជាតិអេស្ប៉ាញ និងអ៊ីតាលី ជាអ្នកបានឡើងទៅ ប្រកួតនៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ​ ដោយទុកអោយក្រូអាស៊ី នូវអារម្មណ៍សោយស្ដាយក្រៃលែង ហើយបានដឹកដៃទៅផ្ទះជាមួយខ្លួនវិញ ក្រុមបាល់ទាត់អៀរឡង់ ដែលខ្លួនបានផ្ដួល ក្នុងការប្រកួតលើកទីមួយនោះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចង់ឡើងទៅប្រកួត នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ អ៊ីតាលីត្រូវឈ្នះ អៀរឡង់នៅក្នុងការប្រកួតចុងក្រោយ នៃជុំជំរុះនេះ។​ ជាក្ដី បំណងមួយ ដែលក្រុមកីឡាករជំរើសជាតិអ៊ីតាលី ធ្វើបានសំរេច ជាមួយនឹងពិន្ទុ ២-០ ដូចគ្នានឹងប្រទេសអេស្ប៉ាញដែរ​ ដែល បានផ្ដួលក្រូអាស៊ី ជាមួយពិន្ទុ ១-០។


មុនចាប់ផ្ដើមប្រកួតរវាង អ៊ីតាលី​និងអៀរឡង់ នៅថ្ងៃទី១៨មិថុនា ក្នុងអ៊ឺរ៉ូ២០១២។ Crédit photo: uefa.com

ខាងក្រោមនេះ ជាតួលេខខ្លីៗ ដើម្បីរំលឹកពី ចំណាត់ថ្នាក់ក្រឡាប់ចាក់ យ៉ាងជក់ចិត្ត ក្នុងថ្ងៃនេះ ដែលការប្រកួតទាំងពីរ បាន ធ្វើក្នុងពេលតែមួយ ក្នុងជុំជំរុះនៃក្រុមC​ ៖

  • មុនការប្រកួតត៖ អេស្ប៉ាញ៤ពិន្ទុ និងក្រូអាស៊ី ៤ពិន្ទុដែរ អាចឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្របាន។ អ៊ីតាលី ២ពិន្ទុ និង អៀឡង់ ០ពិន្ទុ។ ចង់មិនចង់ អ៊ីតាលីត្រូវតែឈ្នះ អៀឡង់ ដើម្បីបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាមួយនឹងអេស្ប៉ាញ ឬក៏ក្រូអាស៊ី។ ក្នុងលក្ខខ័ណ្ឌ ក្រូអាស៊ីឈ្នះអេស្ប៉ាញ អ្នកដែលនឹងឡើងទៅ១ភាគ៤ផ្ដាច់ព្រ័ត្រ គឺអ៊ីតាលី​និងក្រូអាស៊ី។ តែបើក្នុងលក្ខខ័ណ្ឌ  ក្រូអាស៊ីស្មើអេស្ប៉ាញ អ្នកដែលនឹងឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ គឺអ៊ីតាលី​ និងអេស្ប៉ាញ។ ដូច្នេះ ក្រូអាស៊ី ដឹងរួចហើយថា អ៊ីតាលីមិនអាចប្រកួតត្រឹមស្មើជាមួយនឹងអៀរឡង់នោះទេ ដូច្នេះ ជំរើសមានតែមួយគឺ ត្រូវ ប្រកួតអោយឈ្នះ អេស្ប៉ាញ។ រីឯ អៀរឡង់ដែលកំសត់ជាងគេ មកទាត់ក្នុងការប្រកួតចុងក្រោយនេះ គឺដើម្បីតែយក កិត្តិយស ដាក់អោយក្រុមខ្លួនប៉ុណ្ណោះ ព្រោះថាក្រុមនេះ ប្រកួតចាញ់ពីរដង មានពិន្ទុ០ ត្រូវបានចំណាត់ថ្នាក់ ផាត់គ្នា ចេញពីអ៊ឺរ៉ូ២០១២ តាំងពីលើកមុនមកម្លេះ។
  • នាទីទី ៣៥ ក្នុងការប្រកួតរវាង អ៊ីតាលីនិងអៀរឡង់៖ អ៊ីតាលីនាំមុខអៀរឡង់ មួយគ្រាប់ ខណៈក្រូអាស៊ីនៅតែស្មើ ជា មួយនឹងអេស្ប៉ាញ ដូច្នេះ អ្នកដែលអាចឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ​ បានក្នុងពេលនេះ គឺអេស្ប៉ាញនឹងអ៊ីតាលី។
  • នាទីទី ៨៧ ក្នុងការប្រកួតរវាង ក្រូអាស៊ីនិងអេស្ប៉ាញ៖ អេស្ប៉ាញស៊ុតបានមួយគ្រាប់នាំមុខក្រូអាស៊ី ដូច្នេះអេស្ប៉ាញ បញ្ជាក់កានតែច្បាស់ ថាខ្លួននឹងឡើង ទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ​ ជាមួយអ៊ីតាលី។
  • នាទីទី ៩០ ក្នុងការប្រកួតរវាង អ៊ីតាលីនិងអៀរឡង់៖ អ៊ីតាលីស៊ុតបញ្ចូលទីអៀរឡង់ បានមួយគ្រាប់ទៀត នៅពេលការ ប្រកួតឈានចូល ជិតចប់។

ដូច្នេះជាលទ្វផល គឺក្រុមជំរើសជាតិអេស្ប៉ាញ និងអ៊ីតាលី ជាអ្នកបានឡើងទៅប្រកួតនៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ​ ដោយទុក អោយ ក្រូអាស៊ី នូវអារម្មណ៍សោយស្ដាយក្រៃលែង ហើយបានដឹកដៃទៅផ្ទះជាមួយខ្លួនវិញ ក្រុមបាល់ទាត់អៀរឡង់ ដែល ខ្លួនបានផ្ដួល ក្នុងការប្រកួតលើកទីមួយនោះ។


ការស៊ុតរបស់អ៊ីតាលី ទៅក្នុងទីរបស់អៀរឡង់ នៅថ្ងៃទី១៨មិថុនា ក្នុងអ៊ឺរ៉ូ២០១២។ Crédit photo: uefa.com

កីឡាករអ៊ីតាលី កាស្សាណូ ជាអ្នកសង្គ្រោះ ក្រុមជំរើសជាតិរបស់ខ្លួន

ដោយសារតែ ការប្រកួតពីរដងកន្លងមក ជាមួយនឹងអេស្ប៉ាញ និង ក្រូអាស៊ី ទទួលលទ្ធផលស្មើរហូត បានធ្វើអោយអ៊ីតាលី ធ្លាក់ខ្លួនក្នុងស្ថានភាពមួយ​ មិនច្បាស់លាស់។ ដូចបានសសេរជំរាប ពីខាងលើរួចហើយ ថា អ៊ីតាលីគ្មានជំរើសអ្វី ក្រៅតែពី ប្រកួតអោយឈ្នះ អៀរឡង់នោះទេ។ នៅក្រោយការប្រកួត ជាលើកចុងក្រោយ ក្នុងជុំជំរុះ រូចរាល់ អ៊ីតាលី បានបន្ធូរអារម្មណ៍ តឹងតែងរបស់ខ្លួន ដោយសារតែគ្រាប់បាល់ដំបូងរបស់ កីឡាករ របស់ខ្លូន ឈ្មោះ អង់តូនីញ៉ូ កាស្សាណូ (Antonio Cassano) បានទាត់បញ្ចូល នៅនាទីទី ៣៤។ បន្ទាប់មក នៅនាទីទី ៩០ ដែលការប្រកួត ជិតនឹងបញ្ចប់ទៅហើយ កីឡាករអ៊ីតាលី ម្នាក់ទៀត ឈ្មោះ ម៉ារីយ៉ូ បាឡូតឺលី (Mario Balotelli) បានបញ្ចប់សម័យកាលដ៏ងងឹតរបស់គាត់ ដែល ប្រព័ន្ធផ្សព្វផ្សាយ ចូលចិត្តរិះគន់ពីគាត់ ដោយបានប្រើក្បាច់ ទាត់បាល់ដោយត្រឡប់ខ្លួន បញ្ចូលទីរបស់អៀរឡង់។ ជាគ្រាប់បាល់មួយ ដ៏អស្ចារ្យ។


ការប្រកួតនៅថ្ងៃទី១៨មិថុនា ក្នុងអ៊ឺរ៉ូ២០១២ រវាងអេស្ប៉ាញ និងក្រូអាស៊ី ដែលខុសកំលាំងគ្នា។ Crédit photo: uefa.com

អេស្ប៉ាញវឹកវរខ្លាំង ក្នុងការប្រកួត ទល់នឹងក្រូអាស៊ី

ក្រុមបាល់ទាត់របស់ប្រទេសអេស្ប៉ាញ ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ូ ២០០៨ និងពិភពលោក ២០១០ នេះ បានភ័យខ្លួនមិនតិចទេ នៅពេលដែល ក្រូអាស៊ី​ បានសន្ធាប់ និងបានស៊ុតជាច្រើនគ្រាប់ ត្រង់ចំទៅក្នុងទីរបស់ខ្លួននោះ។ ភ័យ ព្រោះដោយសារ តែឃើញ ហូឡង់ដែលធ្លាប់បានប្រកួតជាមួយខ្លួន នៅវគ្គផ្ដាច់ព្រ័ត្រនៃការដណ្ដើម ពានរង្វាន់ពិភពលោក២០១០ ត្រូវបាន ផាត់ចេញពី អ៊ឺរ៉ូ ២០១២ កាលពី២៤ម៉ោងមុននេះរួចទៅហើយ។ ហើយនរណាៗ ក៏ដឹងដែរថា បាល់របស់ ក្រូអាស៊ី នឹងនរ ច្បាស់លាស់ ហើយក្រុមនេះ មានខ្សែរប្រយុទ្ធ ដ៏មានប្រសិទ្ធិភាពមួយ។ ជាសំណាងល្អដែល អេស្បាញ មានអ្នកចាំទីដ៏ល្អ ម្នាក់ឈ្មោះ អ៊ីគែ កាស៊ីឡាស (Iker Casillas) បានចាប់បាន និងទះចេញទាំងអស់ នូវរាល់បាល់ដ៏គ្រោះថ្នាក់ទាំងឡាយ របស់ក្រូអាស៊ី។ ការឡើងទៅ១ភាគ៤ផ្ដាច់ព្រ័ត្រ របស់ក្រុមនេះ​ នៅមានភាពស្រពិចស្រពិលរហូត ទាល់តែមានការចូល ទៅជំនួស កីឡាករនៅខ្សែរប្រយុទ្ធ ហ្វែណង់ដូ ត័រ៉េស (Fernando Torres) នៅនាទីទី ៦១ ដោយកីឡាករថ្មីម្នាក់ទៀត ឈ្មោះ ជេស៊ុស ណាវ៉ាស (Jesus Navas) ហើយបានស៊ុតបញ្ចូលទី ក្រូអាស៊ី នៅនាទីទី ៨៧។

នាពេលនេះ អេស្ប៉ាញ នៅរក្សាបានជាបន្ត នូវកិត្តិយសជាម្ចាស់ពានរង្វាន់ អ៊ឺរ៉ូ និងពិភពលោក។ តែការព្រួយបារម្ភ នៅតែ មានជាបន្ដ ដោយហេតុ កីឡាករខ្សែរប្រយុទ្ធរបស់ក្រុមនេះ បានអវត្តមាន​នៅក្នុងរាល់ការប្រកួតលើកនេះ ដោយសារតែ របួសនៅនឹងជើង។


ការស៊ុតរបស់ក្រូអាស៊ី បញ្ចូលទីអេស្ប៉ាញ តែត្រូវអ្នកចាំទីអេស្ប៉ាញចាប់បាន។ Crédit photo: uefa.com

គេនៅមិនទាន់ដឹងច្បាស់ទេថា តើអេស្ប៉ាញ និងអ៊ីតាលី នឹងត្រូវទៅ ជួបជាមួយនរណា នៅ១ភាគ៤ផ្ដាច់ព្រ័ត្រនោះនៅ ឡើយទេ​ ខណៈ ក្រុមជុំជំរុះD នឹងត្រូវ ជួបប្រកួតនៅយប់ទី១៩មិថុនា នេះ ដែលជាការប្រកួតចុងក្រោយ នៃរាល់ជុំជំរុះ ទាំងអស់៕

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...