ដេវីដ ម៉យ ថា​នឹង​យក​ឈ្នះ​ពាន​ទាំង​អស់ ក្នុង​រដូវ​កាល​ដំបូង

លោកដេវីដ ម៉យ (David Moyes) បាននិយាយថា គាត់នឹងព្យាយាមយកឈ្នះពានរង្វាន់គ្រប់កម្មវិធីទាំងអស់ ក្នុងរដូវកាលដំបូងរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកដេវីដ ម៉យ (David Moyes) បាននិយាយថា គាត់នឹងព្យាយាមយកឈ្នះពានរង្វាន់គ្រប់កម្មវិធីទាំងអស់ ក្នុងរដូវកាល​ដំបូងរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


លោកដេវីដ ម៉យ ក្នុងពេលទៅបង្វឹកបង្ហាត់ក្រុមកីឡាកររបស់លោក ជាលើកដំបូង។ (រូបថត

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុមឲ្យទទួលបានពានរង្វាន់តែ១លើកគត់ ពោលគឺគាត់ជួយឲ្យក្រុមប្រេសតុន (Preston) ឈ្នះពានរង្វាន់លីកវ័ន (League One) កាលពីឆ្នាំ២០០០។ ប៉ុន្តែរយះពេល១១ឆ្នាំ ដែលគាត់បានមកដឹកនាំ​ក្រុម​អេវើតុន (Everton) គ្រូបង្វឹករូបនេះ ពុំដែលទទួលបានពានរង្វាន់អ្វីនោះទេ។

ទោះជាយ៉ាងណា ក្នុងដំណែងជាគ្រូបង្វឹកក្រុមបីសាចក្រហម នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) នេះ លោក​ដេវីដ ម៉យ បានប្រាប់ឲ្យដឹងថា លោកនឹងព្យាយាមយកឈ្នះពានរង្វាន់ទាំង៥ នៅក្នុងរដូវកាលថ្មីនេះ ដែលមានដូចជា ឆែមពានលីក (Champions League), ព្រីមែលីក (Premier League), អេហ្វអេខាប់ (FA Cup), លីកខាប់ (League Cup) និងពានរង្វាន់ខមម៉ាញូនីធីស្ស៊ៀល (Community Shield) ខណៈដែលនឹងប៉ះក្រុមវីកែន (Wigan) នាកីឡាដ្ឋានវែមប្លី (Wembley) នៅថ្ងៃទី១១ ខែកក្កដាខាងមុខនេះ។

លោកម៉យ បាននិយាយថា៖ «យើងត្រូវតែធ្វើឲ្យបានល្អបំផុត គ្រប់ការប្រកួតទាំងអស់ មិនត្រឹមតែព្រីមែលីកនោះទេ។ នៅពេលដែលខ្ញុំ មកដល់ក្រុមម៉ែនញូ ខ្ញុំគិតថា ខ្ញុំត្រូវតែឈ្នះ ឈ្នះពានរង្វាន់ទាំងអស់។ ជួនកាលយើងអាចនឹងបាត់បង់ខ្លះ ប៉ុន្តែយើងនឹងព្យាយាម យកឈ្នះគ្រប់កម្មវិធីទាំងអស់។ ខ្ញុំពុំសូវឈ្នះពានរង្វាន់ច្រើនកន្លងមកពិតមែន ប៉ុន្តែពេលនេះ​ខ្ញុំ​មាន​ក្រុមល្អ កីឡាករល្អៗ ពោរពេញទៅដោយសមត្ថភាព ដូច្នេះខ្ញុំនឹងអាចឈ្នះពានទាំងនេះ។»

ដេវីដ ប៊េកខេម (David Beckham) ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោកដេវីដ ម៉យ កាលពីឆ្នាំ១៩៩៥ ខណៈដែល​ក្រុមប្រេសតុន បានខ្ចីគាត់ពីក្រុមម៉ែនញូ បាននិយាយថា៖ «ដេវីដ ម៉យជាកំពូលបុរស។ គាត់ជាគ្រូបង្វឹកដ៏ល្អ កំឡុងពេល​ដែលខ្ញុំបានលេងនៅទីនោះ គាត់បានយកចិត្តទុកដាក់មកលើខ្ញុំយ៉ាងខ្លាំង ហើយកីឡាករដទៃទៀត ក៏ដូច្នោះដែរ។»

ស្របពេលនេះដែរ អតីតខ្សែបម្រើដៃគូជាមួយប៊េកខេម ផូល ស្កូលស៏ (Paul Scholes) ក៏បានប្រកាសចូលនិវត្តន៏ដូចគ្នា។ វីរបុរសក្រុមបីសាចក្រហម វ័យ៣៨ឆ្នាំ បានសម្រេចចិត្តព្យួរស្បែកជើងរបស់គាត់ បន្ទាប់ពីឈ្នះពានរង្វាន់ព្រីមែលីក​ជា​មួយ​នឹងម៉ែនញូ បាន១១លើកមក។ អតីតតារាក្រុមអង់គ្លេស (ស្កូលស៏) បានបដិសេធ មិនមកធ្វើការឲ្យលោកដេវីដ ម៉យនោះ​ទេ ខណៈដែលលោកម៉យ ចង់តែងតាំងគាត់ ជាគ្រូបង្វឹកកីឡាករនោះ។

គ្រូបង្វឹកម៉ែនញូ លោកម៉យបាននិយាយថា គាត់បើកទ្វារជានិច្ចសម្រាប់ស្កូលស៏ បើថ្ងៃណាគាត់ចង់មកធ្វើការនៅក្លិបនេះ។ លោកម៉យ បាននិយាយថា៖ «ស្កូលស៏ គាត់ចង់ចំណាយពេលវេលាជាមួយក្រុមគ្រួសាររបស់គាត់ឲ្យបានច្រើន។ ប៉ុន្តែ​យើង​នឹងនាំគាត់មកទីនេះ បើថ្ងៃណាមួយគាត់ត្រៀមខ្លួនរួចរាល់ និងចង់ធ្វើការវិញ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...