ខ្មោចលង? ទទួល​សារ​ពី​លេខ​ទូរស័ព្ទ​របស់ជីដូន ដែល​ស្លាប់​តាំង​ពី​បី​ឆ្នាំ​មុន

សមាជិកនានាគ្រួសាររបស់អ្នកស្រី ឡេស្លី អ៊ីម័សុន (Lesley Emerson) ដែលបានស្លាប់ ហើយត្រូវបាន​បញ្ចុះ​ជាមួយ​នឹង​ទូរស័ព្ទ​របស់​គាត់ តាំងពីឆ្នាំ២០១១ តែងតែបានផ្ញើរសារតាមទូរស័ព្ទ ដើម្បីជាបន្លប់ការឈឺចាប់ ដែលចេញពីជម្ងឺរបស់គាត់ កាលពីអ្នកស្រីនៅរស់។ ចម្លែកអី នៅថ្ងៃម្សិលម្ងៃម៉ិញ ស្រាប់តែចៅស្រីរបស់អ្នកស្រី ទើបនឹងទទួលបានចម្លើយ ពី​ទូរស័ព្ទ​អ្នកស្រី​នោះមកវិញ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 17, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ទូរស័ព្ទ​របស់​អ្នក​មាន​សារ​ថ្មី​មួយ មិន​ទាន់​អាន» នេះ​ជា​អ្វី​ដែល​នាង សេរី អ៊ីម័សុន (Sheri Emerson) លើក​ទូរស័ព្ទ​ដៃ​របស់​នាង មក​មើល​ដំបូង ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ក្រញ៉ាង ព្រោះ​អ្នក​ដែល​ផ្ញើរ​សារ​នោះ​មក​នាង ជា​ជីដូន​របស់​នាង អ្នកស្រី ឡេស្លី អ៊ីម័សុន ដែល​បាន​ស្លាប់​តាំង​ពី​៣​ឆ្នាំ​មុន។

គ្រួសារ អ៊ីម័សុន បាន​សម្រេច​ចិត្ត​បញ្ចុះ​អ្នកស្រី ឡេស្លី ជា​មួយ​នឹង​ទូរស័ព្ទ​ដៃ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​នឹក​រលឹក ជា​ពិសេស​រំលឹក​ឡើង​វិញ នៅ​ពេល​ដែល​អ្នកស្រី​នៅ​មាន​ជីវិត ហើយ​ពួក​គេ​តែង​ផ្ញើរ​ទូរសារ​មក​អ្នកស្រី ដើម្បី​សួរ​សុខ​ទុក្ខ និង​បន្លប់​ការ​ឈឺ​ចាប់ ដែល​បង្ក​ឡើង​ពី​ជំងឺ​របស់​អ្នកស្រី។

ប៉ុន្តែពីម្សិលម្ងៃម៉ិញ នាង សេរី អ៊ីម័សុន បានសាកល្បងផ្ញើរសារតូចមួយ ទៅជីដូននាង ស្រាប់តែនាងទទួល​បានចម្លើយមកវិញ៖ «យាយថែរក្សាចៅជានិច្ច។ ចៅនឹងសម្រេចនូវអ្វីដែលចៅចង់បាន អ្វីៗមានដំណើរ​ការ​ល្អណាស់។» មួយសន្ទុះក្រោយមក មានសារមួយទៀតបានមកដល់ដែរ៖ «យាយថែរក្សាចៅជានិច្ច។ អ្វីៗ​នឹង​អាចដោះស្រាយបាន។ ខំប្រឹងឡើង។»

តាមពិតទៅ ក្រុមហ៊ុនសេវាទូរស័ព្ទ បានលក់លេខទូរស័ព្ទរបស់ អ្នកស្រី ឡេស្លី អ៊ីម័សុន ទៅឲ្យ​អតិថិជន​ម្នាក់​ទៀតរួចទៅហើយ។ ចំណែកនាង សេរី វិញ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេស Dailymai ថា៖ «ខ្ញុំសឹងតែ​ធ្លាក់ខ្លួនឈឺ នៅពេលបានអានសារខាងលើនេះ។ ខ្ញុំតក់ស្លុតណាស់ ហើយមិនដឹងត្រូវគិតពីអីទេ។»

ប៉ុន្តែនាងបានផ្ញើរសារទៅសួរវិញ តើអ្នកណាដែលចង់លលេងជាមួយនាងនោះ នាងទទួលបានចម្លើយ​សារ​ជាថ្មី បង្ហាញថាខ្លួនជាអ្នកបួស ដ៏គួរឲ្យភ័យខ្លាចម្នាក់ ... រហូតដល់ទីបំផុត ម្នាក់នោះបានធ្វើការសុំទោសនាង ពីការ​លេង​សើចនេះ៕

------------------------------------
វីដេអូខាងក្រោមនេះ បង្ហាញពីទីលានកប់សពមួយ ដែលត្រូវបានបោះបង់ចោល៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...