Posts tagged as "Tuerie"

បាញ់​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់ ក្នុង​គ្រួសារ​តារា ខៀវ សុខារ៉ាវី

បាញ់​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់ ក្នុង​គ្រួសារ​តារា ខៀវ សុខារ៉ាវី

ការបាញ់បោះសម្លាប់មនុស្ស នៅតែបន្តកើតមាន យ៉ាងសាហាវព្រៃផ្សៃ នៅចំកណ្ដាលបេះដូង នៃព្រះរាជា​ណា​ចក្រ។ យុវជនម្នាក់អាយុ២៨ឆ្នាំ ដែលជាបុគ្គលិកមួយរូប របស់ក្រុមហ៊ុនអចលនទ្រព្យ ត្រូវបានជនប្រដាប់​អាវុធ  បាញ់ត្រូវពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។ យុវជនរងគ្រោះរូបននោះ ត្រូវបានគេស្គាល់ឈ្មោះ សឺន ចាន់​ដារ័ត្ន ត្រូវជាប្អូនប្រុសជីដូនមួយ របស់តារាសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី។

ហេតុការណ៍បានកើតឡើង នៅមុខហាងលក់ទំនិញមួយ មានឈ្មោះ «Only U Mart» ស្ថិតតាមបណ្តោយ​ផ្លូវ​ព្រះ​សីុសុវត្តិ​ ស្ថិងក្រុ៣៦​ ភូមិ១​ សង្កាត់កណ្តាលទី១​ ខណ្ឌដូនពេញ វេលាយប់​ម៉ោង​ប្រមាណ ២១​ និង​​១០នាទី។ ប្រភពពីទីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជន ចាន់ដារ័ត្ន ទំនងជាត្រូវបានបញ្ជូនភ្លាមៗ ទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ តែបានផុតដង្ហើម ពេលទៅដល់មន្ទីរពេទ្យ ដោយសាររបួសមានសភាពធ្ងន់ធ្ងរពេក។

បន្តិចក្រោយមក យុវជនម្នាក់ទៀត ឈ្មោះ ខៀវ ថនវណ្ណឌី [...]

កាន់​​កាំបិត​​ចាក់​​មនុស្ស​​នៅ​​ឡុងដ៍៖ ម្នាក់​ស្លាប់ ៦នាក់​របួស

កាន់​​កាំបិត​​ចាក់​​មនុស្ស​​នៅ​​ឡុងដ៍៖ ម្នាក់​ស្លាប់ ៦នាក់​របួស

ស្ត្រីម្នាក់បានស្លាប់ និងយ៉ាងហោច៦នាក់ផ្សេងទៀត បានរងរបួស ដោយការវាយប្រហារនឹងកាំបិត ទាំង​កណ្ដាល​​រាត្រី នៃយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍នេះ នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​អាជ្ញាធរអង់គ្លេស ដែលបញ្ជាក់ទៀតថា ការស៊ើបអង្កេតមួយ ទាក់ទងនឹងអំពើភេរវកម្ម ចេញ​​ពី​ករណី​វាយ​​ប្រហារ​នេះ កំពុងប្រព្រឹត្តិធ្វើទៅមុខ។

ហេតុការណ៍បានកើតឡើង នៅ«Russell Square» កណ្ដាលរាជធានីឡុងដ៍ (មើលរូបថតខាងក្រោម)។ ជន​ដៃ​ដល់​ត្រូវបាននគរបាលចាប់ខ្លួន ដោយមានជំនួយ ពីអាវុធបាញ់ឆក់ពីចំងាយ នៅវេលាម៉ោង២២ និង៣៩នាទី ម៉ោង​ក្នុងស្រុក (ត្រូវនឹងម៉ោង២៣ និង៣៩នាទី យប់ថ្ងៃពុធ ម៉ោងនៅបារាំង ឬម៉ោង០៤ និង៣៩នាទីភ្លឺ ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ម៉ោងនៅកម្ពុជា) ៦នាទី​ក្រោយ​ពីនគរបាលទទួលបាន ការជូនដំណឹង។

ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

ការផ្ទុះអាវុធ បានចាប់ផ្ដើមនៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក នៃរដ្ឋតិចសាស (ត្រូវនឹងព្រឹក​ម៉ោង ៨ និង១៥នាទី ម៉ោងនៅបារាំង ឬរសៀល​ម៉ោង ១៣និង១៥នាទី ម៉ោងនៅកម្ពុជា) នៅក្នុងសង្កាត់មួយ ដែល​សម្បូរទៅដោយរង្គសាលស៊ីផឹក កណ្ដាលក្រុងអូស្តាំង (Austin) នៃរដ្ឋតិចសាស ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក។ ក្នុងពេលភ្លាមៗ នគរបាលក្រុង​បានប្រកាស​តាមទំព័រ​ទ្វីសធើរ (Twitter) របស់ខ្លួន ហាមពលរដ្ឋ​មិន​ឲ្យ​មកជិត​កន្លែង​កើតហេតុ ខណៈ«ជនខ្មាន់កាំភ្លើង កំពុងធ្វើសកម្មភាព និងកំពុងបង្ក ឲ្យមានជន​រងគ្រោះ​ច្រើន​នាក់»។

ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង តាំងពីពេលផ្ទុះអាវុធដំបូង។ ស្ត្រីបីនាក់ទៀតបានរងរបួស និង​ត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ផ្ទុយទៅវិញ ជនរងគ្រោះទី៥ ជាបុរស ដែលរងរបួសដែរនោះ បានបដិសេធ មិនទទួលយកការជួយសង្គ្រោះអ្វីទេ។ នេះបើតាមការអះអាង របស់ក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់​ទី​កើត​ហេតុ [...]

សម្លាប់​រួច​រំលោភ និង​បរិភោគ​សាច់​ឪពុក​ចុង នៅ​អាហ្សង់ទីន

សម្លាប់​រួច​រំលោភ និង​បរិភោគ​សាច់​ឪពុក​ចុង នៅ​អាហ្សង់ទីន

ជាសំនុំរឿងហួសនិស្ស័យមួយ ដែលកាន់តែនិយាយ កាន់តែធ្វើឲ្យព្រឺដល់ឆ្អឹងខ្នង។ យុវជន លៀនដ្រូ អាកូស្ដា (Leandro Acosta) បានទទួលស្គាល់ថា បានសម្លាប់ឪពុកចុង និងម្ដាយរបស់ខ្លួន នៅក្នុងគេហដ្ឋាន​របស់​ពួកគេ នៅក្នុងក្រុង «Buenos Aires» នៃប្រទេសអាហ្សង់ទីន។ ពីមន្ទីរឃុំឃាំង សម្រាប់មនុស្ស«រោគចិត្ត» យុវជន លៀនដ្រូ ដែលអង្គុយលើរទេះរុញ ព្រោះមានជម្ងឺពោះវៀននោះ បានថ្លែងអះអាងថា ខ្លួនបាន​រៀប​គម្រោង នៃ​ការ​សងសឹកនេះ តាំងពីយូរឆ្នាំណាស់មកហើយ។

បើតាមទូរទស្សន៍ «Fox News Latino» យុវជន លៀនដ្រូ អាកូស្ដា រួមជាមួយនឹងបងប្អូនបីនាក់ទៀត (ប្អូន​ប្រុស​ភ្លោះពីរនាក់ និងប្អូនស្រី) ត្រូវបានឪពុកម្ដាយរំលោភបំពាន ផ្នែកផ្លូវភេទ តាំងពីកុមារភាព។

ចំណង់ផ្លូវភេទ កើតឡើងក្នុងពេលតែមួយ!

យុវជន លៀនដ្រូ បាននិយាយសារភាពថា បន្ទាប់ពីខ្លួន បានបាញ់ឪពុកចុង ដែលមានអាយុ៥៤ឆ្នាំ មួយ​គ្រាប់​ចំកណ្ដាលក្បាលរួច រំពេចនោះ [...]

អតីត​អ្នក​កាសែត​បាញ់​សម្លាប់​មិត្ត​រួម​អាជីព​២នាក់ ពេល​កំពុង​ផ្សាយ​ផ្ទាល់

អតីត​អ្នក​កាសែត​បាញ់​សម្លាប់​មិត្ត​រួម​អាជីព​២នាក់ ពេល​កំពុង​ផ្សាយ​ផ្ទាល់

នាង អាលីសុន ប៉ាគ័រ (Alison Parker) អាយុ២៤ឆ្នាំ និងលោក អាដាម វ័ដ (Adam Ward) អាយុ២៧ឆ្នាំ ត្រូវ​បានបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែសីហានេះ ខណៈអ្នកទាំងពីរកំពុង ធ្វើការផ្សាយបន្តផ្ទាល់ ពីកិច្ចសម្ភាសមួយ សម្រាប់ទូរទស្សន៍ក្នុងតំបន់ «WDBJ7» (ជាផ្នែកមួយ នៃបណ្ដាញទូរទស្សន៍ CBS) ប្រចាំរដ្ឋវៀជីនី។ អ្នកទាំងពីរ​បានស្លាប់ភ្លាមៗ នៅពេលបាញ់ប្រហារនោះ។

ក្រុមបុគ្គលិកនៃទូរទស្សន៍ «WDBJ7» ដែលកំពុងធ្វើការផ្សាយផ្ទាល់ បានស្ថិតនៅក្នុងហេតុការណ៍នេះ តាំងពី​ដើម​រហូតដល់ចប់។ ពួកគេបានស្ដាប់ឮ នូវស្នូរផ្ទុះកាំភ្លើង និងសម្រែករបស់មិត្តរួមអាជីពរបស់ខ្លួន និងទីបំផុត​ទៅ ពួកគេបានដឹងថា នេះជាហេតុការណ៍ដ៏ក្ដុកក្ដួល ជាងពេលណាៗទាំងអស់។

នាយកទូរទស្សន៍ លោក Jeffrey Marks បានពន្យល់ថា៖ «ជនប្រដាប់អាវុធម្នាក់ ដែលគិតថា ជាបុរស បាន​ចូល​មកក្បែរ កន្លែងដែលពួកគេកំពុងធ្វើព័ត៌មាន ហើយបានបាញ់៦ទៅ៧គ្រាប់។ យើងបានស្ដាប់ឮសម្លេងស្រែក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...