ព្រះរាជា ភូមិបុល នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត

ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ទើបនឹងសោយទីវង្គត់ នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ ក្នុង​ព្រះជន្មាយុ ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យ ដែលព្រះអង្គបានទៅ​សម្រាក​ព្យាបាល​ព្រះ​ឈួន តាំង​ពី​ពីរ​ឆ្នាំ​មក​ហើយ។ ក្រិត្យមួយរបស់​រដ្ឋាភិបាលថៃ បានប្រកាស​ធ្វើការកាន់ទុក្ខ នៅទូទាំង​ប្រទេស សម្រាប់រយៈពេល​មួយ​ឆ្នាំ។
ព្រះរាជា ភូមិបុល  នៃ​រាជា​ណាចក្រ​ថៃ បាន​សោយ​ទីវង្គត
បណ្ដាជនថៃ បាននាំគ្នាកាន់ព្រះឆាយាលក្ខណ៍ របស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ហើយស្រែកទ្រហោយំ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ តុលា ២០១៦
  • កែប្រែចុងក្រោយ: October 13, 2016
  • ប្រធានបទ: ថៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះមហាក្សត្រ ដែលប្រជារាស្ត្រថៃគោរព ប្រៀបបាននឹងអាទិទេព បានសោយទីវង្គតហើយ នៅថ្ងៃព្រហស្បត្តិ៍​ទី១៣ ខែតុលានេះ បន្ទាប់ពីបានសោយរាជ្យសម្បត្តិ អស់រយៈពេល៧០ឆ្នាំកន្លងមក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទីវង្គត់នៅព្រះជន្មាយុ ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យ «Siriraj» ទីកន្លែងដែលព្រះអង្គ បាននៅសម្រាក​ព្យាបាលព្រះឈួន តាំងពីពីរឆ្នាំកន្លងមកហើយ។

ព្រះបាត ភូមិបុល បានឡើងស្នងរាជ្យសម្បត្តិ នៅឆ្នាំ១៩៤៦ ពីព្រះរាជាមុន ដែលជាព្រះរាមរបស់ទ្រង់។ សេចក្ដី​ប្រកាសព័ត៌មានមួយ ពីព្រះបរមរាជវាំងថៃ បានឲ្យដឹង ក្នុងថ្ងៃព្រហស្បត្តិ៍នេះ​ថា៖ «ព្រះអង្គបានសោយទីវង្គត់ យ៉ាងស្ងប់ស្ងៀម នៅឯ​មន្ទីរ​ពេទ្យ»។ ភ្លាមៗក្រោយដំណឹង ត្រូវបានប្រកាសចេញ គ្រប់ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ នៅក្នុងប្រទេស បានផ្លាស់ប្ដូរ​កម្មវិធី​ផ្សាយ​របស់ពួកគេ ដោយ​ប្ដូរ​មក​ផ្សាយ នូវរូបភាពនៅក្នុងមន្ទីរពេទ្យ ដែល​គេ​ឃើញ​មនុស្ស​ជា​ច្រើន​រយនាក់ បានស្រយ៉ង់ចិត្ត និង​ស្រែក​​ទ្រហោរ​យំ។

ពីទីធ្លាសួនច្បារ នៃមន្ទីរពេទ្យ «Siriraj» យុវជនម្នាក់ បានស្រែកឡើងថា៖ «តើប្រទេសថៃ នឹងក្លាយជាអ្វីទៅ នៅពេលគ្មានព្រះបីតាបែបនេះ?»

ការសោយទីវង្គត់ របស់ព្រះរាជាអង្គនេះ បានដាក់ប្រទេសថៃ ដែលជាព្រះរាជាណាចក្រ ដែលមានវ័យ​ដ៏​ចំណាស់​ជាងគេ នៅក្នុងពិភពលោក ទៅក្នុងសភាពមិនច្បាស់លាស់មួយ ដោយសារវិបត្តិនយោបាយ បាន​កើត​ឡើង​ជា​បន្តបន្ទាប់ តាំងពីច្រើនឆ្នាំមកហើយ រហូតមកដល់សព្វថ្ងៃ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់​មក​ជម្រាប​ជូន ពីហេតុការណ៍នេះ យ៉ាងលំអិត ក៏ដូចជាបទវិភាគផ្សេងៗ ជុំវិញការសោយទីវង្គត់ របស់​ព្រះ​មហាក្សត្រ​​ថៃ​អង្គ​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...