យួន៤នាក់ ព្រួតវាយខ្មែរម្នាក់ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាតិយួន ដែលជាអាជីវករលក់ដូ នៅផ្សារនាគមាស បានប៉ះទង្គិចពាក្យសម្តីគ្នា ជាមួយស្រ្តីជនជាតិខ្មែរម្នាក់ បណ្តាលឲ្យរងរបួសចំក្បាល។ អ្វីដែលគួរឲ្យហួសចិត្តនោះ ជម្លោះបានកើតឡើងនៅកណ្ដាលផ្សារ តែជនដែលបង្ករបួសស្នាមទាំងបួននាក់ បាននាំគ្នារត់យករួចខ្លួនបាត់ ដោយ«សុវត្ថិភាព» បើទោះជាមានបណ្ដាជនផ្សេងទៀត ជួយឈឺឆ្អាល មកចូលជួយក៏ដោយ។
រូបភាព កំទេចកំទី ទំនិញរបស់ជនជាតិវៀតណាម ដែលត្រូវបានបណ្ដាជនវាយបំផ្លាញ។ (រូបថតផ្តិតពីវីដេអូ)
ជម្លោះបង្ករបួសស្នាម - អាជីវករដែលត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាមមានគ្នាបួននាក់ លក់ដូរនៅផ្សារនាគមាស បានវាយស្ត្រីជនជាតិកម្ពុជា ដែលជាមូយទិញអីវ៉ានរបស់ខ្លួនឲ្យរងរបួសជា ទម្ងន់។ សាក្សីនៅផ្ទាល់កន្លែង បានរៀបរាប់ថា ដើមហេតុដំបូង ដែលបង្ករឲ្យកើតមានជំលោះនេះ គឺដោយសារតែស្ត្រីជនរងគ្រោះ បានផ្ញើរឥវ៉ាន់ទុកនៅនឹងតង់របស់ស្រ្តី ដែលវាយខ្លួនឲ្យរបួសនោះ ដើម្បីទៅទិញឥវ៉ាន់ផ្សេងទៀត។ លុះត្រឡប់មកវិញ សួររកអីវ៉ាន់របស់ខ្លួនតែត្រូវបានម្ចាស់តង់នោះ ប្រកែកថាមិនដឹងទៅវិញ ដោយហេតុថា ម្ចាស់តង់ទំនងជាបានលក់ច្រលំ ឫក៍អ្នកទិញដទៃទៀតបន្លំយក ទៅក៍មិនដឹង។
ព្រឹត្តការណ៍វាយតប់ បានកើតឡើងនាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅផ្សារនាគមាស រាជធានីភ្នំពេញ។
នៅពេលដែលអីវ៉ាន់ត្រូវបានបាត់ដូច្នេះ ស្រ្តីរងគ្រោះក៍បានសុំឲ្យម្ចាស់តង់ ជួយចេញថ្លៃអីវ៉ាន់នោះពាក់កណ្តាល ព្រោះថាខ្លួនគ្មានលុយសំរាប់ទិញអីវ៉ាន់ទៀតទេ។ ស្ត្រីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសសៃករ រៀងៗខ្លួន ក៍ស្រាប់ តែបុរសម្នាក់ដែលជាជនជាតិវៀតណាម នៅក្នុងតង់នោះដូចគ្នា បានស្ទុះមកវាយស្រ្តីជនរងគ្រោះ។ បន្ទាប់មកទៀត អាជីវករវៀតណាមដូចគ្នា បីនាក់ទៀត ក៏ចូលទៅវាយស្រ្តីនោះតាមក្រោយបន្ថែមទៀត។
ដោយឃើញថា ស្ត្រីជនរងគ្រោះមានតែម្នាក់ឯង ហើយត្រូវគេព្រួតវាយដ៍ទៅបួននាក់នោះ បងប្អូនអាជីវករ និងអ្នករត់រ៉ឺមក អ្នកអូសរទេះអីវ៉ាន់នៅផ្សារនេះ នាំគ្នាស្រែកឆោឡោ រកគេឲ្យជួយ និងរកនគរបាលមកធ្វើអន្តរាគមន៍។ ប៉ុន្តែជាលទ្ធផល ជនដៃដល់វៀតណាមទាំងបួននាក់នោះ បានរត់រួចខ្លួនបាត់ដោយសុវត្ថិភាព។
ការក្ដៅក្រហាយបានកើតឡើងភា្លមៗ បន្ទាប់មក ដែលបណ្ដាលឲ្យបណ្ដាជននៅទីនោះ រួមនឹងស្វាមីស្រ្តីរងគ្រោះផង បានរួមគ្នាវាយកំទេច អីវ៉ាន់ជនជាតិវៀតណាមទាំងបួននាក់នោះខ្ទេចខ្ទី។ បន្ទាប់មក នគរបាលបានមកដល់ ធ្វើការសួរនាំ និងបានប្រាប់ទៅជនរងគ្រោះ ឲ្យបញ្ចប់រឿងនោះតែម្តងទៅ។
នគរបាលប៉ុស្ត៍ប្រចាំសង្កាត់នោះ នៅមិនទាន់អាចទាក់ទងបាននៅឡើយ ទាក់ទងនឹងករណីខាងលើ។
សាក្សីមួយរូប អ្នកស្រី ធា បាននិយាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា នេះមិនជាលើកទីមួយ ទេដែលស្ត្រីជនជាតិវៀតណាមឈ្លោះប្រកែក ជាមួយនឹងអ្នកទិញ និងអ្នកលក់ដូរផ្សេងទៀត ជិតស្តង់របស់ខ្លួននោះ។ ប៉ុន្តែមិនដែលឃើញមានដោះស្រាយ ឬធ្វើការឃាត់ខ្លួនជនបង្ករបួសស្នាមទាំងនេះ ទៅតាមច្បាប់ទម្លាប់ឡើយ៕
វីដេអូខាងក្រោមនេះ បានថតដោយប្រិយមិត្តហ្វេសប៊ុក នៅពេលហេតុការណ៍បានបញ្ចប់រួចទៅហើយ៖