រ៉ូណាល់ដូ ជួយ​ឲ្យ​រៀល​ម៉ាឌ្រីដ ឡើង​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាតួអង្គសំខាន់របស់ក្រុម រៀលម៉ាឌ្រីដ ដែលធ្វើឲ្យក្រុមទទួល​បាន​ជ័យជំនះ ៣-១ ទៅលើក្រុមបាសេឡូណា (Barcelona) ក្នុងការប្រកួត ពានរង្វាន់ កូផា ដេលរ៉េ កាលពីរសៀល ថ្ងៃអង្គារ​កន្លងទៅ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបំរើប្រយុទ្ធ ជំរើសជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងការប្រកួតដ៏ធំ ដែលជួយឲ្យក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់កូផា ដេលរ៉េ (Copa del Rey) ជាបន្តទៀត។


កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ នៅពេលទាត់បញ្ចូលទីរបស់បាសឺឡូនណារួច។

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាតួអង្គសំខាន់របស់ក្រុម រៀលម៉ាឌ្រីដ ដែលធ្វើឲ្យក្រុមទទួល​បាន​ជ័យជំនះ ៣-១ ទៅលើក្រុមបាសេឡូណា (Barcelona) ក្នុងការប្រកួត ពានរង្វាន់ កូផា ដេលរ៉េ កាលពីរសៀល ថ្ងៃអង្គារ​កន្លងទៅ។

ហើយកីឡាករឆ្នើមរូបនេះ បាននិយាយសរសើរដល់កីឡាករក្នុងក្រុមទាំងអស់ថា ក្រុមទាំង មូល លេងសហការគ្នា​បាន​យ៉ាងល្អ។

គាត់បាននិយាយថា «វាជាការប្រកួតមួយល្អណាស់ ចាប់ពីនាទីដំបូង រហូតដល់នាទីបញ្ចប់។ យើងធ្វើបានល្អណាស់ ដោយ​បានបង្ហាញពីភាពអស្ចារ្យ និងអាចរកគ្រាប់បាល់បញ្ចូលទីបាន ៣គ្រាប់នៅក្រៅផ្ទះថែមទៀត។ យើងរីករាយខ្លាំងណាស់ ដែលបានឃើញការប្រកួតដ៏ល្អ។ យើងលេងនៅទីនេះ (នូខេម - Nou Camp ៖ កីឡាដ្ឋានរបស់ក្រុមបាសេឡូណា) ល្អជាង យើង លេងក្នុងផ្ទះ ហើយវាជាការពិត»។

ក្រុមបាសេឡូណា បាននាំមុខ ១៦ពិន្ទុទៅលើក្រុមរៀលម៉ាឌ្រីដ ហើយកំពុងឈរនៅលើកំពូល តារាងចំណាត់ថ្នាក់ឡាលីកា (La Liga) លីកកំពូលរបស់ប្រទេសអេស្ប៉ាញ។ ប៉ុន្តែ រ៉ូណាល់ដូ គាត់បាននិយាយថា ក្រុមរៀលម៉ាឌ្រីដពេលនេះ​កំពុងយក​ចិត្តទុកដាក់ ទៅលើពានរង្វាន់ កូផា ដេលរ៉េ ហើយគាត់មានជំនឿចិត្តថា ប្រាកដជាទទួលបានជោគជ័យ។

គាត់បន្ថែមថា «ការលេងជាមួយក្រុមបាសេឡូណា គឺតែងតែមានអារម្មណ៏អស្ចារ្យ។ ក្រមខ័ណ្ឌ ឡាលីកា ក៏នៅតែសំខាន់​សំរាប់ពួកយើង ប៉ុន្តែប្រហែលជាមានឳកាសតិចតួច ព្រោះវាមាន គំលាតឆ្ងាយ។ យើងត្រូវតែចាប់អារម្មណ៏ទៅលើ លីក និងឆែមពាន លីក (Champions League) ហើយយើងនឹងព្យាយាមយកឈ្នះអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន។ កីឡាកររបស់យើង ទាំងអស់ ធ្វើបានយ៉ាងល្អឥតខ្ចោះ ទាំងនេះវាធ្វើឲ្យយើងមានទំនុកចិត្ត ក្នុងការប្រកួតពានរង្វាន់ ឆែមពាន លីក»។

ជនរួមជាតិរបស់កីឡាករ រ៉ូណាល់ដូ, កីឡាករ ប៉េប៉េ (Pepe) ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការ ទទួលបានជ័យជំនះនេះដែរ ហើយគាត់បាននិយាយប្រាប់ដល់អ្នកគាំទ្រថា កីឡាករទាំងអស់ នឹងរក្សារលទ្ធផលឲ្យបានល្អដូចនេះ និងឲ្យមានទំរង់ល្អ​ឡើងវិញនៅក្នុងលីក។

គាត់បានបន្តទៀតថា «យើងធ្វើបាន យ៉ាងត្រចះត្រចង់ ក្នុងក្រុមទាំងមូល។ យើងចាប់ផ្តើមបាន ល្អ ប៉ុន្តែយើងត្រូវតែរក្សា​ការលេងឲ្យបានល្អជាបន្តទៀត។ ថ្ងៃនេះយើងត្រូវតែរីករាយក្នុងជ័យ ជំនះមួយនេះ។ វាសំខាន់ខ្លាំងណាស់ សំរាប់អ្នកគាំទ្រ​របស់យើង និងខ្លួនយើងផ្ទាល់ ប៉ុន្តែខ្ញុំគិត ថា ចាប់ពីថ្ងៃស្អែកទៅ យើងគួរតែយកចិត្តទុកដាក់ ដល់ការប្រកួតនៅ ថ្ងៃសៅរ៏​ខាងមុខ»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...