ការផ្ទុះ​មួយ ធ្វើ​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់ នៅ​ក្រុង​ម៉ានីល

ការផ្ទុះដ៏ខ្លាំងមួយ ដែលទំនងបណ្ដាលមកពីសម្ភារះចង្ក្រានបាយដែលខូច បានកំទេចអាគារមួយនៃសង្កាត់អ្នកមាន ក្នុង​រដ្ឋធានីម៉ានីសប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃសុក្រ ហើយបានសម្លាមមនុស្សបីនាក់ នៅក្នុងរថយន្ដ ដែលចតនៅក្បែរ​នោះ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរក្នុងតំបន់។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះដ៏ខ្លាំងមួយ ដែលទំនងបណ្ដាលមកពីសម្ភារះចង្ក្រានបាយដែលខូច បានកំទេចអាគារមួយនៃសង្កាត់អ្នកមាន ក្នុង​រដ្ឋធានីម៉ានីសប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃសុក្រ ហើយបានសម្លាប់មនុស្សបីនាក់ នៅក្នុងរថយន្ដ ដែលចតនៅក្បែរ​នោះ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរក្នុងតំបន់។

ការផ្ទុះបានធ្វើឲ្យមានប្រហោងយ៉ាងធំ ជញ្ជាំងអាគារនោះ និងបានធ្វើឲ្យខ្ទាតបេតុង ធំៗជាច្រើនដុំ ធ្លាក់មកនៅលើដី និងផ្លូវ​ខាងមុខ។ សហគ្រាសម្ចាស់អាគារ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា មនុស្សបីនាក់ ដែលស្ថិតក្នុង​រថយន្ដ​ដឹក​ទំនិញនៅក្រោមអាគារ បានរងគ្រោះដល់ជីវិត ដោយសារដុំបេតុងទាំងនោះបានធ្លាក់សង្កត់លើ និងមានមនុស្ស៤នាក់ផ្សេង​ទៀត បានរងរបួស។

ស្ត្រីម្នាក់ធ្វើការក្នុងការិយាល័យនគរបាលជិតនោះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ការផ្ទុះនេះបណ្ដាល​មកពីសម្ភារះចង្ក្រានបាយ មិនមែនជាគ្រាប់បែបនោះទេ។ បើតាមអ្នកនាំពាក្យរបស់សហគ្រាសម្ចាស់អាគារ គេហដ្ឋាន (appartement) ពីរឈុតនៃអាគារ ត្រូវបានបំផ្លាញចោលទាំងស្រុង។

សង្កាត់ទាំងមូលត្រូវបានបិតបង្ខាំងដោយអាជ្ញាធរ ក្នុងយប់កន្លងទៅនេះ។ នគរបាល ក្រុមលត់អគ្គិភ័យ និងក្រុមអ្នកជួយ​សង្គ្រោះ បានមកដល់ហើយបានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកម៉ារ រ៉ូស្សាស (Mar Roxas) រួមជាមួយនឹងលោកប្រធានាធិតបតីហ្វីលីពីន ប៊េននីញ៉ូ អាគីណូ (Benigno Aquino) បានធ្វើដំណើរទៅកាន់ទីនោះ ហើយបានថ្លែងទៅកាន់អ្នកកាសែតថា អ្នករស់នៅក្នុងអាគារ​ត្រូវបានជម្លៀសចេញទាំងអស់ ដើម្បីទុកឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេត នូវរាល់គ្រប់ចំនុច។ លោករ៉ូស្សា បានបញ្ជាក់ថា ការស៊ើបអង្កេតផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ នៅមិនទាន់បានបញ្ចប់នៅឡើយ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...