ប្រធានក្លឹប​បាល់ទាត់​ម៉ូណាកូ ប្រកាស​ជា​ផ្លូវការ​ថា ទិញ​«ហ្វាលខាវ»​បានហើយ

ម្ចាស់ក្លឹបបាល់ទាត់ម៉ូណាកូ (Monaco) លោកមហាសេដ្ឋីរុស្ស៊ី ឌីមីទ្រី រីបូឡូវឡេវ (Dmitry Rybolovlev) បានប្រកាសកាលពី​ថ្ងៃសុក្រម្សិលមិញថា ក្លឹបរបស់គាត់បានឈានដល់កិច្ចព្រមព្រាងទិញយកខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ពីក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) បានសម្រេចហើយ ដែលមានតម្លៃប្រមាណ ៦០លានអ៊ឺរ៉ូ (ប្រមាណជា​៧៧លានដុល្លា)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ក្លឹបបាល់ទាត់ម៉ូណាកូ (Monaco) លោកមហាសេដ្ឋីរុស្ស៊ី ឌីមីទ្រី រីបូឡូវឡេវ (Dmitry Rybolovlev) បានប្រកាសកាលពី​ថ្ងៃសុក្រម្សិលមិញថា ក្លឹបរបស់គាត់បានឈានដល់កិច្ចព្រមព្រាងទិញយកខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ពីក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) បានសម្រេចហើយ ដែលមានតម្លៃប្រមាណ ៦០លានអ៊ឺរ៉ូ (ប្រមាណជា​៧៧លានដុល្លា)។


កីឡាករខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ ក្នុងសន្និសិតកាសែត។

លោកឌីមីទ្រី បាននិយាយក្នុងពិធីអបអរសាទរដែលក្រុមម៉ូណាកូ ត្រូវឡើងមកលេងនៅលីកកំពូលថា «ខ្ញុំចង់ប្រកាសជា​ផ្លូវ​ការថា ហ្វាលខាវបានចុះកិច្ចសន្យាជាមួយក្រុមយើងហើយ។»

ប្រធានក្លឹបរូបនេះ ពុំទាន់ផ្តល់សេចក្តីលំអិតទាក់ទងទៅនឹង ការចុះកិច្ចសន្យានោះ មានរយះពេលប៉ុន្មានឆ្នាំនៅឡើយទេ។ ប៉ុន្តែគេហទំព័ររបស់ក្រុមម៉ូណាកូ បានប្រកាសថា ក្លឹបបានចុះកិច្ចសន្យាជាមួយហ្វាលខាវ ក្នុងរយះពេល៥ឆ្នាំ។

គ្រូបង្វឹកក្រុមម៉ូណាកូ លោកឃ្លូឌីយ៉ូ រ៉ែនៀរី (Claudio Ranieri) បាននិយាយថា «ខ្ញុំរីករាយខ្លាំងណាស់ ដែលបានគាត់​មក​ចូល​រួមជាមួយក្រុម។ គាត់ជាកីឡាករសំខាន់ កីឡាករដ៏អស្ចារ្យ និងជាកំពូលកីឡាករទាត់បញ្ចូលទី។»

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានបន្តថា «យើងចង់បានក្រុមដែលល្អបំផុតមួយ ជាមួយគាត់។ យើងលេងដើម្បីជ័យជំនះរបស់​ក្រុម ប៉ុន្តែលេងឲ្យមានឥទ្ធពលបំផុត ក្នុងការរកគ្រាប់បាល់។ ហើយគាត់ជាកីឡាករដែលអាចផ្លាស់ប្តូរស្ថានការណ៏ ក្នុងការ​ប្រកួតបាន។ នៅពេលដែលខ្ញុំមកដល់ក្លឹបនេះដំបូង ខ្ញុំបានដឹងពីគម្រោងរបស់ខ្ញុំទៅហើយ។»

ម៉ូណាកូ បានទិញហ្វាលខាវ ផ្តាច់កិច្ចសន្យាជាមួយអាត្លិកទិកូ ក្នុងតម្លៃ៦០លានអ៊ឺរ៉ូនេះ នឹងក្លាយជាតម្លៃខ្ពស់បំផុត នៅក្នុង​ប្រវត្តិសាស្ត្របាល់ទាត់បារាំង ខណៈដែលតម្លៃខ្ពស់បំផុតពីមុននោះ មានតម្លៃ៤៥លានអ៊ឺរ៉ូ ដែលក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ទិញយកខ្សែការពារទីចាកូ ស៊ីលវ៉ា (Thiago Silva) មកពីក្រុមអេស៊ី មីឡាន (AC Milan)។

ចាប់តាំងពីមហាសេដ្ឋីប្រទេសកាតា បានមកកាន់កាប់ក្លឹប កាលពីឆ្នាំ២០១១នោះ ក្រុមប៉ារីស បានក្លាយជាក្រុម​បាល់ទាត់​បារាំងដំបូងគេបង្អស់ ដែលចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ជាងគេ និងជាប់រហ័សនាមថា «ក្រុមអ្នកមានថ្មី»។ ហើយ​ក្រុម​ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសមួយនេះ ក៏បានទទួលជោគជ័យមែន ដោយបានក្លាយជាម្ចាស់ជើងឯកលីក១ (Leage1) ដូចបំណង។

ប៉ុន្តែពេលនេះ ម្ចាស់ក្លឹបម៉ូណាកូ ដែលមានលោកមហាសេដ្ឋីរុស្ស៊ីកំពុងតែកាន់កាប់ ក៏មានមហិច្ចតាមិនតូចដែរ បន្ទាប់ពីក្រុម​មួយនេះទើបតែឈ្នះពានរង្វាន់លីក២ (League2) ដោយគាត់បាននិយាយថា ក្រុមរបស់គាត់បានត្រៀមខ្លួនរួចហើយ ដើម្បី​ប្រជែងយកដំណែងជើងឯកលីកកំពូលបារាំងពីក្រុមប៉ារីស នៅរដូវកាលថ្មី។

ខ្សែប្រយុទ្ធលំដាប់កំពូលទី៣ នៅអេស្ប៉ាញ បន្ទាប់ពីលីយ៉ូនែល ម៉េស៊ី (Lionel Messi) និងគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo), ហ្វាលខាវ នឹងធ្វើដំណើរទៅប្រទេសបារាំងនៅថ្ងៃច័ន្ទ ហើយនឹងពិនិត្យសុខភាពនៅថ្ងៃអង្គារ៏ មុននឹងក្លាយជា​កីឡាកររបស់ក្រុមម៉ូណាកូ ជាផ្លូវការ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...