សូនី​បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ ​វៃអូ​ប្រូ១១ ទម្ងន់​ស្រាល​ជាង​គេ​បំផុត (VDO)

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនសូនី (Sony) បានដាក់បង្ហាញនូវប្រភេទកុំព្យូទ័រយួរដៃ (Ultrabook) ថ្មីមួយ នៅក្នុងឱកាសតាំងពិព័រណ៏​ផលិតផល​បច្ចេកវិទ្យាកុំព្យូធីចតៃប៉ិ២០១៣ (Computex Taipei 2013) កាលពីម្សិលមិញ ដែលរចនាឡើង សម្រាប់ផ្តល់ឲ្យ​អ្នក​ប្រើប្រាស់ នូវទម្ងន់ដ៏ស្រាលជាងគេបំផុត ០.៩គីឡូក្រាម ដែលមិនធ្លាប់មានពីមុនមក។


កំព្យូទ័រយួរដៃ ស្ដើងនិងស្រាលជាងគេ របស់ក្រុមហ៊ុនសូនី។ (រូបថត theverge.com)

កុំព្យូទ័រយួរដៃម៉ូដែលថ្មីនេះ មានឈ្មោះថាវៃអូប្រូ១១ (Vaio Pro 11)។ មិនត្រឹមតែមានទម្ងន់ស្រាលតែប៉ុណ្ណោះទេ ពោលគឺវា​ថែមទាំងបំពាក់ដោយម៉ាស៊ីនដំណើរការ (CPU) ស៊េរីចុងក្រោយបំផុត ដែលមានសំបកផលិតពីសារធាតុប្លាស្ទិក និង​លោហៈធាតុទៀតផង។

ចំពោះសមត្ថភាពរបស់វាពិសេសៗជាច្រើនទៀត មានដូចជា៖
• ទំហំអេក្រង់៖ ១១.៦អ៊ីញ
• ម៉ាស៊ីនដំណើរការ (CPU)៖ ជំនាន់ទី៤ ម៉ូដែលថ្មីប្រភេទ ហាសវែល អ៊ិនថែល ខអាយ៧ (Haswell Intel Core i7)
• អង់ចងចាំ (Ram)៖ ៤ជីហ្គាបៃ ឌីឌីអរ៣ (4GB DDR3)
• ក្រាហ្វិក ដែលយើងតែងហៅថា (VGA)៖ ទំហំ ១៧៤៨ម៉េហ្គាបៃ ម៉ូដែលអ៊ីនថែលអេចឌី ៤៤០០ (Intel HD Graphics 4400)
• អាចផ្ទុកបាន៖ ១២៨ជីហ្គាបៃ និងអាចបន្ថែមពីលើបាន
• ប្រព័ន្ទតភ្ជាប់ដោយមិនប្រើខ្សែ៖ (wireless - Wifi) ប្រភេទ 802.11b/g/n
• ប្រព័ន្ធប្លូធូស៖ ៤.០ ស៊េរីអិនអេហ្វស៊ី (NFC)
• ប្រព័ន្ធប្រតិបត្តិការ៖ វីនដូ៨ ៦៤ប៊ិដ [Windows 8 (64-bit)]
• ទម្ងន់របស់វា៖ មានត្រឹមតែ ០.៩គីឡូក្រាមប៉ុណ្ណោះ។

រីឯតម្លៃ ក្រុមហ៊ុនពុំទាន់ ធ្វើការបង្ហើបប្រាប់ទេ ហើយថ្ងៃចេញលក់ក៏ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងដែរ។ ប៉ុន្តែគេអាច​ព្យាករណ៏ទុកមុនថា តម្លៃរបស់វាប្រហែលជា ១១៤៩ដុល្លាអាមេរិក (តម្លៃនៅក្រុមហ៊ុន) នេះបើតាមអ្នកវិភាគខាងទីផ្សារ និងទីភ្នាក់ងារសារព័ត៌មានមួយចំនួនបានបង្ហាញ៕

ខាងក្រោមនេះ ជារូបភាព និងវីដេអូ ស្ដីពីកំព្យូទ័រមូដែលមួយនេះ ដែលជាកូនទើបនឹងកើតរបស់សូនី ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...