អ៊ឺរ៉ូ២០១៦៖ កាលវិភាគ​លំអិត​ទាំង​ស្រុង នៃ​ការ​ប្រកួត

ខាងក្រោមនេះ ជាកម្មវិធី«លំអិតទាំងស្រុង» នៃការប្រកួតបាល់ទាត់ ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៦ (Euro 2016) ដែល​នឹងប្រព្រឹត្តិទៅពេញមួយខែ ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែ​កក្កដា ក្នុង​ប្រទេស​បារាំង។
Loading...
  • ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 13, 2015
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបែងចែកក្រុមពូល នៅក្នុងការជួបប្រកួត នៃក្រុមបាល់ទាត់ជម្រើសជាតិ របស់ទ្វីបអ៊ឺរ៉ុប ត្រូវបានប្រកាស​ចេញឲ្យដឹងហើយ នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះ ហើយកាលវិភាគ​នៃការប្រកួតនីមួយៗ ក៏ត្រូវបាន​រៀបចំ​រួចជាស្រេចដែរ។ ជាការជួបជុំគ្នា ដើម្បីប្រកួតបាល់ទាត់បួនឆ្នាំម្ដង ក្នុងការដណ្ដើមពានរង្វាន់ ជាជើងឯក​អ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា នៅតាមពហុដ្ឋាន​សម្រាំងៗ​មួយ​ចំនួន នៃ​ប្រទេស​បារាំង។

ខាងក្រោមនេះ ជាកាលវិភាគលំអិតទាំងស្រុង នៃការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំង២៤ប្រទេស (ម៉ោងខាងក្រោមនេះ ជាម៉ោងនៅក្នុងប្រទេសបារាំង រីឯម៉ោងនៅកម្ពុជា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹង​ធ្វើ​ការ​បន្ថែម​ទិន្នន័យ នៅពេលក្រោយ)៖


វគ្គជម្រុះ

ថ្ងៃសុក្រទី ១០ ខែមិថុនា

បារាំង - រ៉ូម៉ានី, ម៉ោង ២១ (ក្រុម A នៅ​កីឡាដ្ឋាន ក្រុង «Saint-Denis» ជាយក្រុងនៃរដ្ឋធានីប៉ារីស)

ថ្ងៃសៅរ៍ទី ១១ ខែមិថុនា

អាល់បានី - ស្វីស, ម៉ោង ១៥ (ក្រុម A នៅ​កីឡាដ្ឋាន ក្រុង «Lens»)
វ៉ែល - ស្លូវ៉ាគី, ម៉ោង ១៨ (ក្រុម B នៅកីឡាដ្ឋាន ក្រុង «Bordeaux»)
អង់គ្លេស - រ៉ូស្ស៊ី, ម៉ោង ២១ (ក្រុម B នៅកីឡាដ្ឋាន ក្រុង «Marseille»)

ថ្ងៃអាទិត្យទី ១២ ខែមិថុនា

ទួរគី - ក្រូអាស៊ី, ម៉ោង ១៥ (ក្រុម D នៅកីឡាដ្ឋាន រដ្ឋធានីប៉ារីស)
ប៉ូឡូញ - អៀរឡង់ខាងជើង, ម៉ោង ១៨ (ក្រុម C នៅកីឡាដ្ឋាន ក្រុង «Nice»)
អាល្លឺម៉ង់ - អ៊ុយក្រែន, ម៉ោង ២១ (ក្រុម C នៅកីឡាដ្ឋាន ក្រុង «Villeneuve-d'Ascq»)

ថ្ងៃចន្ទទី ១៣ ខែមិថុនា

អេស្ប៉ាញ - ឆេក, ម៉ោង ១៥ (ក្រុម D នៅកីឡាដ្ឋាន ក្រុង «Toulouse»)
អៀរឡង់ - ស៊ុយអែដ, ម៉ោង ១៨ (ក្រុម E នៅកីឡាដ្ឋាន ក្រុង «Saint-Denis»)
ប៊ែលហ្សិក - អ៊ីតាលី, ម៉ោង ២១ (ក្រុម E នៅកីឡាដ្ឋាន ក្រុង «Decines-Charpieu»)

ថ្ងៃអង្គារទី ១៤ ខែមិថុនា

អូទ្រីស៍ - ហុងហ្គារី, ម៉ោង ១៨ (ក្រុម F នៅកីឡាដ្ឋាន ក្រុង «Bordeaux»)
ព័រទុយហ្គាល - អាយឡេន, ម៉ោង ២១ (ក្រុម F នៅកីឡាដ្ឋាន ក្រុង «Saint-Etienne»)

ថ្ងៃពុធទី ១៥ ខែមិថុនា

រ៉ូស្ស៊ី - ស្លូវ៉ាគី, ម៉ោង ១៥ (ក្រុម B នៅកីឡាដ្ឋាន ក្រុង «Villeneuve-d'Ascq»)
រ៉ូម៉ានី - ស្វីស, ម៉ោង ១៨ (ក្រុម A នៅកីឡាដ្ឋាន រដ្ឋធានីប៉ារីស)
បារាំង - អាល់បានី, ម៉ោង ២១ (ក្រុម A នៅកីឡាដ្ឋាន ក្រុង «Marseille»)

ថ្ងៃព្រហស្បត្តិ៍ទី ១៦ ខែមិថុនា

អង់គ្លេស - វ៉ែល, ម៉ោង ១៥ (ក្រុម B នៅកីឡាដ្ឋាន ក្រុង «Lens»)
អ៊ុយក្រែន - អៀរឡង់ខាងជើង, ម៉ោង ១៨ (ក្រុម C នៅកីឡាដ្ឋាន ក្រុង «Décines-Charpieu»)
អាល្លឺម៉ង់ - ប៉ូឡូញ, ម៉ោង ២១ (ក្រុម C នៅកីឡាដ្ឋាន ក្រុង«Saint-Denis» ជាយក្រុងនៃរដ្ឋធានីប៉ារីស)

ថ្ងៃសុក្រទី ១៧ ខែមិថុនា

អ៊ីតាលី - ស៊ុយអែដ, ម៉ោង ១៥ (ក្រុម E នៅកីឡាដ្ឋាន ក្រុង «Toulouse»)
ឆេក - ក្រូអាស៊ី, ម៉ោង ១៨ (ក្រុម D នៅកីឡាដ្ឋាន ក្រុង «Saint-Etienne»)
អេស្ប៉ាញ - ទួរគី, ម៉ោង ២១ (ក្រុម D នៅកីឡាដ្ឋាន ក្រុង «Nice»)

ថ្ងៃសៅរ៍ទី ១៨ ខែមិថុនា

ប៊ែលហ្សិក - អៀរឡង់, ម៉ោង ១៥ (ក្រុម E នៅកីឡាដ្ឋាន ក្រុង «Bordeaux»)
អាយឡេន - ហុងហ្គារី, ម៉ោង ១៨ (ក្រុម F នៅកីឡាដ្ឋាន ក្រុង «Marseille»)
ព័រទុយហ្គាល់ - អូទ្រីស៍, ម៉ោង ២១ (ក្រុម F នៅកីឡាដ្ឋាន រដ្ឋធានីប៉ារីស)

ថ្ងៃអាទិត្យទី ១៩ ខែមិថុនា

បារាំង - ស្វីស, ម៉ោង ២១ (ក្រុម A នៅកីឡាដ្ឋាន ក្រុង «Décines-Charpieu»)
រ៉ូម៉ានី - អាល់បានី, ម៉ោង ២១ (ក្រុម A នៅកីឡាដ្ឋាន ក្រុង «Villeneuve d'Ascq»)

ថ្ងៃចន្ទទី ២០ ខែមិថុនា

ស្លូវ៉ាគី - អង់គ្លេស, ម៉ោង ២១ (ក្រុម B នៅកីឡាដ្ឋាន ក្រុង «Toulouse»)
រ៉ូស្ស៊ី - វ៉ែល, ម៉ោង ២១ (ក្រុម B នៅកីឡាដ្ឋាន ក្រុង «Saint-Etienne»)

ថ្ងៃអង្គារទី ២១ ខែមិថុនា

អៀរឡង់ខាងជើង - អាល្លឺម៉ង់, ម៉ោង ១៨ (ក្រុម C នៅកីឡាដ្ឋាន ក្រុង «Marseille»)
អ៊ុយក្រែន - ប៉ូឡូញ, ម៉ោង ១៨ (ក្រុម C នៅកីឡាដ្ឋាន រដ្ឋធានីប៉ារីស)
ក្រូអាស៊ី - អេស្ប៉ាញ, ម៉ោង ២១ (ក្រុម D នៅកីឡាដ្ឋាន ក្រុង «Bordeaux»)
ឆេក - ទួរគី, ម៉ោង ២១ (ក្រុម D នៅពហុកីឡាដ្ឋានក្រុង «Lens»)

ថ្ងៃពុធទី ២២ ខែមិថុនា

ហុងហ្គ្រី - ព័រទុយហ្គាល់, ម៉ោង ១៨ (ក្រុម F នៅកីឡាដ្ឋាន ក្រុង «Saint-Denis» ជាយក្រុងនៃរដ្ឋធានីប៉ារីស)
អាយឡេន - អូទ្រីស៍, ម៉ោង ១៨ (ក្រុម F នៅកីឡាដ្ឋាន ក្រុង «Décines-Charpieu»)
ស៊ុយអែដ - ប៊ែលហ្សិក, ម៉ោង ២១ (ក្រុម E នៅកីឡាដ្ឋាន ក្រុង «Villeneuve d'Ascq»)
អ៊ីតាលី - អៀរឡង់, ម៉ោង ២១ (ក្រុម E នៅកីឡាដ្ឋាន ក្រុង «Nice»)


វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ

ថ្ងៃសៅរ៍ទី ២៥ ថ្ងៃអាទិត្យទី ២៦ និងថ្ងៃចន្ទទី ២៧ ខែមិថុនា

រង់ចាំមើលលទ្ធផល នៃវគ្គជម្រុះសិន។


វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ

ថ្ងៃព្រហស្បត្តិ៍ទី ៣០ ខែមិថុនា ថ្ងៃសុក្រទី០១ ថ្ងៃសៅរ៍ទី០២ និងថ្ងៃអាទិត្យទី០៣ ខែកក្កដា

រង់ចាំមើលលទ្ធផល នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រសិន។


វគ្គ១ភាគ២ ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ថ្ងៃពុធទី ០៦ និងថ្ងៃព្រហស្បត្តិ៍ទី០៧ ខែកក្កដា

រង់ចាំមើលលទ្ធផល នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រសិន។


វគ្គផ្ដាច់ព្រ័ត្រ

ថ្ងៃអាទិត្យទី ១០ ខែកក្កដា

រង់ចាំមើលលទ្ធផល នៃវគ្គ១ភាគ២ ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រសិន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...