ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

ភាពរំជើបរំជួល ដែលកើតឡើង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានឈានទៅដល់ ការសំរេចប្ដឹងលោក ស៊ន តារា សាស្ត្រាចារ្យ​មួយ​រូប ឡើង​តុលាការ ពីសំណាក់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។
ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា
លោក ខឹម វាសនា (ខាងឆ្វេង) និងលោក ស៊ន តារា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 22, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសម្ដី បានឈានដល់តុលាការ។ ការបញ្ចេញមតិ ឬការឆ្លើយឆ្លង របស់ក្រុមមួយ ដែលក្រុម​ម្ខាង​ទៀត មិន​​ពេញចិត្ត ត្រូវបានក្រុមនោះ យកតុលាការមកដោះស្រាយ។ នេះជាករណី របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ដឹកនាំដោយលោក ខឹម វាសនា ដែលមិនពេញចិត្ត ទៅនឹងការលើកឡើងរបស់ សាស្ត្រាចារ្យ​មួយ​រូប លោក ស៊ន តារា ដែលមាននិន្នាការស្និត នឹងគណបក្សសង្គ្រោះជាតិ។

លោក ខឹម វាសនា បានសរសេរនៅលើ ជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «LDP បានទាក់ទងនឹងមេធាវី ដើម្បី​ពិភាក្សា​ផ្លូវច្បាប់រួចហើយ LDP សំរេចចិត្តថា នឹងប្តឹងលោក ស៊ន តារា» ហើយ«ប្រមុខ»គណបក្សជួងរូបនេះ បាន​បញ្ជាក់​ទៀតថា ខណៈនេះ លោកនិងគណបក្ស កំពុងតែរៀបចំប្រមូលឯកសារ និងភស្តុតាង ដើម្បីដាក់​ពាក្យ​បណ្តឹង ក្នុងពេលឆាប់ៗ​នេះ។

ការសរសេរអះអាងរបស់លោក ខឹម វាសនា បានធ្វើឡើង អមជាមួយនឹងរូបថត ដែលផ្តិតចេញ ពីជញ្ជាំង​ហ្វេសប៊ុក របស់​លោក ស៊ន តារា បន្ទាប់ពីសាស្ត្រាចារ្យរូបនេះ បានបង្ហោះសារជាញឹកញាប់ ក្នុងរយៈពេល​ចុង​ក្រោយ​នេះ ប្រឆាំងនឹង​ពាក្យ​សម្ដីមួយចំនួន ដែលក្រុមអ្នកគាំទ្រលោក ស៊ន តារា ចាត់ទុកថា ជាពាក្យអសុរោះ របស់​ក្រុម​«ជួង»។ ប៉ុន្តែរឿង ដែល​លោក ខឹម វាសនា ចង់ប្ដឹងលោក ស៊ន តារា នោះ ទំនងកើតចេញ ពីសារមួយ​ដែល​ទាក់​ទង​នឹង មរណភាព​របស់​អតីត សកម្ម​ជន​​មួយ​​រូប ស្និតនឹងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

សារនោះ ត្រូវបានលោក ស៊ន តារា សរសេរដូចខាងក្រោម៖

បន្ទាប់ពីសារនេះ បានចេញផ្សាយរួច លោក ស៊ន តារា បានចេញខ្លួន មកបញ្ជាក់ឡើងវិញ ជាមួយនឹង​ពាក្យ​ពន្យុះ​ថា៖ «ខ្ញុំ មិនបានបញ្ជាក់ថា ឪពុកម្តាយ សីលា ទេ។ ហើយខ្ញុំបន្តថា "អ្នកទូរស័ព្ទមក សុំមិនបញ្ចេញ​ឈ្មោះ"។ បើខ្ញុំបញ្ចេញ ឈ្មោះ និងលេខទូរស័ព្ទ គឺខ្ញុំក្បត់គុណធម៌ និងសីលធម៌ មិនស្មោះត្រង់នឹងគេ។ អ្នក​អាច​ដាក់ពាក្យបណ្តឹង ទៅតុលាការ ប្តឹងខ្ញុំពី​បទ​បរិហាកេរ្តិ៍ បង្ខូចកិត្តិយស ខ្ញុំនឹងបង្ហាញភស្តុតាង។»

ប៉ុន្តែការពន្យុះរបស់លោក តារា មិនបានធ្វើឲ្យលោក ខឹម វាសនា និងអ្នកគាំទ្រលោក ខឹម វាសនា សប្បាយ​ចិត្ត​នោះ​ទេ។ លោក ខឹម វាសនា បានសរសេរទៀតថា៖ «យើងមិនអាចអន់អោនបាន ជាដាច់ខាត ចំពោះការ​មក​បង្ខំ​បង្រៀនយើង ម្តង​ហើយ​ម្តងទៀត អោយយើងរៀនប្រព្រឹត្ត អំពើថោកទាប ដូចខ្លួនអ្នកថោកទាបទាំងនោះ កំពុង​តែ​ប្រព្រឹត្ត»។

បន្ទាប់ពីសំណេររបស់លោក ខឹម វាសនា ត្រូវបានផ្សព្វផ្សាយ និងមានការចែករំលែក យ៉ាងច្រើននោះមក លោក ស៊ន តារា ដែលទន្ទឹងចាំមើលប្រតិកម្ម របស់«ពលជួង» បានសរសេរ ឆ្លើយមកវិញភ្លាមៗថា លោក​ស្វាគមន៍ នូវចំណាត់ការ​នេះ។ លោក ស៊ន តារា បានសរសេរថា៖ «ខ្ញុំបានត្រៀមខ្លួន និងរៀបចំឯកសារ ភស្តុតាង និង​សាក្សី រួចជាស្រេច មាន​ទាំង​វីដេអូ​ផង»។

គម្រោងដាក់ពាក្យបណ្ដឹង របស់លោក ខឹម វាសនា ត្រូវបានអ្នកគាំទ្រ​លោក​សរសេរបន្ទរតាម យ៉ាងព្រោងព្រាត និង​​ថ្លែង​ចង់ឲ្យឃើញ ពីចំណាត់ការនេះ។ ប៉ុន្តែសម្រាប់អ្នកមិនគាំទ្រលោក ស៊ន តារា វិញ បានសរសេរចំអក មក​លោក​​«ប្រមុខ»​គណបក្សជួងថា៖ «គួរតែប្ដឹង កញ្ញា ខឹម វាសនា ដែលបង្រៀនមនុស្សអោយចេះជេរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...