រវាង​សុភ័ណ្ឌ ឡារី និង​សាពូន មីដាដា មួយ​ណា​ត្រូវ​លាង​គូទ​ខ្លួន​ឯង​មុន?

បន្ទាប់ពីលោក សុភ័ណ្ឌ ឡារី បានរិះគន់ទៅលើលោក សាពូន មីដាដា ដែលជាតារាស្និតនឹងគណបក្សប្រជាជនកម្ពុជា មានប្រិយមិត្តមួយចំនួនបានប្រាប់ទៅលោក សុភ័ណ្ឌ ឡារី ដែលតារាស្និតនឹងគណបក្សសង្រ្គោះជាតិថា គួរតែ​លាង​គូទ​ខ្លួន​ឯង​ឱ្យ​ជ្រះ​សិន មុននឹងអង្គុយរិះគន់គេ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 11, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«និយាយទៅ លាង​គូទ​ខ្លួន​អោយ​ជ្រះ ចាំ​រិះ​គន់​គេ ពួក​តារា​ខ្លះ បាន​ធ្វើ​កូន​ធម៌​លោក​មេ​បក្ស តំកើន​ខ្លួន​លើស​គេ ស្រឡាញ់​ជាតិ​លើស​គេ!» នេះ​ជា​ការ​លើក​ឡើង​របស់ ខាំ ភូរិ អ្នក​និពន្ធ​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដែល​ធ្វើ​ការ​រិះ​គន់ ទៅ​លើ​តារា​សម្តែង​ដែល​មាន​និន្នាការ​ទៅ​ខាង​គណបក្ស សង្គ្រោះ​ជាតិ លោក សុភ័ណ្ឌ ឡារី។

ក្រៅពីអ្នកនិពន្ធ​ខាង​លើ មាន​ប្រិយ​មិត្ត​​ម្នាក់​ទៀត​ បាន​សរសេរ​រិះ​គន់​លោក សុភ័ណ្ឌ ឡារី ដែរ​ថា៖ «អ្នក​ខ្លះ​ជេ​ស្តី​ថា​គេ​ណ្នឹង​ផ្កាប់​មុខ គ្មាន​កំណើត​ជេ​ស្តី​គេ​ដូច​គ្មាន​ពូជ​អំបូរ សូម​ក្រឡេក​មើល​សង្គម​ខ្លះ​ផង កុំ​បាន​តែ​សម្តែង​ដូច​ខ្លួន​ណ្នឹង​ជួយ​សង្គម ហើយ​ស្រលាញ់​ជាតិ​នោះ។ ប្រើ​ល្បិច​ឈឺ​សាច់ រំងាប់​ចិត្ត​អ្នក​គាំទ្រ ឯ​ក្រោយ​ឆាក​វិញ យក​លុយ​ជំនួយ​ផឹក​ស៊ី​ចិញ្ចឹម​ស្រី បើ​ខ្លួន​មិន​ស្អាត​ស្អំ​ផង កុំ​ធ្វើ​ដូច​ខ្លួន​ណ្នឹង​មហិមា។»

ប្រិយមិត្តដដែលនេះ សរសេរបរិហារលោក សុភ័ណ្ឌ ឡារី បន្តថា៖ «កុំមើលងាយអ្នកសិល្បៈផ្សេងទៀត ដើម្បី​ទាញយកប្រជាប្រិយផ្ទាល់ខ្លួន លោកគួរតែលាងខ្លួនឱ្យជ្រះសិនទៅណា ពូកែសំដែងទាំងក្នុង និងក្រៅឆាក ពាន​រង្វាន់តារាសំគីស បានទៅលើលោកហើយ អាអត់ផ្កាប់មុខ»។

ការរិះគន់ទៅលើអតីតតារាសម្តែង ដែលមិនសូវល្បីឈ្មោះក្នុងសង្វៀនសិល្បៈ ប៉ុន្តែល្បីតែនៅលើបណ្តាញ​សង្គម លោក សុភ័ណ្ឌ ឡារី បន្ទាប់ពីលោកបានរិះគន់ ទៅលើលោក សាពូន មីដាដា ដែលល្បីថា ជាតារាចាំ​លើកជើង​គណបក្ស​ប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន។

តារាសម្តែង ដែលសឹងតែបាត់ឈ្មោះពីវិថីសិល្បៈកម្ពុជា ក្នុងអំឡុងពេលគណបក្សសង្គ្រោះជាតិ​ដឹកនាំធ្វើ​បាតុកម្ម​រូបនេះ បានសរសេររិះគន់លោក សាពូន មីដដា នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «លោក Sapoun Midada ដែលជាអ្នកចំរៀង រឺអ្នកសិល្បះខ្មែរមួយរូប នៅតែប្រើពាក្យសំដីមើលងាយជេស្តី ដល់អ្នកគាំទ្រ​ដដែល»។ វាគ្មានអ្វីចម្លែកទេ បើទំពក់មិនទៅភ្នៅក៏វាមិនមកដែរ ព្រោះការរិះគន់របស់ សុភ័ណ្ឌ ឡារី ទៅលើ​ស្វាមីអ្នកនាង សឿ សុធារ៉ា បានធ្វើឡើង នៅក្រោយពេលលោក សាពូន មីដាដា បានសរសេរបរិហារឱ្យលោក សម រង្ស៊ី និងអ្នកគាំទ្រ ព្រមទាំងធ្វើការ ប្រៀបធៀបអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ថាជា«ឆ្កែនិងឆ្មា»។

លោកសាពូន មីដាដា សរសេរយ៉ាងដូច្នេះថា៖ «សូមអោយឯឧត្តម សម រង្ស៊ី ដោះក្រឡាអុកនេះសិន។ ប្រហែល​ជាដោះមិនរួចទេ មើលទៅ ព្រោះជំហានណាក៏ស្លាប់ដែរ។ ចាំខ្ញុំបង្រៀន។ តែសូមឯកឧត្តម ចាប់ឆ្កែរ​ឆ្មាចង និងឲ្យពួកវាស៊ីចំណីផង កុំអោយស្រែកព្រុះ អានាថាតាមចិញ្ចើមថ្នល់ចឹង មិនសមទេអាណិតគ្នាផង។ ឯកឧត្តមប្រធាន និងអនុប្រធាន កុំសំងំសុខតែឯង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...