នៅ​ឥណ្ឌា ស្ត្រី​«ត្រូវ​ស្ងាត់​មាត់ និង​ទុក​ឲ្យ​គេ​រំលោភ»

សម្ដីរបស់ជន ដែលបានរំលោភ«បូក» និស្សិតស្រីមួយរូប នៅលើរថយន្ដក្រុង កណ្ដាលរដ្ឋធានី ញ៉ូដេលី កាលពីពីរឆ្នាំមុន បានថ្លែង ដាក់កំហុសទៅលើ និស្សិតស្រីរូបនោះ និងនិយាយថា ទង្វើរំលោភសេពសន្ធវៈ មិនមែនមកពីបុរសនោះទេ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិនា ២០១៤
  • កែប្រែចុងក្រោយ: March 04, 2015
  • ប្រធានបទ: រំលោភ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ស្រី ត្រូវទទួលខុសត្រូវ ក្នុងករណីរំលោភ ច្រើនជាងបុរស» នេះជាសម្ដី របស់ជនជាប់ចោទ ម៉ូកេស ស៊ីង (Mukesh Singh) ដែលបានចាប់រំលោភ និស្សិតស្រី កាលពីអំឡុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ នៅក្នុងរថយន្ដក្រុង កណ្ដាលរដ្ឋធានី ញ៉ូដេលី នៃប្រទេសឥណ្ឌា។ បើតាមបុរសនេះ ស្ត្រីត្រូវតែទទួលខុសត្រូវ ពីអំពើរំលោភសេពសន្ធវៈ ដែលរូបនាងបាន​រងគ្រោះ។

ផ្ដល់កិច្ចសម្ភាស នៅក្នុងភាពយន្ដឯកសារមួយ របស់ស្ថានីយទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) ដែលនឹងត្រូវយកមកបញ្ចាំង នៅ​ថ្ងៃ​អាទិត្យនេះ ក្នុងឱកាសទិវាស្ត្រីអន្តរជាតិ ជនសង្ស័យ ម៉ូកេស ស៊ីង បានថ្លែងថា ខ្លួន«គ្មានវិប្បដិសារី»សោះឡើយ នៅ​ចំពោះ​ទង្វើឧក្រិដ្ឋរបស់ខ្លួន។

«នៅពេលត្រូវគេរំលោភ មិនត្រូវរើទេ!»

នៅក្នុងឯកសារនោះ ស៊ីង បានពន្យល់ថា និស្សិតស្រី និងសង្សារបស់នាង ដែលជិះនៅលើរថយន្ដ បន្ទាប់ពីបានចេញពី​ទស្សនាភាពយន្ដ មិនគួរនឹងប្រតិកម្មការពារខ្លួន ទល់នឹងក្រុមខ្លួន ដែលមានគ្នាដល់ទៅ៦នាក់ ហើយចង់ចាប់និស្សិត​ស្រី​វ័យក្មេងនោះ រំលោភនោះឡើយ។ ស៊ីង និយាយទៀតថា ពួកខ្លួនក៏ប្រហែលជា មិនធ្វើបាបអ្នកទាំងពីរ ដល់កម្រិតខ្លាំង​យ៉ាង​ដូច្នេះទេ ប្រសិនជាអ្នកទាំងពីរ មិនព្យាយាមតបតរនោះ។

ជនជាប់ចោទ ម៉ូកេស ស៊ីង បានបន្ថែមទៀតថា ការស្លាប់របស់និស្សិតស្រី គ្រាន់តែជា«ឧប្បត្តិហេតុ»ប៉ុណ្ណោះ។ ស៊ីង និយាយថា៖ «នៅពេលត្រូវគេរំលោភ មិនត្រូវរើទេ។ ស្រីនេះ គួរតែស្ងាត់មាត់ ហើយទុកឲ្យគេរំលោភ។ បន្ទាប់ពីរំលោភរួច នាងប្រាកដជាត្រូវគេ ដោះលែងជាមិនខាន ហើយប្រហែលជាគេវាយ តែប្រុសសង្សានាងនោះ តែប៉ុណ្ណោះ។»

» សូមអានពីហេតុការណ៍នេះឡើងវិញ ដោយចុចនៅលើទីនេះ

ស៊ីង ជាអ្នកបើករថយន្ដក្រុង នៅពេលនោះ ប៉ុន្តែអាជ្ញាធរបានរកឃើញ ស្លាកស្នាម ADN របស់បុរសនេះ នៅ​លើ​ខ្លួន​ប្រាណ​និស្សិត​ស្រីរងគ្រោះ ដែលធ្វើឲ្យតុលាការ បានធ្វើការចោទប្រកាន់ និងកាត់ទោសប្រហារជីវិត។ បុរស​ជាប់​ចោទ ស៊ីង កំពុង​​​ជាប់​ក្នុង​ពន្ធនាគារ រហូតមកដល់ពេលនេះ ដើម្បីរង់ចាំពេល«ប្រហារជីវិត»។

ស៊ីង បាននិយាយបន្តថា៖ «ស្រីត្រឹមត្រូវ មិនត្រូវដើរល្ហេចល្ហាច នៅម៉ោង៩យប់ដូច្នោះទេ។​ ស្រី ត្រូវទទួលខុសត្រូវ ក្នុង​ករណី​រំលោភ ច្រើនជាងបុរស។ ប្រុសនិងស្រី មិនមានសិទ្ធិស្មើរគ្នាទេ។ នៅផ្ទះបោសជូត ធ្វើម្ហូប ជាតួនាទីរបស់ស្រី និង​មិន​មែនដើរចូលបារបន រួចធ្វើរឿងអាក្រក់ៗ ពាក់សម្លៀកបំពាក់ លេចលើបញ្ចេញក្រោមនោះឡើយ។ ស្រីដែលល្អ មាន​តែ២០ភាគរយប៉ុណ្ណោះ។»

នៅចំពោះទោសប្រហារជីវិត ដែលត្រូវបានតុលាការសម្រេច មកលើខ្លួននោះ ជនជាប់ចោទ ស៊ីង បានគិតថា វានឹងរឹត​តែ​ធ្វើឲ្យមានបញ្ហាទ្វេឡើង។ «ពីមុន ជនចាប់រំលោភហើយ តែងតែនិយាយថា "ដោះលែងនាងទៅ នាងនឹងមិននិយាយ​ប្រាប់​នរណាឡើយ"។ តែឥឡូវនេះ បន្ទាប់ពីរំលោភនាងហើយ ជនចាប់រំលោភ នឹងសម្លាប់នាងចោល។» នេះជាការ​អះអាង​ចុង​ក្រោយ របស់ជនជាប់ចោទ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...