GMAC ស្នើ​ឱ្យ​ក្រសួង​ការងារ ចាត់​វិធានការ​លើ​សហជីព ប៉ាវ ស៊ីណា

បន្ទាប់ពីមានផ្ទុះកូដកម្មមួយនៅក្រុងបាវិត ខេត្តសា្វយរៀង សមាគមថៅកែរោងចក្រកាត់ដេរ បានស្នើសុំទៅក្រសួង​ការងារ ដើម្បីចាត់វិធានការ​ទប់ស្កាត់សកម្មភាពកូដកម្មនេះ ជាពិសេសគឺចាត់វិធានការ​ទៅលើសម្ព័ន្ធសហជីព​ចលនាកម្មករ របស់លោក ប៉ាវ ស៊ីណា ដោយជីម៉ាក់បានលើកឡើងថា សហជីពមួយនេះជាអ្នកញុះញង់កម្មករ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិបត្តិការងារ - សេចក្តីថ្លែងការណ៍មួយ របស់សមាគមថៅកែរោងចក្រកាត់ដេរ ហៅកាត់ថា ជីម៉ាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បាន អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយទប់សកម្មភាពធ្វើបាតុកម្ម​របស់កម្មករ នៅ​ក្រុងបាវិត ដើម្បីធានាសន្តិសុខ និងសុវត្តិភាពដល់អ្នកវិនិយោគ និងកម្មករមួយចំនួន ដែលមានបំណង​ចង់ចូល​ធ្វើការ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានសរសេរសង្កត់​ធ្ងន់​ទៀតថា៖ «ការមិនអើពើ នឹងបណ្តែតបណ្តោយឲ្យសហព័ន្ធហជីព ធ្វើអ្វីតាមតែអំពើចិត្ត គឺជាការបំផ្លាញនូវទំនុកចិត្ត របស់អ្នកវិនិយោគទៅលើរាជរដ្ឋាភិបាល នៅក្នុងការការពារ​សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាការដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ដែល​ខិតខំកៀងគរអ្នកវិនិយោគ ឲ្យមកធ្វើធុរកិច្ចនៅកម្ពុជា»។

ការចេញសេចក្តីថ្លែងការណ៍របស់សមាគមរោចក្រកាត់ដេរនេះ ធ្វើឡើងបន្ទាប់ពីកម្មករប្រមាណ២ម៉ឺននាក់ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស តាយ សេង និងនៅរោចក្រមេនហតធេននៅក្រុងបាវិតផ្ទុះបាតុកម្មកាលពីថ្ងៃទី១៨ ខែមេសា រហូតមកដល់ថ្ងៃនេះ ក្នុងគោលបំណងទាមទារប្រាក់រង្វាន់៥០ដុល្លា ដូចក្រុមហ៊ុន A&J ឱ្យក្រុមទទួលយកតំណាង​សហជីព​ដែលបានបញ្ឈប់កន្លងមក ឱ្យចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌមួយចំនួនទៀត។

សមាគមថៅកែរោងចក្រកាត់ បានថ្លែងចោទប្រកាន់តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា បាតុកម្មដែលកំពុងផ្ទុះ​ឡើងនោះ គឺបង្កឡើង ដោយប្រធានសហពន្ធជីពចលនាកម្មករ របស់លោក ប៉ាវ ស៊ីណា ជាអ្នកញុះញង់ដោយ​យក​លេសថា ថៅកែរោងចក្របានសន្យាផ្តល់ប្រាក់លើកទឹកចិត្តដល់កម្មករ ម្នាក់ៗ៥០ដុល្លារ ជាថ្នូរកុំឱ្យចេញតវ៉ាទាមទារ​ប្រាក់ឈ្នួល ១៦០ដុល្លារ និងឲ្យដោះលែងមនុស្ស២១នាក់។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងបញ្ជាក់តាមរយៈទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះថា ការលើកឡើងរបស់ជីម៉ាក់ ផ្ទុយទៅនឹងរឿងរ៉ាវដែលបានកើតឡើងពិត​ប្រាកដ ព្រោះសហជីពរបស់លោកមិនបានញុះញង់ ដូចអ្វីដែលជីម៉ាក់លើកឡើងនោះទេ ហើយជីម៉ាក់ មុននឹងលើកឡើង​គួរ​តែសិក្សារឿងនេះឱ្យបានស៊ីជម្រៅ មុននឹងធ្វើការចោទប្រកាន់ទៅសហជីបរបស់លោក។

ប្រធានសហជីពរូបនេះ បានពន្យល់យ៉ាងដូច្នេះថា៖ «យើងឃើញថារាល់ការធ្វើបាតុកម្ម របស់កម្មករជាសិទ្ធិ​របស់​គាត់ក្នុងការទាមទារ អញ្ចឹងអត់មានច្បាប់ណាបិទសិទ្ធិកម្មករមិនឱ្យធ្វើការតវ៉ទេ។ ហើយសហជីពជា​អ្នកសម្រប​សម្រួល​ ប្រសិនបើការទាមទារនោះ វាមិនស្របទៅនឹងផ្លូវច្បាប់ គឺសហជីពមានលក្ខណៈមួយសម្របសម្រួល ប៉ុន្តែ​ប្រសិនបើរោងចក្រ បាននឹងកំពុងអនុវត្តផ្ទុយពីច្បាប់ គឺសហជីពជាអង្គការមួយ របស់កម្មករក្នុងការទទួលពាក្យ​បណ្តឹង ឬមួយក៏បកស្រាយទៅតាមសំណូមពររបស់កម្មករ ដើម្បីឱ្យមានការកែលម្អលក្ខខណ្ឌការងារ និងក្រុមហ៊ុន​របស់ពួកគាត់។»

ចំពោះការស្នើរបស់ជីម៉ាក់ លោក ប៉ាវ ស៊ីណា បានសម្ដែងប្រតិកម្មថា៖ «មិនមែនជាលើកទីមួយនោះទេ វាច្រើនលើក​ទៅហើយ ដែល ជីម៉ាក់ ស្នើឱ្យក្រសូងចាត់វិធានការទៅលើពូកខ្ញុំ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...