អៀរ៉ង់៖ បេក្ខជន​ប្រធានាធិបតី​ទាំង​៨​រូប ពិភាក្សា​គ្នា​តាម​កញ្ចក់​ទូរទស្សន៍

បេក្ខជនទាំងប្រាំបីរូប នៃការបោះឆ្នោតប្រធានាធបតីនៅប្រទេសអៀរ៉ង់ បានជួបជជែកគ្នានៅតាមកញ្ចក់ទូរទស្សន៍ ស្ដីពី​ប្រធានបទសេដ្ឋកិច្ច នៅយប់ថ្ងៃសុក្រកន្លងមកនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បេក្ខជនទាំងប្រាំបីរូប នៃការបោះឆ្នោតប្រធានាធបតីនៅប្រទេសអៀរ៉ង់ បានជួបជជែកគ្នានៅតាមកញ្ចក់ទូរទស្សន៍ ស្ដីពី​ប្រធានបទសេដ្ឋកិច្ច នៅយប់ថ្ងៃសុក្រកន្លងមកនេះ។


បេក្ខជនទាំងប្រាំបីរូប នៃការបោះឆ្នោតប្រធានាធបតីនៅប្រទេសអៀរ៉ង់។

បេក្ខជនអភិរក្សនិយមម្នាក់ បានអំពាវនាវឲ្យមាន«ការផ្សះផ្សារជាមួយពិភពលោក» ដើម្បីទម្លាក់តួលេខអ្នកគ្មានការងារធ្វើ ដែលបានឡើងខ្ពស់ និងអត្រាអតិផរណា នៅប្រទេសអៀរ៉ង់។

បេក្ខជនម្នាក់ទៀត លោកអាលី អាក្បា វេឡាវ៉ាទី (Ali Akbar Velayati) អតីតទីប្រឹក្សាដ៏សំខាន់មួយរូប​ នៃអ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់ខាងនយោបាយ និងសាសនា បានគិតថា អៀរ៉ង់មិនអាចអភិវឌ្ឍន៍កម្លាំងរបស់ខ្លួនបានទេ បើមិនធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗទៀតក្នុងពិភពលោក។

សេដ្ឋកិច្ចរបស់ប្រទេសប្រកាន់សាសនាឥស្លាមមួយនេះ បានជួបការពិបាក ដោយសារមួយផ្នែកបានរងនូវទណ្ឌកម្មអន្តរជាតិ ប្រឆាំងទល់នឹងគម្រោងនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។

បេក្ខជនតិចណាស់ដែលបាននិយាយពីបញ្ហាទណ្ឌកម្ម នៅក្នុងការជជែកពិភាក្សានោះ។ ប៉ុន្តែបេក្ខជនម្នាក់ពីក្នុង​ចំណោម​នោះ លោកម៉ូសេន រ៉េហ្សៃ (Mohsen Rezaei) អតីតនាយទាហានបដិវត្តន៍ជើងចាស់មួយរូប បានប្រកាសថា អៀរ៉ង់ត្រូវរក​«ដំណោះស្រាយសមស្រប»មួយ ឆ្លើយតបទៅនឹងទណ្ឌកម្មទាំងនេះ ដើម្បី«បញ្ឈប់អតិផរណា»។

ប្រទេសអៀរ៉ង់ បានប្រឈមនឹងអត្រាអតិផរណាប្រមាណជា ៣០% និងអត្រាអ្នកគ្មានការងារធ្វើប្រមាណជា១៤% ហើយ​វា​បានក្លាយជាបញ្ហាស្នូលយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងថ្ងៃ១៤ខែមិថុនាខាងមុខ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...