ដេល ចេញ​កុំព្យូទ័រ​យួរ​ដៃ​ដ៏​មាន​ឥទ្ធិពល​ថ្មី ២​ស៊េរី (VDO)

ក្រុមហ៊ុនដេល (Dell) បានចេញកុំព្យូទ័រយួរដៃថ្មី ២ស៊េរី កាលពីថ្ងៃច័ន្ទ ដែលមានឈ្មោះថា ដេល ប្រីស៊ីសិន «អ៊ិម៤៨០០» (Dell Precision M4800) មានអេក្រង់ ១៥.៦អ៊ីញ និង ប្រីស៊ីសិន «អ៊ិម៦៨០០» (Precision M6800) អេក្រង់ ១៧អ៊ីញ។ កុំព្យូទ័រទាំង២ប្រភេទនេះ ផលិតឡើងពីធាតុម៉ាញេស្យូម និងសំបករបស់វាផលិតពីធាតុ អាលុយម៉ាញ៉ូម។ វាមាន​សម្ថភាព​ខ្ពស់ និងចេញលក់នៅចុងសប្តាហ៏នេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនដេល (Dell) បានចេញកុំព្យូទ័រយួរដៃថ្មី ២ស៊េរី កាលពីថ្ងៃច័ន្ទ ដែលមានឈ្មោះថា ដេល ប្រីស៊ីសិន «អ៊ិម៤៨០០» (Dell Precision M4800) មានអេក្រង់ ១៥.៦អ៊ីញ និង ប្រីស៊ីសិន «អ៊ិម៦៨០០» (Precision M6800) អេក្រង់ ១៧អ៊ីញ។ កុំព្យូទ័រទាំង២ប្រភេទនេះ ផលិតឡើងពីធាតុម៉ាញេស្យូម និងសំបករបស់វាផលិតពីធាតុ អាលុយម៉ាញ៉ូម។ វាមាន​សម្ថភាព​ខ្ពស់ និងចេញលក់នៅចុងសប្តាហ៏នេះ។


កុំព្យូទ័រយួរដៃថ្មី ប្រីស៊ីសិន «អ៊ិម៤៨០០» ឬប្រីស៊ីសិន «អ៊ិម៦៨០០» របស់ក្រុមហ៊ុន ដេល។ (រូបភាពក្រុមហ៊ុន)

ដេល ប្រីស៊ីសិន អ៊ិម៤៨០០ មានទម្ងន់ ៦.៣៥ផោន។ វាមានអេក្រង់ ១៥.៦អ៊ីញ ប្រភេទ ឃ្យូអេចឌី អាយជីហ្សិដអូ (QHD+ IGZO) និងបង្ហាញរូបភាពបានទំហំ ៣២០០ X ១៨០០ ភិចស្យ៊ែល។ ម៉ាស៊ីន (CPU) ប្រភេទ អ៊ីនថែល ខរអាយ៧ (Intel Core i7 “Haswell” Extreme Edition)។ ក្រាហ្វិក (VGA) ទំហំ ២ជីហ្គាបៃ, អង់ចងចាំ (RAM) ទំហំ ៣២ជីហ្គាបៃ និងអាច​ផ្ទុកបាន ២.៥តេហ្គាបៃ។

អេក្រង់ ១៥.៦អ៊ីញ «ដេល ប្រីស៊ីសិន អ៊ិម៤៨០០» នឹងចេញលក់នៅថ្ងៃទី១២ ខែកញ្ញានេះ ដែលមានតម្លៃចាប់ពី ១២៤៩ ដុល្លារឡើងទៅ។

រីឯ «ដេល ប្រីស៊ីសិន អ៊ិម៦៨០០» មានអេក្រង់ទំហំ ១៧អ៊ីញ និងម៉ាស៊ីន (CPU) ប្រភេទ ហាស្វែល អ៊ិនថែល ខរអាយ៧ (Haswell Intel Core i7 Extreme Edition)។ ក្រាហ្វិក (VGA) ប្រភេទ អ៊ិនវីដៀ ឃ្វាដ្រូ ឃេ៥១០០អ៊ិម (NVIDIA Quadro K5100M), អង់ចងចាំទំហំ ៣២ជីហ្គាបៃ ប្រភេទ ឌីឌីអរ៣។ វាអាចផ្ទុកបាន ៣.៥តេហ្គាបៃ និងមានទម្ងន់ ៧.៨៦ផោន។

«អ៊ិម៦៨០០» នឹងចេញលក់២ពណ៌៖ ពណ៌ខ្មៅ នឹងពណ៌ក្រហម ដែលមានតម្លៃចាប់ពី ១៥៩៩ ដុល្លារឡើងទៅ។ ហើយ​វា​នឹងចេញលក់នៅថ្ងៃទី១២ ខែកញ្ញាដូចគ្នា។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា កុំព្យូទ័រទាំង២ស៊េរីនេះ មិនមែនជាប្រភេទកុំព្យូទ័រដែលស្តើងជាងគេ ឬក៏មានរៀង​ស្អាត​ជាងគេនោះទេ។ ប៉ុន្តែជាមួយនឹងម៉ាស៊ីនប្រភេទ ខរអាយ៧, អង់ចងចាំ ៣២ជីហ្គាបៃ, ក្រាហ្វិក ប្រភេទ ឃ្វាដ្រូ និងអាច​ផ្ទុលបានចាប់ពី ២តេហ្គាបៃ ឡើងទៅនេះ ពួកវានឹងក្លាយជាកុំព្យូទ័រយួរដៃ ដ៏មានសមត្ថភាព, ដំណើរការបានលឿន និង​មានឥទ្ធពលបំផុត៕

សូមទស្សនាវីដេអូ ដែលនិយាយបង្ហាញពីកំព្យូទ័រដ៏ល្អ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...