សម្លាប់រួចរំលោភ និងបរិភោគសាច់ឪពុកចុង នៅអាហ្សង់ទីន
ជាសំនុំរឿងហួសនិស្ស័យមួយ ដែលកាន់តែនិយាយ កាន់តែធ្វើឲ្យព្រឺដល់ឆ្អឹងខ្នង។ យុវជន លៀនដ្រូ អាកូស្ដា (Leandro Acosta) បានទទួលស្គាល់ថា បានសម្លាប់ឪពុកចុង និងម្ដាយរបស់ខ្លួន នៅក្នុងគេហដ្ឋានរបស់ពួកគេ នៅក្នុងក្រុង «Buenos Aires» នៃប្រទេសអាហ្សង់ទីន។ ពីមន្ទីរឃុំឃាំង សម្រាប់មនុស្ស«រោគចិត្ត» យុវជន លៀនដ្រូ ដែលអង្គុយលើរទេះរុញ ព្រោះមានជម្ងឺពោះវៀននោះ បានថ្លែងអះអាងថា ខ្លួនបានរៀបគម្រោង នៃការសងសឹកនេះ តាំងពីយូរឆ្នាំណាស់មកហើយ។
បើតាមទូរទស្សន៍ «Fox News Latino» យុវជន លៀនដ្រូ អាកូស្ដា រួមជាមួយនឹងបងប្អូនបីនាក់ទៀត (ប្អូនប្រុសភ្លោះពីរនាក់ និងប្អូនស្រី) ត្រូវបានឪពុកម្ដាយរំលោភបំពាន ផ្នែកផ្លូវភេទ តាំងពីកុមារភាព។
ចំណង់ផ្លូវភេទ កើតឡើងក្នុងពេលតែមួយ!
យុវជន លៀនដ្រូ បាននិយាយសារភាពថា បន្ទាប់ពីខ្លួន បានបាញ់ឪពុកចុង ដែលមានអាយុ៥៤ឆ្នាំ មួយគ្រាប់ចំកណ្ដាលក្បាលរួច រំពេចនោះ [...]