នាយករដ្ឋមន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ភាព​តាន​តឹង​នៅ​ព្រំដែន

តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់​ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរ​ឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់​ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរ​ឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។


លោកលី កេគៀង នាយករដ្ឋមន្ត្រីចិន (រូបខាងឆ្វេង) ទៅទស្សនកិច្ចនៅឥណ្ឌាថ្ងៃទី១៩ខែឧសភានេះ។

កាលពីខែកន្លងទៅ ហេតុការណ៍មួយបានកើតឡើងនៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ដែលបានធ្វើឲ្យមានមន្ទិល​ដល់ដំណើរទស្សនកិច្ចរបស់លោក លី កេគៀង (Li Keqiang)។ ប្រទេសឥណ្ឌាបានចោទកងទ័ពចិនថា បានឆ្លងកាត់​ព្រំដែននៅថ្ងៃទី១៥ខែមេសា មកបោះបន្ទាយ នៅក្នុងជ្រលងដេបសាង (Depsang) នៅក្នុងតំបន់លាដាខ (Ladakh) ផ្នែក​ខាងកើតនៃរដ្ឋកាស្មៀរ (Cachemire)។ ទីទន្ទឹមនឹងការតវ៉ាខាងផ្លូវការទូត ក្រុងញ៉ូដាលី បានចាត់វិធានការតបត​វិញ​ជា​បន្ទាន់នៅពេលនោះ ដោយបានដាក់ពង្រាយយោធារបស់ខ្លួន ចម្ងាយតែប្រមាណជា៣០០ម៉ែត្រប៉ុណ្ណោះ ពីចំណុចចូល​មកឈរជើងរបស់ចិន។

ក្រុមអ្នកប្រឆាំងនៅឥណ្ឌា ថែមទាំងបានប្រកាសទាមទារ ឲ្យលប់ចោលនូវទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន​នៅពេលនេះ​ផង។ តែរដ្ឋាភិបាលឥណ្ឌា នៅតែរក្សាឲ្យមានដំណើរទស្សនកិច្ចនេះ ដែលទំនងជាចង់ឲ្យឃើញកាន់តែច្បាស់ នូវចំណង​ទាក់ទងជាមួយចិនកាន់តែខ្លាំងឡើង។

តែនៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបគ្នា ហើយថែមទាំងទទួលទាន អាហារពេលល្ងាចជាមួយ​គ្នាទៀតនោះផង។ ការចចាររវាងក្រុមតំណាងមកពីភាគីទាំងពីរ នឹងត្រូវបន្តធ្វើនៅថ្ងៃច័ន្ទស្អែក ហើយលោក លី ក៏នឹងត្រូវ​ទៅចូលរួមដែរ ក្នុងជំនួបកំពូលផ្នែកពាណិជ្ជកម្ម នៅទីក្រុងប៊ុមប៊ៃ (Bombay) ដែលជាទីក្រុងសេដ្ឋកិច្ចនៃប្រទេសឥណ្ឌា។

ប្រទេសចិនបានក្លាយជាដៃគូរសេដ្ឋកិច្ចយ៉ាងសំខាន់មួយ របស់ប្រទេសឥណ្ឌា ហើយការផ្លាស់ប្ដូរពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ បានកើនពី៥ពាន់លានដុល្លាក្នុងឆ្នាំ២០០២ ទៅដល់៧៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១១។ តួលេខកាល​ឆ្នាំ​ទៅម៉ិញបានធ្លាក់ចុះបន្តិច មកត្រឹមតែ៦១,៥ពាន់លាន នៅពេលពិភពលោកទាំងមូល ជួបនូវវិបត្តិសេដ្ឋកិច្ច។ តែការផ្លាស់​ប្ដូរនេះ បានផ្ដល់អត្ថប្រយោជន៍ទៅអោយប្រទេសចិនច្រើនជាង ព្រោះឥណ្ឌាជាអ្នកទិញទំនិញពីចិនយ៉ាងសន្ធឹកសន្ធាប់។ នោះជាអ្វី ដែលធ្វើឲ្យទីក្រុងញ៉ូដេល្លីព្រួយបារម្ភ៕

------------------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...