លេង​ហ្គេម​ចាញ់ ដក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​រួច​ធ្វើ​អត្តឃាត នៅ​ផ្លរីដា

មនុស្សពីរនាក់បានស្លាប់ និង១១នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលជនសង្ស័យ បានធ្វើអត្តឃាត បន្ទាប់ពីធ្វើសកម្មភាពរួច នៅក្នុងមណ្ឌលកំសាន្ដ «Jacksonville» នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក មុននឹងសម្លាប់ខ្លួនឯង។ នេះ បើតាមការអះអាង របស់នគរបាល។
លេង​ហ្គេម​ចាញ់ ដក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​រួច​ធ្វើ​អត្តឃាត នៅ​ផ្លរីដា
យុវជន «David Katz» ជនសង្ស័យ ក្នុងការបាញ់ប្រហារ សម្លាប់និងធ្វើឲ្យរបួសច្រើននាក់ នៅក្នុងមណ្ឌលកំសាន្ដមួយ នៃក្រុង «Jacksonville» រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 27, 2018
  • ប្រធានបទ: បាញ់ប្រហារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយនគរបាលប្រចាំតំបន់ លោក «Mike Williams» បានថ្លែងនៅក្នុងសន្និសីទកាសែត ដែលប្រព្រឹត្តិទៅ កាលពីមុននេះបន្តិចថា៖ «មានមនុស្សបីនាក់ បានស្លាប់នៅនឹងកន្លែង។ ម្នាក់ពីក្នុងចំណោមនោះ ជាជនសង្ស័យ ដែលបានធ្វើអត្តឃាត ដោយខ្លួនឯង។ (...) ខណៈមនុស្ស១១នាក់ផ្សេងទៀត បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យ។»

លោក «Mike Williams» បានបន្តថា អត្តសញ្ញាណនៃជនសង្ស័យ ត្រូវបានដឹងរួចហើយ គឺជាយុវជនអាយុ ២៤ឆ្នាំ មួយរូប ឈ្មោះ «David Katz» ជាអ្នកស្រុក «Baltimore» ដែលជាក្រុងធំបំផុត នៃរដ្ឋម៉ារីឡេន (Maryland) ស្ថិតនៅភាគឦសាននៃសហរដ្ឋអាមេរិក។

យុវជនរូបនេះ ជាបេក្ខជនមួយរូប នៃការប្រកួតលេងហ្គេម «Madden NFL 19» ដែលកំពុងប្រព្រឹត្តិទៅ នៅក្នុងមណ្ឌលកំសាន្ដ «Jacksonville» ខាងលើ។ នាយនគរបាលបានបន្ថែមថា យុវជន «David Katz» បានប្រើកាំភ្លើងខ្លី ដើម្បីបាញ់រះ នៅក្នុងពេលប្រកួតនោះ។

បេក្ខជនលេងហ្គេមម្នាក់ លោក «Steven Javaruski» ត្រូវបានសារព័ត៌មាន «Los Angeles Times» ស្រង់សំដីមកចុះផ្សាយថា ជនសង្ស័យបានលេងចាញ់។ ដំណឹងនេះ ក៏ត្រូវបាននាយនគរបាលអះអាង នៅក្នុងសន្និសីទសារព័ត៌មានដែរ។

 

«Madden NFL 19» ជាប្រភេទហ្គេមដ៏មានប្រជាប្រិយ ដែលអាចលេងបានច្រើននាក់។ វាជាហ្គេម នៃការប្រកួតបាល់ទាត់អាមេរិកាំងថ្នាក់ជាតិ ដែលមានឈ្មោះថា «National Football League (NFL)»។ ស្ថាប័ន «NFL» ខ្លួនឯង ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែល ដោយបានសំដែង​នូវ «ក្ដីរន្ធត់ និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ» ជុំវិញហេតុការណ៍ដ៏អាណោចអាធម ដែលបានកើតឡើង នៅមណ្ឌលកំសាន្ដ «Jacksonville»។

មណ្ឌល «Jacksonville» មានកន្លែងកំសាន្ដ កន្លែងលេងហ្គេម និងភោជនីយដ្ឋានជាច្រើន ហើយមានទីតាំង នៅមាត់ស្ទឹង «St Johns» នៃរដ្ឋផ្លរីដា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...