ទម្លាប់១០យ៉ាង នៃមនុស្សដែលទទួលបាន«ភាពជោគជ័យ»បំផុត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: November 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទម្លាប់ជាអានុភាព ដ៏ខ្លាំងក្លានៅក្នុងជីវិត។ វាមានភាពងាយស្រួលក្នុងការ ប្រមើលមើល អនាគតរបស់មនុស្សម្នាក់ បើយើងបានដឹងពីទង្វើរបស់គេ។
មើលចំណុចទាំង ១០នេះ វានឹងជួយបន្ថែមនូវចំណុចខ្វះខាតរបស់អ្នក និងធ្វើឲ្យសកម្មភាពរបស់អ្នកទទួលបានជោគជ័យ។
១. បង្កើនប្រាជ្ញារបស់អ្នក៖
មនុស្សដែលទទួលបានជោគជ័យ ជាមនុស្សដែលពូកែគិត។ ពួកគេរៀនពីអ្វីដែលថ្មីៗ និងធ្វើ ការប្រកួតប្រជែងជាមួយខ្លួនឯងជានិច្ច។ ប្រាជ្ញា ជាធនធានដែលមានឥទ្ធិពលបំផុត ហើយវា ធ្វើការបានជោគជ័យ នៅពេលណាដែលអ្នកចេះប្រើប្រាស់វានិងគិតបានត្រឹមត្រូវ។
២. ហាត់ប្រាណជំនួយបេះដូង៖
បើសិនជាពេលនេះ អ្នកហាត់ប្រាណមិនបានទៀងទាត់ទេ អ្នកអាចស្វែងរកប្រភេទកីឡាផ្សេង ទៀត ដែលអ្នកគិតថា អ្នកអាចអនុវត្តន៏វាជាទម្លាប់ក្នុងជីវិត។ ត្រូវចាំថា បើអ្នកមិនពេញចិត្ត អ្នកមិនចាំបាច់ធ្វើវាទេ។
ស្វែងរកសកម្មភាពណាមួយ ដូចជាហែលទឹក រត់ ជិះកង់ លេងបាល់ទះ ឬសកម្មភាពផ្សេងៗ ទៀត ដែលអ្នកចង់ធ្វើ ដើម្បីជំនួយដល់បេះដូងរបស់អ្នក។
៣. ភ្ញាក់ពីព្រលឹម៖
មនុស្សដែលក្រោកពីដំណេកពេលព្រលឹម គឺធ្វើការបានច្រើន និងល្អជាងមនុស្សដែលទម្លាប់ ភ្ញាក់ពីគេងយឺត ហើយនេះជាកត្តាដែលសំខាន់បំផុត។
អ្វីដែលអ្នកចង់ធ្វើ ធ្វើវាដោយចេតនា និងសំខាន់ក្នុងជីវិតអ្នក ដោយមានគំនិតសុទិដ្ឋិនិយម ហើយធ្វើដោយពេញចិត្ត។
៤. ទទួលទានអាហារដែលមានប្រយោជន៏សំរាប់សុខភាព៖
របបអាហាររបស់អ្នក វាគ្រាន់តែជាផ្នែកមួយ ប៉ុន្តែអ្វីដែលអ្នកបរិភោគ ពិតជាសំខាន់សំរាប់រាង្គកាយ។
បរិភោគអាហារឲ្យបានត្រឹមត្រូវ ជារឿងមួយដ៏ល្អសំរាប់អ្នក ដែលអ្នកអាចធ្វើបាន។ វាអាចជួយ បំប៉ន ការគិតរបស់អ្នក ធ្វើការបានលទ្ធផលល្អ មានកម្លាំងមាំមួន និងកាយសម្បទារឹងមាំ។
៥. ទិញសំភារះដែលមានគុណភាពខ្ពស់៖
ចូរចង់ចាំថា សំភារះគឺសំខាន់ខ្លាំងណាស់ ដែលវាទាក់ទងទៅនឹង រយះពេល តម្លៃ និង គុណភាព។ បើអ្នកទិញសំភារះថោក តែមានគុណភាពអន់នោះ វាធ្វើឲ្យមានការរំខានដល់អ្នក នោះអ្នកប្រហែលជាត្រូវ លក់ចេញ ទុកចោល ឬក៏យកទៅបរិច្ចាគ ជាពិសេសវាធ្វើឲ្យប៉ះពាល់ ដល់ការងាររបស់អ្នក។
បើអ្នកមានទម្លាប់ល្អ ឈប់ទិញរបស់ថោកៗនោះ អ្នកអាចសន្សំប្រាក់បន្ថែម ចាំទិញរបស់ដែល អ្នកពេញចិត្ត មានតម្លៃថ្លៃ តែមានគុណភាពល្អ សំរាប់យកមកប្រើប្រាស់ក្នុងការរស់នៅរបស់ អ្នក។
៦. បន្ទាបខ្លួន ដោយនិយាយពាក្យថាទេ៖
មនុស្សដែលជោគជ័យប្រសព្វដាក់ខ្លួនណាស់។ បើមានគេសួរថា តើអ្នកអាចធ្វើអ្វីទាំងអស់នេះ បានទេ? នោះអ្នកអាចនិយាយបដិសេដសិន ជាការល្អ។ ប៉ុន្តែអ្នកត្រូវតែ ធ្វើអ្វីតិចតួច តែអាច សម្រេចគោលដៅនោះបាន។ ភាពជោគជ័យគឺចាប់ផ្តើមមកពីជំហ៊ានដ៏តូចមួយ តែត្រូវមាន ភាពប្រកដប្រជា និងច្បាស់លាស់។
៧. ធ្វើអ្វីៗ ក្នុងពេលនេះ៖
អតីតកាលកន្លងទៅគឺគ្មានអ្វី ដែលត្រូវស្តាយ ចំពោះអនាគតក៏មិនត្រូវបារម្មណ៏ដែរ។ អ្វីដែល សំខាន់បំផុតនោះ គឺពេលបច្ចុបន្ប។ គិតនៅពេលនេះ ហើយធ្វើសកម្មភាពដែលមាន ប្រយោជន៏សំរាប់គោលដៅទៅថ្ងៃអនាគត។ អនាគតរបស់អ្នកគឺស្ថិតក្នុងដៃអ្នក ក្នុងពេល បច្ចុបន្ប ថាតើអ្នកអាចធ្វើវា បានល្អដល់កំរិតណា។
៨. ចេះសំអាត និងរៀបចំ៖
រក្សារការរស់នៅស្អាត និងមានរបៀប គឺជាចំណុចសំខាន់សំរាប់មនុស្សជោគជ័យ។ អ្នកអាច រៀបចំតុរបស់អ្នក ឯកសារនានាដែលមិនចាំបាច់ទុកវាកន្លែងមួយ និងរៀបចំសំភារះផ្សេងៗឲ្យ មានសណ្តាប់ធ្នាប់ល្អ។
៩. តាំងចិត្តថា ត្រូវអភិវឌ្ឍន៏ខ្លួនឯង៖
ការអភិវឌ្ឍន៏ខ្លួន គឺមានសារះសំខាន់ខ្លាំងណាស់ សំរាប់មនុស្សជោគជ័យគ្រប់រូប និងគ្រប់ ក្រុមហ៊ុនទាំងអស់ ហើយវាជាដំណើរការដើម្បី ឈានទៅដល់គោលដៅរបស់អ្នក។
ប៉ុន្តែមានមនុស្សជាច្រើន បែជាមិនយល់ចំពោះរឿងទាំងនេះ ដោយពួកគេគិតថា រង់ចាំសំណាងទៅវិញ។ បើអ្នកកំពុងតែ គិតរង់ចាំឱកាសសំណាងដែរនោះ អ្នកគួររៀនអភិវឌ្ឍន៏ឯង វាប្រសើរជាង។ ហើយវីធីសាស្ត្រដែលល្អបំផុត អ្នកត្រូវតែជ្រើសរើសយកសៀវភៅដែលល្អ ហើយចាប់ផ្តើមអានវា។
១០. ធ្វើអ្វីៗ ដែលអ្នកភ័យខ្លាច៖
ភាពខុសគ្នារវាង មនុស្សជោគជ័យ និងមនុស្សបរាជ័យគឺ មនុស្សជោគជ័យតែងតែដើរទៅមុខ ជានិច្ច ទោះបីជាគេមានភាព ភ័យខ្លាចក៏ដោយ។ អ្នកដែលសម្រេចបានគោលដៅធំៗ តែងតែ ជួបនូវបញ្ហាមួយចំនួនដែលពួកគេបារម្មណ៏ តែគេនៅតែមានមធ្យោបាយក្នុងការបន្តដំណើរទៅ មុខទៀត។
វិធីដែល្អ ដើម្បីយកឈ្នះភាពភ័យខ្លាចរបស់អ្នក គឺត្រូវធ្វើវាជារៀងរាល់ថ្ងៃ នូវអ្វីដែលអ្នកខ្លាច។ នោះថ្ងៃណាមួយ អ្នកនឹងដឹងថាអ្នកមានភាពខុសប្លែក ហើយមានសមត្ថភាពកើនឡើង៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ