ចោរ​ប្លន់​ហាង ប៉ះ​ជន​រង​គ្រោះ​ចិត្ត​ត្រជាក់!

បុរសម្នាក់ សម្បុរខ្មៅ បានដើរចូល ទៅក្នុងហាងលក់សង់វិចមួយ ក្នុងក្រុង «Kansas City» នៃរដ្ឋ «Missouri» ​សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃ​ទី២៦ ខែមេសាកន្លងមក។ បន្ទាប់ពីបាន​បញ្ជា​ទិញ នូវ«អ្វី»ដែលខ្លួន ធ្វើឫក​ជា​ចង់​ទិញ​នោះ​ហើយ បុរសបាន​ដក​កាំភ្លើង ភ្ជង់​ទៅអ្នកលក ដោយគម្រាម​ឲ្យប្រមូល​លុយ មកឲ្យខ្លួន​ទាំងអស់។ រីឯ​អ្នកលក់​ចិត្តត្រជាក់​វិញ បានអនុវត្តន៍​តាម ការគម្រាម​នោះ ដោយ​គ្មាន​ភ័យខ្លាច​អ្វីសូម្បី​បន្តិច។
ចោរ​ប្លន់​ហាង ប៉ះ​ជន​រង​គ្រោះ​ចិត្ត​ត្រជាក់!
ចោរប្លន់ដកកាំភ្លើងភ្ជង់អ្នកលក់ម្នាក់ ដែលគ្មានភិតភ័យអ្វីទាំងអស់ នៅក្នុងក្រុង «Kansas City» សហរដ្ឋ​អាមេរិក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 04, 2017
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ២១ កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ នៅ​ក្នុ​ង​ហាង​លក់​សង់វិច​មួយ ឈ្មោះ «Jimmy John’s» ក្នុងក្រុង «Kansas City» នៃរដ្ឋ «Missouri» សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​បាន​ចូលទៅបញ្ជាទិញ នូវ«អ្វី» ដែលខ្លួនធ្វើឬក ដូចជាចង់ទិញនោះរួច បុរសម្នាក់ សម្បុរ​ខ្មៅ មាឌ​ធំ​ក្រអាង ជាមួយ​នឹង​សម្លៀកបំពាក់កីឡា បានដកកាំភ្លើង ចេញពីហោប៉ៅ​អាវ​ខ្លួន ហើយភ្ជង់​ទៅរក​អ្នកលក់ និង​គម្រាម​ឲ្យ​ប្រមូល​ប្រាក់​ទាំងអស់ នៅក្នុងប្រអប់​គិតលុយ យកមកឲ្យខ្លួន។

គ្មានបញ្ហា! ហើយក៏មិនជជែក វែកញែកអ្វីច្រើន ជាមួយចោរប្លន់ម្នាក់នេះដែរ។ អ្នកលក់ចិត្ត​ត្រជាក់ បាន​ធ្វើ​តាម​បញ្ជា​ចោរ ដោយបានប្រមូល​ប្រាក់ទាំងប៉ុន្មាន (ប្រមាណជា​២៨០ដុល្លារ) នៅក្នុង​ប្រអប់​គិតលុយ ហុច​ទៅ​ចោរ​ទាំង​អស់។ អ្នក​លក់​រូបនោះ ថែមទាំងដក​យក​ប្រអប់នោះ ទៅបង្ហាញ​«ជូន​លោកចោរ» ឲ្យបាន​ឃើញថា «អស់​ប្រាក់​ហើយ» នោះ​ទៀត​ផង។

វីដេអូខាងក្រោម ត្រូវបានដាក់​បង្ហោះ នៅលើ​គេហទំព័រ យូធូប (Youtube) ដោយ​នគរបាល​ក្រុង «Kansas City» នៅ​មួយ​ថ្ងៃ​​ក្រោយ​​ពេល​​កើតហេតុ។ តែគ្រាន់​តែក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ វីដេអូនេះទទួល​បាន​ចុច​ចូល​​ទៅទស្សនា ប្រមាណ​ជាង៧លាន​ដង រួចស្រេច​ទៅហើយ។

អ្នកលក់ចិត្តត្រជាក់​ម្នាក់នោះ គឺលោក «Tuker Murray» នាយករង​របស់​ហាងលក់សង់វិច «Jimmy John's»។ លោកបានពន្យល់ ប្រាប់គេហទំព័រ «TMZ» នូវអ្វីដែលលោក​បានប្រឈមមុខ ក្នុងពេល​កើតហេតុ ដូច្នេះ​ថា៖ ​«គាត់​ម្នាក់​ហ្នឹង បានមកចូល​បញ្ជា​ទិញ ហើយបន្ទាប់មក ស្រាប់តែគាត់​បាន​ដកកាំភ្លើង ចេញមក ដើម្បី​ប្លន់​ប្រាក់​ពី​ខ្ញុំ ដូច​មនុស្សភ្លើ​​មិនដឹង​​ខ្យល់​​អញ្ចឹង។ ខ្ញុំអត់មាន​ភ័យ​ភិត​អ្វីទាំងអស់ ហើយ​គាត់​​ម្នាក់ហ្នឹង ក៏គ្មាន​អ្វី​គួរ​ឲ្យ​​ខ្លាច​​ដែរ។ បើខ្ញុំ​ដឹងថា កាំភ្លើង​នេះ​​អត់​គ្រាប់​ទេ ម្លេះខ្ញុំប្រហែល​​ជា​មិន​ទុក ឲ្យគាត់​ភ្ជង់ខ្ញុំ​​ដូច្នេះ​​ឡើយ។»។

ចំណែកឯជនល្មើសវិញ មានឈ្មោះ «Terry Rayford» អាយុ៥៤ឆ្នាំ ត្រូវបាននគរបាល​​ឃាត់​ខ្លួន តាំង​ពី​ក្រោយ​ពេល​កើត​ហេតុ​​ហើយ​ភ្លាមៗ។ បុរសម្នាក់នេះ ធ្លាប់បាន​លួច និងប្លន់ ក្នុងពេល​កន្លង​មក ប្រមាណជា​១២ដង ​ដោយ​ប្រើ​សកម្មភាព​​ប្រហាក់​ប្រហែលគ្នា និងធ្លាប់មាន​អ​​តីតកាល ជាប់​ក្នុងពន្ធនាគារ​រួចហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...