វីរៈជនទាំង៥ ដែលជាប់ពានរង្វាន់ពហុវិស័យអាស៊ី ជានរណា?
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 26, 2014
- ប្រធានបទ: វីរៈភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាលើកទីពីរហើយ ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា បានផ្តល់ពានរង្វាន់ពហុវិស័យអាស៊ី ដល់អ្នកដែលបានលើកស្ទួយវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតំបន់អាស៊ី។ ខាងក្រោមនេះ គឺប្រវត្តិសង្ខេបខ្លីៗ របស់ម្ចាស់ពានរង្វាន់ទាំង៥ ក្នុងឆ្នាំ២០១៤នេះ
១. លោក ម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) ម្ចាស់រង្វាន់ធំនៃពានរង្វាន់ពហុវិស័យអាស៊ី
លោកម៉ានម៉ូហាន់សៃ កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៣២ ក្នុងភូមិមួយនៃខេត្តប៉ាញចាប ដែលសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាគីស្តង់។ លោកបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យប៉ាញចាប ឆ្នាំ១៩៤៨ និងបានសរសេរសៀវភៅ India’s Export trend s an Prospect for self Sastained Growth ដើម្បីផ្តល់ជាមតិរិះគន់ ទៅលើគោលនយោបាយពាណិជ្ជកម្ម។ នៅឆ្នាំ១៩៧២ លោកគឺជាប្រធានប្រឹក្សាសេដ្ឋកិច្ច ក្នុងក្រសួងសេដ្ឋកិច្ច។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៦ និងឆ្នាំ២០០១ ដល់២០០៤ លោកគឺជានាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា។
២. ភីធើរ ដេវីដ ឌ្រីអាដាល (Peter David Dryadale) ម្ចាស់ពានរង្វាន់ផ្នែកសេដ្ឋកិច្ច និងសង្គម
Peter David Dryadale គឺជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច។ ឆ្នាំ១៩៦៧ លោកបានបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័អូស្រ្តាលី (Autrain National University)។ លោកបាននិពន្ធសៀវភៅជាច្រើន ទាក់ទងនឹងសេដ្ឋកិច្ច ហើយការងាររបស់គាត់ គឺការវិភាគលើការជះឥទ្ធិពលនយោបាយ ទៅលើប្រទេសអូស្រ្តាលី តំបន់អាស៊ីប៉ាស៊ីហ្វិកភាកខាងកើត។
៣. វ៉ាង ហ្គងវូ (Wang Gungwu) ម្ចាស់ពានរង្វាន់ផ្នែកវប្បធម៌
លោក វ៉ាង គឺសាស្រ្តាចារ្យផ្នែកសិល្បៈ និងវិទ្យាសាស្រ្តសង្គម នៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ ពីឆ្នាំ១៩៨៦ ដល់១៩៩៥ លោកគឺជាអនុព្រឹទ្ធសាស្រ្តាចារ្យ សាកលវិទ្យាល័យហុងកុង។ បច្ចុប្បន្ននេះ លោកជាប្រធានគ្រប់គ្រងក្រុមប្រឹក្សាភិបាល របស់សាលាលីខ្វាន់យូ និងជាប្រធានវិទ្យាស្ថានអាស៊ានភាគខាងកើតផងដែរ។
៤. លោក ប៉ាន រិទ្ធី ម្ចាស់ពានរង្វាន់ផ្នែកវប្បធម៌
លោក ប៉ាន រិទ្ធី បានកើតនៅឆ្នាំ១៩៦៤ នៅរាជធានីភ្នំពេញ។ លោក គឺជាសមិទ្ធិករ អ្នកដឹកនាំ និងអ្នកសរសេរអត្ថបទភាពយន្ដ ឲ្យភាពយន្តបែបឯកសារជនជាតិខ្មែរម្នាក់ ដែលត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិ។ លោកជាជនរងគ្រោះ ដែលបានរួចរស់ពីរបបខ្មែរក្រហម ក្នុងចំណោមក្រុមគ្រួសាររបស់លោក។ ភាគច្រើននៃខ្សែភាពយន្តរបស់លោក បានផ្តោតទៅលើសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨០ លោកបានទៅរស់នៅប្រទេសបារាំង។ បន្ទាប់មកបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានសិក្សាជាន់ខ្ពស់ផ្នែកភាពយន្ដ ហៅកាត់តាមភាសាបារាំង IDHEC។ ខ្សែភាពយន្តចុងក្រោយរបស់លោក ដែលមានចំណងជើងថា រូបភាពឈឺផ្សារ (The missing picture)ត្រូវបានដាក់បញ្ចាំង និងទទួលបានពានរង្វាន់កំពូលនៅក្នុងផ្នែក Un Certain Regard នៃមហោស្រពភាពយន្តក្រុង កាន ក្នុងឆ្នាំ២០១៣ នៅប្រទេសបារាំង និងរង្វាន់ផ្នែកសិល្បៈក្នុងឆ្នាំ២០១៤ នៃចំណាត់ថ្នាក់ Foreign Language Film Category នៅក្នុងការប្រលងប្រណាំង យកពានរង្វាន់អូស្ការ របស់សហរដ្ឋអាមេរិក។
៥.ក្រុមល្ខោន The Takarazuka Revue ម្ចាស់ពានរង្វាន់ផ្នែកវប្បធម៌
ក្រុមល្ខោន The Takarazuka Revue ជាក្រុមល្ខោនតន្រ្តី ដែលបានបង្កើតឡើងពីក្រុមនារីនៅទំនេរ។ ក្រុមនេះ ត្រូវបានបង្កើតឡើងដំបូង ក្នុងកំឡុងឆ្នាំ១៩១៤ ហើយចាប់ផ្តើមទទួលបានប្រជាប្រិយភាព តាំងពីពេលនោះមក។ ក្រុមល្ខោន The Takarazuka Revue បានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើពិភពលោក និងបានបន្តបង្កើតនិងចែកចាយឆាកល្ខោន ដ៏ប្រណិតជាមួយក្តីសុបិន្ត និងក្តីស្រលាញ់ ចេញពីការគាំទ្រក្នុងស្រុក ក៏ដូចជានៅលើឆាកអន្តរជាតិ៕