វេណេស៊ុយអេឡា៖ ឃាត់​​ខ្លួន​​បាតុករ ពី​បទ​កាន់​ខ្ទះ​ឆា និង​ឆ្នាំង​ស្ល?

គណបក្សប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា បានចោទរដ្ឋាភិបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោតថ្មី លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ថាបានចាប់ឃាត់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ បាតុករ ដែលបានចុះតាមដងផ្លូវប្រឆាំង នឹងលទ្ធផលនៃការបោះឆ្នោត ដែលពួកគេយល់ថា នៅប្រកបដោយមន្ទិលនោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា បានចោទរដ្ឋាភិបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោតថ្មី លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ថាបានចាប់ឃាត់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ បាតុករ ដែលបានចុះតាមដងផ្លូវប្រឆាំង នឹង​លទ្ធផល​នៃការបោះឆ្នោត ដែលពួកគេយល់ថា នៅប្រកបដោយមន្ទិលនោះ។


មេបក្សប្រឆាំង លោក ហេនរីក កាព្រីលេស ក្នុងពេលធ្វើការឃោសនាបោះឆ្នោតកន្លងមក។

តំណាងរាស្ត្រមួយរូបរបស់គណបក្សប្រឆាំង លោកស្រី ដែលសា សូឡូហ្សាណូ (Delsa Solorzano) បានអោយដឹងថា បាតុករចំនួន ២៤២នាក់ ត្រូវបានចាប់ខ្លួន តាំងពីថ្ងៃច័ន្ទទី១៥ខែមេសាមនេះ ដោយសារតែពួកគេបានគោះខ្ទះឆា និងឆ្នាំងស្ល នៅក្នុងពេលជួបជុំគ្នាដើម្បីធ្វើបាតុកម្មតវ៉ានោះ។

នៅក្នុងសន្និសិតកាសែត នៅថ្ងៃសៅរទី២០ខែមេសានេះ លោកស្រីបាននិយាយថា «យើងមិនដឹងទេ ថាកាន់ខ្ទះឆា ឬកាន់​ឆ្នាំងសម្រាប់ស្ល វាជាអំពើឧក្រិដ្ឋកម្ម ឬភេវរកម្ម»។ តែលោកស្រី ក៏បាននិយាយដែរ បាតុករមួយចំនួនធំ ដែលបន្ទាប់ពីបាន​ឃាត់ខ្លួន ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ។ លោកស្រីបានបន្ថែមថា បាតុករដែលត្រូវបានឃាត់ខ្លួន នៅ​រដ្ឋឡារ៉ា (ផ្នែកពាយ័ព្យនៃប្រទេស) បានរងនូវទារុណកម្ម ហើយថាពួកគេទាំងនោះ ត្រូវបានចាប់ខ្លួន នៅក្រោយបទចោទ​ប្រកាន់មួយចំនួន ដូចជា«មានខ្ទះឆានៅនឹងដៃ» «បង្កើតសមាគមខុសច្បាប់» «បំបះបំបោរ» «ធ្វើរំខានដល់ចរាចរណ៍​សាធារណៈ» និង «ធ្វើភេវរកម្ម»។

លោកស្រីបានបញ្ជាក់ថា មន្ត្រីរដ្ឋការជាច្រើននាក់ បានត្អូញត្អែរពីការសង្កត់សង្កិន នៅនឹងកន្លែងធ្វើការរបស់ពួកគេ ដោយ​មកពីពួកគេត្រូវបានសង្ស័យថា មិនបានបោះឆ្នោតអោយនីកូឡា ម៉ាឌូរ៉ូ។

លោក នីកូឡា ម៉ាឌូរ៉ូ ដែលធ្លាប់ជាអ្នកជំនិតរបស់អតីតប្រធានាធិបតី លោកហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) ស្លាប់ដោយ​ជម្ងឺមហារីកនោះ បានប្រកាសដោយខ្លួនឯងថា លោកបានឈ្នះឆ្នោតកាលពីថ្ងៃទី១៤ខែមេសា ដោយទទួលសម្លេង​លើស​តែបន្តិចបន្តួចប៉ុណ្ណោះ (១,៨%) ពីបេក្ខជនគណបក្សប្រឆាំង។ នៅចំពោះហេតុការណ៍នេះ គណបក្សប្រឆាំងបានទាមទារ អោយមានការរាប់សន្លឹកឆ្នោតឡើងវិញ ហើយបណ្ដាជនដែលមានសមាណចិត្ត ជាមួយនឹងគណបក្សប្រឆាំង បានជួបជុំ​គ្នា​ធ្វើបាតុកម្មដើម្បីគាំទ្រការទាមទារនេះ។ បាតុកម្មនោះ បានក្លាយក្នុងពេលបន្ទាប់មក ជាកុបកម្មដ៏ហឹង្សា ហើយបានរងនូវ​ការបង្ក្រាបពីរដ្ឋាភិបាល បង្កអោយមនុស្ស៨នាក់ស្លាប់។

រដ្ឋាភិបាលបានចោទប្រកាន់ មេបក្សប្រឆាំង លោក ហេនរីក កាព្រីលេស (Henrique Capriles) ដែលបានចាញ់ឆ្នោតនោះ ថាជាអ្នកទទួលខុសត្រូវនឹងអំពើហឹង្សាទាំងនេះ ហើយថាគណបក្សប្រឆាំងមានបំណង ចង់ធ្វើ«រដ្ឋប្រហារ»។

ក្នុងថ្ងៃសៅរ៍នេះដដែល ប្រធានាធិបតីថ្មីរបស់ប្រទេសវេណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរូ បានអមដំណើរ​ប្រធានាធិបតី​របស់ប្រទេសអាហ្សង់ទីន លោកស្រីគ្រីស្ទីណា គៀស្ន័រ (Cristina Kirchner) ដើម្បីធ្វើដំណើរទៅរំលឹកវិញ្ញាណខ័ន នៅ​ចំពោះផ្នូរសពលោកហ៊ុយហ្គោ ឆាវ៉េស ដែលបានស្លាប់កាលពីថ្ងៃ៥មិនា បន្ទាប់ពីបានកាន់ជាប្រមុខរដ្ឋ អស់រយៈពេល​១៤​ឆ្នាំកន្លងមក៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...