នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

អគ្គស្នងការ នគរបាលជាតិលោកនេត សាវឿន បានអះអាងថាកងនគរបាលជាតិ ប្ដេជ្ញាដាច់ខាត ចំពោះការរក្សា​សន្តិសុខផ្ទៃក្នុងរបស់ជាតិ និងការការពារបូរណភាពដែនដី។ ការប្ដេជ្ញារបស់លោកនេត សាវឿន គឺស្របពេលដែល​ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសកម្ពុជា កំពុងមានភាពតឹងតែង​យ៉ាង​ក្តៅគគុក។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គស្នងការ នគរបាលជាតិលោកនេត សាវឿន បានអះអាងថាកងនគរបាលជាតិ ប្ដេជ្ញាដាច់ខាត ចំពោះការរក្សា​សន្តិសុខផ្ទៃក្នុងរបស់ជាតិ និងការការពារបូរណភាពដែនដី។ ការប្ដេជ្ញារបស់លោកនេត សាវឿន គឺស្របពេលដែល​ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសកម្ពុជា កំពុងមានភាពតឹងតែង​យ៉ាង​ក្តៅគគុក។


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សន្តិសុខជាតិ - «យើងបន្តយកចិត្តទុកដាក់ចាត់វិធានការបង្ការ ទប់ស្កាត់ មិនឲ្យកើតឡើងនូវ អំពើភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែនគ្រប់ប្រភេទ ដែលនាំឲ្យមហន្តរាយដល់ជាតិ និងបន្តជំរុញការអនុវត្ត ផែនការសុវត្ថិភាព ឲ្យកាន់តែទទួល​បាន​ជោគជ័យថែមទៀត»។ នេះជាការបញ្ជាក់ ចុងក្រោយនេះ របស់លោក នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ក្នុង​ថ្ងៃប្រារព្ធខួបកំណើត របស់នគរបាលជាតិកម្ពុជា ថែ្ងទី១៦ ខែឧសភា ឆ្នាំ១៩៤៥-ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។

ក្នុងឱកាសដដែលនោះលោក នេត សាវឿន ក៏បានអះអាងដែរថា ស្នងការនគរបាលជាតិ និងនគរបាលជំនាញ​ផ្សេង​ទៀត ប្ដេជ្ញាការពារ ដាច់ខាតជម្លោះ ប្រដាប់អាវុធ និង ការយកទឹកដីកម្ពុជាប្រឆាំងប្រទេសជិតខាងណាមួយ ដែលនាំ​ឲ្យកើតសង្គ្រោម ព្រមទាំងការពារដាច់ខាត មិនឲ្យបរទេសឈ្លានពាន បូរណភាពដែនដីកម្ពុជា បាននោះទេ។

ការប្ដេជ្ញាការពារជាតិយ៉ាងមុតមាំ ដោយស្ថាប័ននគរបាលជាតិកម្ពុជា ត្រូវគេកត់សម្គាល់ឃើញថា កើតឡើងចំពេល​ដែល ពួកអាវក្រហម គណបក្សភឿថៃ មានលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីបង្កើត​របស់អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលស្និទ្ធលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់​ចេញពីតំណែង ដែលជំរុញឲ្យស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ មានភាពច្របូកច្របល់ យ៉ាងរំពើត​រំពើង។

ចរន្តនេះនាំឲ្យមានការព្រួយបារម្ភថា បញ្ហាសន្តិសុខតាមព្រំដែនកម្ពុជា និងថៃ អាចនឹងប្រឈមការប៉ះទង្គិចគ្នាជាថ្មី ព្រោះកន្លងមកប្រទេសថៃតែងរុញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួន ឲ្យមកជាប់ពាក់ព័ន្ធជាមួយកម្ពុជា ជា​ពិសេសក្រោមការដឹកនាំនៃគណបក្សប្រជាធិបតេយ្យ របស់លោកអភិសិទ វៀចាជីវៈ ខណៈសំណុំរឿង​ព្រំដែន​កម្ពុជា និងថៃ ពុំទាន់ដោះស្រាយរួចជាស្ថាពរ។

យ៉ាងណាក្តីរហូតមកដល់ពេលនេះ បើទោះជាស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ កំពុងមានភាពរំជើប​រំជួលខ្លាំង ហើយត្រូវបានសមាជិកអាស៊ាន ចេញសេចក្តីថ្លែងការណ៍រួម សម្តែងការព្រួយបារម្ភ និងទទូចឲ្យដោះ​ស្រាយ​បញ្ហាដោយសន្តិវិធីក៏ដោយ ក៏ប្រទេសកម្ពុជា ជាប្រទេសជិតខាងរបស់ប្រទេសថៃ នៅមិនទាន់មានប្រតិកម្ម​អ្វីជាដុំកំភួននៅឡើយ ក្រៅតែពីបញ្ជាឲ្យកងទ័ពឈរជើងតាមព្រំដែន បន្តរក្សាភាពស្ងៀមស្ងាត់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...