អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

កីឡាករវាយតឺនីស អេនឌី មួរ៉េ (Andy Murray) បាននិយាយថា ការឈ្នះពានរង្វាន់វីមបលដុន (Wimbledon) ជាការបញ្ចប់នូវការរងចាំអស់រយះពេល ៧៧ឆ្នាំរបស់ប្រជាជនអង់គ្លេស សម្រាប់ការឈ្នះម្ចាស់ជើងឯកឯកត្តជននេះ និងជាកំរិតកំពូលនៃតឺនីស។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយតឺនីស អេនឌី មួរ៉េ (Andy Murray) បាននិយាយថា ការឈ្នះពានរង្វាន់វីមបលដុន (Wimbledon) ជាការបញ្ចប់​នូវការរងចាំអស់រយះពេល ៧៧ឆ្នាំរបស់ប្រជាជនអង់គ្លេស សម្រាប់ការឈ្នះម្ចាស់ជើងឯកឯកត្តជននេះ និងជាកំរិត​កំពូល​នៃតឺនីស។


កីឡាករវាយតឺនីស អេនឌី មួរ៉េ ជាមួយនឹងពានរង្វាន់របស់គាត់។ (រូបថត Action Images)

កីឡាករវ័យ ២៦ឆ្នាំ របស់អង់គ្លេស បានយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតជាប់ៗគ្នា ដោយលទ្ធផល ៦-៤, ៧-៥ និង៦-៤ ក្នុងការប្រកួតពានរង្វាន់វីមបលដុន វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

មួរ៉េ បាននិយាយថា៖ «ការឈ្នះពានរង្វាន់វីមបលដុន ខ្ញុំមិនដែលស្រម៉ៃថា នឹងបានវាទេ។ ខ្ញុំនៅតែមិនអាចជឿថា វាបាន​កើតឡើង។ ខ្ញុំគិតថា ការប្រកួតចុងក្រោយ នឹងក្លាយជាការប្រកួតដ៏លំបាកបំផុត នៅក្នុងអាជីពរបស់ខ្ញុំ។»

កីឡាករលំដាប់លេខ១ របស់ចក្រភពអង់គ្លេស (មួរ៉េ) ដែលទើបតែលើកពានរង្វាន់យូអេសអូផិន (US Open) កាលពីឆ្នាំមុន បានចំណាយពេលអស់ ៣ម៉ោង ៩នាទី ទើបក្លាយជាម្ចាស់ជើងឯកឯកត្តជនបុរស របស់អង់គ្លេសដំបូងគេ បើគិតចាប់​ពី​អតីតកីឡាករ ហ្រេដ ផឺរី (Fred Perry) ធ្លាប់បានលើកចុងក្រោយ នៅឆ្នាំ១៩៣៦។

ម្ចាស់មេដាយមាសអូឡាំពិក បាននិយាយថា៖ «ការឈ្នះពានរង្វាន់វីមបលដុននេះ ជាកំរិតកំពូលនៃតឺនីស ហើយការ​ប្រកួត​ចុងក្រោយ ពិតជាធ្វើឲ្យអារម្មណ៏រំភើបភ័យអរ។ ខ្ញុំបានខិតខំខ្លាំងណាស់ ក្នុងការប្រកួតចុងក្រោយនោះ។ វាជាការប្រកួត​ដ៏​លំបាកបំផុត ដែលខ្ញុំមិនដែលជួបប្រទះក្នុងជីវិតរបស់ខ្ញុំ។ គ្រាប់តឺនីសខ្លះ កើតឡើងស្ទើរតែមិនគួរឲ្យជឿ។ ខ្ញុំមិនដឹងរឿង​អ្វី​ទាំងអស់ កំឡុងពេលប្រកួតនោះ ព្រោះអារម្មណ៏របស់ខ្ញុំច្របូកច្របល់ខ្លាំងណាស់។»

មួរ៉េ បានលើកឡើងថា ការចង់ក្លាយជាកីឡាករលំដាប់កំពូលរបស់ចក្រភពអង់គ្លេសពិតជាធ្វើឲ្យគាត់មានការលំបាក។

កីឡាករលំដាប់លេខ២ពិភពលោករូបនេះដដែល បានបន្ថែមថា៖ «សម្រាប់រយះពេល បួន ឬប្រាំឆ្នាំចុងក្រោយនេះ វាពិត​ជា​លំបាកណាស់សម្រាប់ខ្ញុំ ស្ត្រេសខ្លាំងណាស់ ព្រោះតែមានសម្ពាធច្រើនពេក។»

គាត់បន្តថា៖ «រយះពេល២ថ្ងៃចុងក្រោយនេះ ពិតជាមិនងាយស្រួលនោះទេ ព្រោះតែនេះជាព្រឹត្តិការណ៏ធំ ហើយជាប្រវត្តិ​សាស្ត្ររបស់ចក្រភពអង់គ្លេសផង ដែលខកខានឈ្នះពានរង្វាន់នេះ ជាយូរណាស់មកហើយ។ ដូច្នេះសម្ពាធទាំងនោះ ពិត​ជាធ្វើឲ្យខ្ញុំលំបាក និងមានការព្រួយបារម្មណ៏យ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា យើងទទួលបានលទ្ធផលល្អ ហើយខ្ញុំ​ពិត​ជារីករាយខ្លាំងណាស់ នូវជ័យជំនះមួយនេះ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...