ហ៊ុន សែន ព្រមានអ្នកសារព័ត៌មានវីអូអេ កុំសួរសំនួរដដែលៗ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ៊ុន សែន ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មាន នៅរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានព្រមានយ៉ាងចាស់ដៃ ដោយផ្ទាល់នៅចំពោះមុខ ទៅកាន់អ្នកសារព័ត៌មាននៃវិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលបានសាកសួរសំនួរទៅលោក។ លោក ហ៊ុន សែន បានប្រាប់ឲ្យអ្នកសារព័ត៌មានរូបនោះ «កុំសួរសំនួរដដែលៗ»។
លោក ហ៊ុន សែន នៅរដ្ឋសភាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ព័ត៌មាន - បន្ទាប់ពីបានបញ្ចប់ការផ្តល់សុពលភាព ទៅឲ្យលោក សម រង្ស៊ី ក្លាយជាតំណាងរាស្ត្រជាប់ឆ្នោតនោះមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែណ បានចេញមកថ្លែងនៅចំពោះអ្នកកាសែត ជាច្រើននាក់ ពាក់ព័ន្ធនឹងបេក្ខភាពម្នាក់ មកពីស្ថាប័នឯករាជ្យ ដើម្បីចូលជាសមាជិក គ.ជ.ប ទី៩នោះថា លោកបានជួបពិភាក្សាមួយលោក សម រង្ស៊ី ពីបេក្ខភាពនោះ ដែលត្រូវកើតចេញពីការស្រុះស្រួលគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
តែលោក ហ៊ុន សែន មិនបានបង្ហាញពីឈ្មោះ ឬអត្តសញ្ញាណថា ជាអ្នកណានៅឡើយ ដោយគ្រាន់តែបន្ថែមថា ជាការគោរពសិទ្ធិ ត្រូវរង់ចាំដល់មានការឆ្លើយតបជាផ្លូវការ នូវរវាងប៉ុន្មានម៉ោងខាងមុខទៀតនេះសិន។ រំពេចនោះ អ្នកសារព័ត៌មានជើងចាស់ម្នាក់ របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ហៅកាត់ថា VOA លោក ហេង រស្មី ទំនងជាមានចេតនា«ឆ»លោកនាយករដ្ឋមន្រ្តី ដើម្បីបានឈ្មោះបុគ្គល ដែលជាបេក្ខភាពទី៩ នៃសមាជិក គ.ជ.ប ដោយបានតាំងជាសំនួរយ៉ាងដូច្នេះថា៖ «បេក្ខភាពម្នាក់ចុងក្រោយ អ្នកទី៩ សម្តេចពេញចិអ្នកមួយណាដែរ?»
មិនបង្អង់យូរនិង«ទាន់ឱកាសល្អ» លោកនាយករដ្ឋមន្រ្តីបានធ្វើការព្រមានភ្លាមៗ ដោយផ្ទាល់ និងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនទៀត យ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់អំបាញ់ម៉ិញហើយ ប្រហែលជាលោកគួរតែត្រូវបានរៀនសូត្របន្ថែម នៅពេលដែលខ្ញុំបាននិយាយថា គោរពសិទ្ធិអ្នកដែលត្រូវជ្រើសរើស។ (...) មិនទាន់មានការឆ្លើយតបជាផ្លូវការ ការបញ្ចេញឈ្មោះគឺជាការបំពាន។»
លោកនាយករដ្ឋមន្រ្តី នៅតែប្រកាន់ជំហរ ក្នុងការឲ្យអ្នកសារព័ត៌មាន រង់ចាំរហូតដល់ពេលមានការឆ្លើយតប ពីបេក្ខជនដែលនឹងត្រូវរើសជាមុនសិន។ លោកក៏បានលើកឡើងថា អ្នកសារព័ត៌មានត្រូវតាមដានឲ្យជាប់ និងស្តាប់ឲ្យបាន ជាសវាងការសួររឿងដដែលៗ។ លោក ហ៊ុន សែន បានតាំងខ្លួន ជាគ្រូបង្រៀនខាងសារព័ត៌មានទៀតថា៖ «ខ្ញុំបង្រៀន ពីរបៀបសួររបស់អ្នកសារព័ត៌មាន ចំពោះអ្នកនយោបាយ ឬអ្នកធ្វើអ្វីក៏ដោយ។»
វីដេអូ កិច្ចសម្ភាស របស់លោក ហ៊ុន សែន ឲ្យទៅអ្នកសារព័ត៌មាន៖