សន្តិសុខ​ស្ថានទូត​វៀតណាម ត្រូវ​បាន​រឹត​បន្តឹង

បន្ទាប់ពីបំបែកការធ្វើបាតុកម្ម របស់ក្រុមបាតុករកម្ពុជា ដែលដាក់សម្ពាធលើស្ថានទូតវៀតណាមរួចមក រហូតមក​ដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នេះសន្តិសុខ នៅបរិវេណក្បែរស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ត្រូវគេសង្កេតឃើញថា មានវត្តមានកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ និងច្រើនជំនាញ របស់រដ្ឋាភិបាលកម្ពុជា​ដែលធ្លាប់បានបំបែកបាតុករ បន្តដាក់ពង្រាយយ៉ាងមាំទាំបន្ថែមទៀត។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបំបែកការធ្វើបាតុកម្ម របស់ក្រុមបាតុករកម្ពុជា ដែលដាក់សម្ពាធលើស្ថានទូតវៀតណាមរួចមក រហូតមក​ដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នេះសន្តិសុខ នៅបរិវេណក្បែរស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ត្រូវគេសង្កេតឃើញថា មានវត្តមានកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ និងច្រើនជំនាញ របស់រដ្ឋាភិបាលកម្ពុជា​ដែលធ្លាប់បានបំបែកបាតុករ បន្តដាក់ពង្រាយយ៉ាងមាំទាំបន្ថែមទៀត។


ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)

បាតុកម្ម - លើសពីការពង្រឹងសន្តិសុខ ជុំវិញស្ថានទូតវៀតណាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នៅគ្រាចុង​ក្រោយ​នេះថា ស្ថានទូតវៀតណាម និងពលរដ្ឋកម្ពុជា មានសិទ្ធិបញ្ចេញមតិដូចគ្នា តែបាតុករជាពលរដ្ឋកម្ពុជា គម្បីប្រុង​ប្រយ័ត្ន ដោយមិនត្រូវ ធ្វើសកម្មភាពនាំឲ្យប៉ះពាល់ដល់ច្បាប់កម្ពុជា និងអភ័យឯកសិទ្ធិរបស់ស្ថានទូតវៀតណាម ដែលមានចែងក្នុងច្បាប់ការទូតអន្តរជាតិនោះទេ។

ចំពោះមុខការងើបធ្វើបាតុកម្មរបស់ពលរដ្ឋកម្ពុជា ឆ្លើយតបនឹងការអះអាងដ៏រំពើតរំពើង របស់ស្ថានទូត​ប្រទេស​វៀតណាមប្រចាំកម្ពុជា រដ្ឋាភិបាលកម្ពុជា ត្រូវបានមើលឃើញថា មិនទាន់មានប្រតិកម្មអ្វីជាដុំកំភួននៅឡើយទេ តែមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក កុយ គួង បានសង្កត់ធ្ងន់ ថា៖ «វៀតណាមមិនអាចបំភ្លៃ​ប្រវត្តិសាស្រ្ត​បានទេ»។ ការប្រតិកម្មបែបចុងមាត់ចុងករបស់លោក កុយ គួង ធ្វើឡើងបន្ទាប់បាតុករកម្ពុជា ធ្វើបាតុកម្មបង្ខំឲ្យ​ស្ថានទូត​វៀតណាម ត្រូវសុំទោសពីការក្រឡៃប្រវត្តិសាស្រ្ត។

នៅម្សិលមិញនេះ គ្រាន់តែក្រុមនិស្សិត ព្រះសង្ស ប្រជាពលរដ្ឋច្រើនរយនាក់ និងសកម្មជនគណបក្សសង្រ្គោះជាតិ មិនទាន់បានប្រមូលផ្តុំពេញលេញផង តែសន្តិសុខសាលារាជធានីភ្នំពេញ និងកម្លាំង​សមត្ថកិច្ច​ច្រើន​រយនាក់ បាន​ចុះមកបង្រាបដោយដេញវាយ ក្រុមបាតុករទាំងនោះយ៉ាងតក់ក្រហល់ លើកំណាត់មហាវិថីព្រះមុនីវង្ស និងនៅ​ជុំ​វិញស្ថានទូត​វៀតណាម​ប្រចាំប្រទេសកម្ពុជា។

លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជាបានចាត់ទុក​ការធ្វើ​បាតុកម្មអហិង្សារបស់ពលរដ្ឋកម្ពុជាថា៖ «ជាសកម្មភាពល្មើសច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ»។ លោក ត្រឹង វ៉ាន់ថុង ដែលបានអះអាងថា បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាម ហើយថាទឹកដីនោះ(កម្ពុជាក្រោម) ជារបស់​វៀតណាមតាំងពីដើមរៀងមក បានបញ្ជាក់ក្រោយការធ្វើបាតុកម្មរបស់ពលរដ្ឋកម្ពុជាថាលោក(ត្រឹង វ៉ាន់ថុង) នឹង​មិន​សុំទោសបាតុករកម្ពុជានោះទេ។

មកដល់ពេលនេះ គេមិនដឹងថាការបន្តរក្សាភាពស្ងៀមស្ងាត់របស់មន្រ្តីរដ្ឋាភិបាលកម្ពុជា ព្រោះតែខ្លាចការឆាបឆួល​ស្មារតីជាតិនិយមដូច«ករណីស្ថានទូតថៃ» ឬវាមានអ្វីឲ្យពិតប្រាកដ នៅពីក្រោយទំនាក់ទំនងស្អិតរមួតរវាង រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនោះទេ។ តែសម្រាប់ក្រុម​បាតុករ​កម្ពុជា បានបញ្ជាក់ក្រោយការ«ផ្គើន»របស់លោកត្រឹង វ៉ាន់ថុង ថា ពួកគេនឹងប្រមូលផ្តុំជាថ្មីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យស្ថានទូតវៀតណាមសុំទោសពលរដ្ឋកម្ពុជា និងត្រូវទទួលស្គាល់ប្រវត្តិសាស្រ្តពិត ថា​ទឹក​ដីកម្ពុជាក្រោមដែលមាន២១ខេត្ត ត្រូវប្រទេសបាំរាំង កាត់ឲ្យប្រទេសវៀតណាមតាមសន្ធិសញ្ញាមួយ កាលពីខែមិថុនា ឆ្នាំ១៩៤៩៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...