វាយបាល់លើវាលរាប៖ ឌីចូកូវីក បានបំបាក់ ឌីមីត្រូវ ហើយឆ្លងទៅវគ្គបន្ត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយកូនបាល់លេខ១ របស់ពិភពលោក ណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) បានយកឈ្នះកីឡាករ គ្រីករ ឌីមីត្រូវ (Grigor Dimitrov) ដោយលទ្ធផល ៧-៦ (៧/៤) និង ៦-១ ហើយអាចបន្តដំណើរទៅជុំទី៤ ជាបន្តទៀត នៃការប្រកួតក្នុងកម្មវិធី អ៊ិនដៀន វ៊ែល អេធីភី ម៉ាស្ទើរ (Indian Wells ATP Masters)។
កាលពីថ្ងៃអង្គារ៏ ឌីចូកូវីក បានធ្វើការសាកល្បងមុនប្រកួត ដោយគាត់ធ្វើបានយ៉ាងល្អ ដែលបញ្ចប់លទ្ធផល ៤-១ និង ៥-៣ ក្នុងការចាប់ផ្តើមវគ្គដំបូង។ ប៉ុន្តែកីឡាករ ឌីមីត្រូវ កីឡាករវ័យក្មេងបំផុត ដែលមានអាយុត្រឹមតែ ២១ឆ្នាំរូបនេះ ធ្វើមិនបានល្អទាល់តែសោះ។
ការប្រកួត៩វគ្គ កីឡាករវ័យក្មេងសញ្ជាតិប៊ុលការី រូបធ្វើឲ្យមានកំហុសឆ្គងដល់ទៅ ៤លើក ហើយក៏បាត់បង់ឱកាស។
នោះជាការចាប់ផ្តើម ដែលកីឡាករ ឌីចូកូវីក ត្រូវការ ហើយកីឡាករឆ្នើមសញ្ជាតិស៊ឺប៊ីរូបនេះ បានវាយបកយកឈ្នះ នៅនាទី៦៧។ ឌីចូកូវីកបាននិយាយថា «ខ្ញុំបានព្យាយាម ដើម្បីមកកាន់ទីនេះ។ ខ្ញុំបានចាប់ផ្តើមដោយខ្សោយបំផុត ហើយគាត់ធ្វើបានយ៉ាងល្អ ប៉ុន្តែគាត់ធ្វើឲ្យមានកំហុស៤លើក ដែលធ្វើឲ្យខ្ញុំយកឈ្នះបានសម្រេច។»
គាត់បានបន្ថែមថា «គាត់មានកំហុសជាច្រើន ហើយខ្ញុំគ្រាន់តែធ្វើយ៉ាងណា យកគ្រាប់បាល់មកទីលាន និងធ្វើឲ្យបានល្អតែប៉ុណ្ណោះ។»
កីឡាករ ឌីចូកូវីក ធ្វើបានយ៉ាងល្អ ដែលទទួលបានលទ្ធផល ១៥-០ ក្នុងឆ្នាំ ២០១៣ ហើយ ២០-0 គិតចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ នៅពេលដែលគាត់ប្រកួតចាញ់កីឡាករអាមេរិក សាម ឃ្វើរី (Sam Querrey) ក្នុងកម្មវិធី ប៉ារីសម៉ាស្ទើរ (Paris Masters)។
ក្នុងជុំទី៤ កីឡាករ ឌីចូកូវីក មានឱកាសដើម្បីធ្វើការសងសឹកជាមួយនឹងកីឡាករ ឃ្វើរី ដែលនឹងត្រូវជួបគ្នាក្នុងជុំនោះ។ កីឡាករ ឃ្វើរី បានបំបាក់កីឡាករអូស្រ្តាលី ម៉ារីនកូ ម៉ាតូសេវីក (Marinko Matosevic) ដោយលទ្ធផល ៧- ៦ (៧/៥), ៦-៧ (៧/៩) និង៧-៥ ក្នុងជុំទី៣៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ