នៅថៃ សង្ឃលួចគាស់ផ្នរខ្មោចមួយអង្គ ត្រូវបានចាប់ខ្លួន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៤
- កែប្រែចុងក្រោយ: April 23, 2015
- ប្រធានបទ: ធ្មប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយនគរបាលប្រចាំខេត្ត អ៊ូដុង តានី លោក សានថាន អ៊ីតារ៉ាចាក់ (Sansthan Intarajak) បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ឲ្យដឹងថា៖ «ព្រះសង្ឃ អង្គនោះ បានរើរុះបានក្បាលសព ចំនួនប្រាំ ក្នុងនោះមានក្បាលមួយ ជារបស់បងប្រុស និងមួយទៀត ជារបស់បងស្រី ព្រមទាំងក្បាលសពមួយ របស់ក្មេងស្រីអាយុ៨ឆ្នាំ និងមួយទៀត របស់ក្មេងប្រុស អាយុ៦ឆ្នាំ ដែលសុទ្ធតែស្លាប់ ដោយលង់ទឹក»។ ព្រះសង្ស និងអ្នករួមគំនិតផ្សេងទៀត បានគាស់កកាយផ្នូរចំនួនពីរទៀត នៅមិនឆ្ងាយប៉ុន្មាន ពីទីរួមខេត្ត កាលពីថ្ងៃអាទិត្យនេះ។
ក្នុងពេលនេះ ព្រះសង្ឃត្រូវបានសង្ស័យ និងដាក់ទៅក្នុង ការស៊ើបអង្កេត របស់អាជ្ញាធរ ពីបទ«លួច បំផ្លិចបំផ្លាញឆ្អឹងសាកសព និងបំពានលើសាកសព»។ ប្រសិនបើតុលាការថៃ រកឃើញថាព្រះសង្ឃ មានកំហុសមែននោះ ព្រះអង្គនឹងអាចជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ។
បើតាមមន្ត្រីទទួលខុសត្រូវ របស់នគរបាលដដែល បានថ្លែងឲ្យដឹងទៀតថា ព្រះសង្ឃបានបដិសេធ ពីការចោទប្រកាន់នេះ ហើយបានមានសង្ឃដីការពន្យល់ថា ព្រះអង្គបាននិមន្តចូល ទៅកាន់តំបន់ផ្នូរខ្មោចទាំងយប់ ដើម្បីនិយាយជាមួយ«ព្រលឹង» ដើម្បីទទួលបាន«លេខឆ្នោត»។
ពិធី«អាបធ្មប់» ឬ«ស្ដោះផ្លុំ» ដែលតែងត្រូវបានធ្វើឡើង ដោយព្រះសង្ឃក្នុងប្រទេសថៃនោះ ជារឿងដ៏មានប្រជាប្រិយ នៅក្នុងប្រទេស ដែលកាន់សាសនាព្រះពុទ្ធ មួយនេះ ជាពិសេសនៅក្នុងតំបន់ជនបទ។ មិនសូវខុសពីប្រទេសកម្ពុជាប៉ុន្មានទេ នៅប្រទេសថៃ សាសនាព្រះពុទ្ធ ត្រូវបានដាក់បញ្ចូលលាយឡំ ជាមួយនឹងជំនឿអរូបិយ ឬអភូតហេតុផ្សេងទៀត ហើយប្រជាជនថៃដ៏ច្រើនលើសលប់ បានគិតថា អំពើ«អាបធ្មប់» និងការប្រារព្ធ ពិធីសាសនាផ្សេងទៀត នឹងនាំមកនូវសំណាង បង្កើតភាពចម្រុងចម្រើន ហើយបញ្ឈៀសនូវអពមង្គលទាំងឡាយ៕