បណ្ដាញ​​«ប្រមាត់​ប្រមង់»​មួយ​នៅ​ប៉ាគីស្ដង់ ត្រូវ​បាន​វែក​មុខ

ក្រុមគ្រូពេទ្យ និងអតិថិជនជាច្រើននាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងអាគារមួយ នៃទីក្រុង «Lahore» ភាគ​ខាង​កើត នៃ​ប្រទេស​ប៉ាគីស្ដង់ (ជាប់ព្រំដែន​ជាមួយ ប្រទេសឥណ្ឌា)។ នៅក្នុងអាគារនោះ អាជ្ញាធរ​បាន​រក​ឃើញ នូវ​ការ​តភ្ជាប់​ថ្លើម​មនុស្ស ដោយ​ខុស​ច្បាប់ និងតាម​បែបបូរាណ។
បណ្ដាញ​​«ប្រមាត់​ប្រមង់»​មួយ​នៅ​ប៉ាគីស្ដង់ ត្រូវ​បាន​វែក​មុខ
ការវះកាត់គ្រឿងក្នុងមនុស្ស។ (រូបថតឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៤ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 05, 2017
  • ប្រធានបទ: ផ្សាំថ្លើម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរនៃប្រទេសប៉ាគីស្ដាន បានបំបែកសម្បុក នៃ​បណ្ដាញ​ ជួញដូរគ្រឿងក្នុងមនុស្ស មួយកន្លែង​ កាល​ពី​ដើម​សប្ដាហ៍​នេះ នៅក្នុងក្រុង «Lahore» ស្ថិតនៅភាគខាងកើត ជាប់ព្រំដែន​ជាមួយប្រទេសឥណ្ឌា។ ក្នុង​យុទ្ធនាការ​នោះ មនុស្ស​៦នាក់ ក្នុងនោះពីរនាក់ ជាគ្រូពេទេ្យ ត្រូវបានឃាត់ខ្លួន ចេញពីអាគារស្នាក់នៅមួយ។

បើតាមអាជ្ញាធរ បានថ្លែងឲ្យដឹងថា នៅក្នុងអាគារនោះ គេបានរកឃើញការផ្សាំថ្លើម សម្រាប់​អតិថិជន ដែល​សុទ្ធ​សឹង ជាអ្នកមាន​ប្រាក់ នៅក្នុងប្រទេសមួយចំនួន ជុំវិញ​ឈូងសមុទ្រពែរ្យ៍។

លោក «Jamil Ahmad Mayo» នាយរងភ្នាក់ងារសហព័ន្ធ ផ្នែកការស៊ើបអង្កេត របស់​ប្រទេស​ប៉ាគីស្ដង់ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» ថា៖ «កងកម្លាំងអាជ្ញាធរ បានសម្រុក ចូលទៅក្នុង​​អាគារស្នាក់នៅ​នោះ​ ហើយ​បាន​ប្រទះ​ឃើញ​​មនុស្ស ៤នាក់ កំពុងប្រព្រឹត្តិបទល្មើស៖ ពួកគេកំពុងវះកាត់ តភ្ជាប់ "ថ្លើម" ទៅ​ឲ្យ​ជន​បរទេស​ពីរ​នាក់ មកពីប្រទេស "Oman"»។

លោកបានបន្តថា អតិថិជនជាតិ «Oman» ទាំងពីរនាក់ ក៏ត្រូវបានឃាត់ និងឃុំខ្លួន ជា​បណ្ដោះ​អាសន្ន​ដែរ។ ​ពួក​គេ​បាន​ចំណាយ​ប្រាក់ ក្នុងម្នាក់ៗ ៧ម៉ឺនដុល្លារ ដើម្បីទទួលបាន​ថ្លើម។ យ៉ាងណាក៏ដោយ នៅក្នុង​វេលានេះ​ អាជ្ញាធរ​កំពុង​បន្ត​ការស៊ើបអង្កេត​នៅឡើយ ហើយអាចនឹងឈាន​ទៅឃាត់ខ្លួន​មនុស្ស​ដទៃទៀត នៅ​ក្នុង​បណ្ដាញ​មួយ​នេះ។

នៅក្នុងប្រទេសបាគីស្ដង់ មិនមានប្រព័ន្ធធ្វើអំណោច ជាថ្លើម នៅក្រោយមរណភាពនោះទេ។ អំណោយ «ថ្លើម» តែ​មួយ​គត់ ដែលត្រូវ​បាន​អនុញ្ញាត គឺអាចត្រូវធ្វើឡើង រវាង​តែ​សមាជិក នៅក្នុងគ្រួសារ​តែមួយ​ប៉ុណ្ណោះ ខណៈ​ការ​ដោះ​ដូរ ឬការ​ទិញ​លក់​ថ្លើម ឬគ្រឿង​ក្នុង​មនុស្ស ត្រូវបាន​ហាមឃាត់។

ប៉ុន្តែតម្រូវការគ្រឿងក្នុង ពីសំណាក់អ្នកមានប្រាក់ និងភាពក្រីក្រនៅក្នុងប្រទេស បានបង្ខំឲ្យ​បណ្ដាជន​ប៉ាគីស្ដង់ ​លក់​គ្រឿង​ក្នុង​របស់​ពួកគេ ហើយបង្កឲ្យមាន ជាទីផ្សារងងឹត​ដ៏ធំមួយ​ឡើង ដើម្បីទិញដូរ​គ្រឿង​ក្នុង​មនុស្ស។ នេះ គេ​នៅ​មិនទាន់​និយាយ​ដល់​ផង​ទេ ពីការចាប់មនុស្ស យកទៅវះកាត់​ឆៅ ដើម្បីកាត់​យក​គ្រឿង​ក្នុង របស់​ពួកគេ​ក្នុង​ពេល​កន្លង​មក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...