វៀតណាម​ជា​ដៃ​គូរពាណិជ្ជ​កម្ម​ទី​២​របស់​កម្ពុជា

ការផ្លាសប្ដូរ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម បានកើតឡើងរហូតដល់ ទៅជិត៣០០លានដុល្លា គ្រាន់តែក្នុងរយៈពេល មួយខែមករា ឆ្នាំ២០១៥នេះប៉ុណ្ណោះ។ ការកើនឡើង នៃការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលបើតាមគម្រោង អាចឈានទៅដល់ ៥ពាន់លានដុល្លា ក្នុងមួយឆ្នាំ២០១៥ពេញ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិនា ២០១៤
  • កែប្រែចុងក្រោយ: March 29, 2015
  • ប្រធានបទ: ពាណិជ្ជកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាន់តែនៅក្នុង ខែមករាតែមួយ ប្រទេសកុម្មុយនីស វៀតណាម បានផ្លាស់ប្ដូពាណិជ្ជកម្ម ជាមួយកម្ពុជា ក្នុងទឹកប្រាក់​ប្រមាណជា ២៩១លានដុល្លា ច្រើនជាងរយៈពេលដូចគ្នានេះ កាលពីឆ្នាំទៅម៉ិញ ៣,៥%។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការវៀតណាម VNA ក្នុងចុងសប្ដាហ៍នេះ។

របាយការណ៍នោះ បានឲ្យដឹងទៀតថា ពីក្នុងចំណោម ទឹកប្រាក់ទាំងអស់នោះ ទឹកប្រាក់ចំនួន២០៥,៦លានដុល្លា បានធ្វើ​ទៅ​លើផលិតផលប្រេងសាំង ផលិតផលធ្វើពីដែក ពីជ័រ ពីក្រណាត់ គ្រឿងឧបភោគបរិភោគជាដើម  ដែលនាំចូល មក​ក្នុង​​ប្រទេសកម្ពុជា។

ឆ្នាំកន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានធ្វើក្នុងកម្រិតទឹកប្រាក់ ៣,២៩ពាន់លានដុល្លា ដែលក្នុង​នោះ ២,៦៧ពាន់លានដុល្លា ជាទឹកប្រាក់ ដែលកម្ពុជាទិញផលិតផល ឬនាំចូលផលិតផល ពីវៀតណាម ខណៈ​វៀតណាម​ទិញទំនិញ ឬនាំផលិតផលចូលទៅក្នុងប្រទេសខ្លួន តែជាង៦៧០លានដុល្លាប៉ុណ្ណោះ។ កម្រិតទឹកប្រាក់ នៃ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្មនេះ បានធ្វើឲ្យប្រទេសវៀតណាម ក្លាយជាដៃគូរពាណិជ្ជកម្មដ៏ធំ ទីពីរ របស់កម្ពុជា បន្ទាប់​ពី​ប្រទេស​ថៃ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ ២០១៥នេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ គ្រោង​នឹង​កំណត់ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ឲ្យឡើងដល់ ៥ពាន់លានដុល្លា។

នៅក្នុងក្របខ័ណ្ឌនេះ មជ្ឈមណ្ឌលលើកស្ទួយពាណិជ្ជកម្ម និងការវិនិយោគទុនវៀតណាម នៃទីក្រុង ហូជីម៉ិញ ក៏គ្រោង​នឹង​រៀបចំ ការតាំងពិព័រណ៍លើកទី៦ របស់ខ្លួន ក្នុងថ្ងៃទី១ ទៅដល់ថ្ងៃទី៥ ខែមេសា ខាងមុខ។ ពិព័រណ៍នេះ នឹងផ្ដោត​សំខាន់ ទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយនឹងប្រព្រឹត្តិទៅ ក្នុងទីរួមខេត្តបាត់ដំបង ប្រទេសកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...