ល្បី​ថា ចរិយា ពេជ្រ ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ កែ​ខ្ទង់​ច្រមុះ និង​បបូរ​មាត់

កញ្ញា ចរិយា ពេជ្រ ដែលគេស្គាល់ថា ជាតារាសម្តែង មានឈ្មោះល្បីគួរសម នៅក្នុងពិភពសិល្បៈ តាមរយះ​ការបង្ហាញវត្តមាន នៅតាមកញ្ចក់ទូរទស្សន៍មួយចំនួន ថ្មីៗនេះត្រូវបានគេបង្ហើបថា កញ្ញាបាន​ចំណាយ​លុយ​រាប់ពាន់ដុល្លា ដើម្បីកែខៃសម្រស់ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 28, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈដែលកេរិ៍្តឈ្មោះ កំពុងតែបោះជំហាន ទៅមុខតាមរយៈសមត្ថភាព តួសម្តែងបូករួម និងកាន់តែ​មាន​រូប​សម្ភស់ស្រស់ស្អាតទ្វេឡើងនោះ ក៏ស្រាប់តែមាន ដំណឹង ខ្សឹបខ្សៀវវមកថា តារាសម្តែង ចរិយា ពេជ្រ ថ្មីៗ​នេះ បានចំណាយលុយ រាប់ពាន់ដុល្លារចេញទៅ កែសម្ផស្សធ្វើខ្ទង់ច្រមុះ និងកែបបូរមាត់ នៅប្រទេសថៃ ដើម្បីបន្ថែមសម្រស់ពីធម្មជាតិ។

តារាចម្រៀង និងសម្តែង ចរិយា ពេជ្រ ក្រោយបានចូលប្រឡូក នៅក្នុងវិស័យសិល្បៈអស់រយៈពេល ជាង​ពីរ​ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា នាងហាក់កំពុងតែ លេចមុខលេចមាត់ ច្រើនគួរសម នៅក្នុងអាជីព​សិល្បៈ។ គេក៏ឧស្សាហ៍ឃើញមុខតារាសម្តែងវ័យក្មេងររូបនេះ បង្ហាញមុខជាញឹកញាបើផងដែរ ក្នុងកម្មវិធី ប្រគំតន្រ្តី នៃស្ថានីយ ទូរទស្សន៍ និងការសម្តែង គ្រងតំណែង តួឯកជាដើម។

តាមការលេចលឺពីអ្នករនៅក្នុងរង្វង់សិល្បៈសិល្បៈបាននិយាយថា តារាស្រីសាច់សខ្ចីកញ្ញា ចរិយា ពេជ្រ បាន ចំណាយលុយ មិនតិចពាន់ដុល្លារនោះទេ ដើម្បី កែច្នៃរូបសម្រស់របស់ខ្លួនឱ្យស្រស់ស្អាតជាងមុន ដោយតារារូបនេះបានទៅធ្វើខ្ទង់ច្រមុះ និងកែបបូរមាត់នៅ ប្រទេសថៃឱ្យកាន់តែ មានភាពស្រស់ស្អាត បន្ថែមមួកំរិតទៀត។

គេបាននិយាយថែមទៀតទៀតថា ក្រោយពីកែច្រមុះ និងធ្វើបបូរមាត់ហើយនោះ ចរិយា ពេជ្រ នាង ហាក់​មានយឺអ៊ុន ឡើងខ្ពស់ជាងមុនទាំង អាជីព សម្តែង សិល្បៈ និងរឿងរ៉ាវស្នេហារផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងក៏សម្បូរអ្នកតាមប្រម៉ាញ សុំស្នេហ៍ទៀតផង។ ប៉ុន្តែរឿងរ៉ាវនៃការចំណាយលុយ ទៅកែសម្ផស្ស​នេះ ត្រូវបានសាម៉ីខ្លួនព្យាយាមលាក់បាំងផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...