អ៊ំ សំអាត៖ ធនាគារ ANZ Royal បាន​ចូល​រួម​រំលោភ​សិទ្ធិ​មនុស្ស

ធនាគា ANZ Royal ជាដៃគូរសហការមួយ របស់ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ នឹងបានផ្តល់ប្រាក់កម្ចីទៅឲ្យក្រុមហ៊ុននេះ ធ្វើការវិនិយោគដីរាប់ពាន់ហិកតា នៅខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។ មន្ត្រីអង្គការសង្គមស៊ីវិល បានបរិហារថា ធនាគារនេះ កំពុងចូលរួមចំណែក ក្នុងការំលោភសិទ្ធិមនុស្ស។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ១៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 17, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អំ សំអាត មន្ត្រី​គ្រប់​គ្រង​បច្ចេកទេស នៃ​ការ​ស៊ើប​អង្កេត​របស់​អង្គការ លីកាដូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ធនាគា ANZ Royal បាន​ចូល​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស ជា​មួយ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ព្រោះ​ធនាគា​នេះ បាន​សហការ​ផ្តល់​ប្រាក់​កម្ចី ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​វិនយោគ នៅ​លើ​ដី​ប្រជា​ពលរដ្ឋ ដែល​កំពុង​តែ​អាស្រ័យ​ផល។ លោក អំ សំអាត បាន​និយាយ​ថា ប្រសិន​បើ​ធនាគារ​មិន​ផ្តល់​ប្រាក់​កម្ចី​នេះ​ទេ ក្រុមហ៊ុន​ក៍​មិន​អាច​អនុវត្ត​ការ​វិនិយោគ​បាន​ដែរ។

ការថ្លែងរបស់លោក អំ សំអាត បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រជា​ពលរដ្ឋ ជា​ច្រើន​គ្រួសារ​មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ នៅ​មុខ​ធនាគារ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

បើទោះជាក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ លែងជាអតិថិជនក៍ដោយ...

ធនាគាមួយនេះ បានផ្តល់បា្រក់កម្ចី នៅពេលដែក្រុមហ៊ុនបានយកប្រាក់នេះ ទៅសាសង់​រោងចក្រផលិត​ស្ករ​អំពៅ នៅលើតំបន់ដែលជាដីរបស់ប្រជាពលរដ្ឋ។ ដូច្នេះធនាគារ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវលើ​បញ្ហា​នេះ បើទោះជាបច្ចុប្បន្នក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ឈប់ជាអតិថិជនរបស់ខ្លួនក៍ដោយ។ នេះបើតាមការ​បញ្ជាក់ របស់លោក អំ សំអាត។

ទាក់ទងនឹងបញ្ហានេះ តំណាងធនាគារមួយនេះ ធ្លាប់បានចេញមុខមកដោះស្រាយ ប្រាប់ពលរដ្ឋ ស្រុកថ្ពង និង​ស្រុកឱរ៉ាល កន្លងមកថា ធនាគាមិនអាចផ្តល់សំណងជូនពួកគាត់បានទេ ព្រោះថាធនាគារបានឈប់ផ្តល់​ប្រាក់​កម្ចី ទៅឲ្យក្រុមហ៊ុនខាងលើនេះទៀតហើយ។

ការធ្វើការវិនិយោគ របស់ក្រុមហ៊ុនស្ករអំពៅនេះ ត្រូវបានពលរដ្ឋម្ចាស់ដី និងមន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ចោទ​ប្រកាន់ថា បានរំលោភយកដីស្រែចំការរ បស់ពលរដ្ឋនៅលើតំបន់នោះ ជាង ៨០០គ្រួសារ ដែលមាន​ទំហំ​ដីសរុប ៩ពាន់ហិកតា។ ក្រុមហ៊ុននេះ ស្ថិតក្រោមការគ្រប់គ្រងតែមួយ របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ របស់​លោក លី យ៉ុងផាត់ ឧកញ៉ាដ៏មានអំណាច និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។ លោក លី យ៉ុងផាត់ បានទទួលសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅចំនួន ៩ពាន់ហិកតានេះ នៅស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០១០មក។ បច្ចុប្បន្ន ក្រុមហ៊ុននេះ​មានផ្ទៃ​ដី​សរុបចំនួន ២ម៉ឺន ៣ពាន់ហិកតារ ដែលជាទំហំលើសពីរដ្ឋាភិបាលអនុញ្ញាត។

មិនអាចសុំការបកស្រាយ ពីក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ បានទេ នៅក្នុងពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...