អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គីភ័យបានឆាប់ឆេះ សណ្ឋាគារ និងភោជនីដ្ឋាន«ឈូកទិព្វ» ទាំងថ្ងៃ បង្ករឲ្យមានការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវ ៣៣៦ ខាងកើតផ្សារដើមគរ។ នៅពេលភ្លាមៗ មិនទាន់មានអ្នកណាម្នាក់ ដឹងថាមូលហេតុអ្វី បានជាមានអគ្គីភ័យនេះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 22, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គិភ័យ នៅសណ្ឋាគារឈូកទិព្វនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ ៣៣៦ ខាងកើតផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ មិនមាននរណាម្នាក់ រងរបួសដល់ជីវិតនោះទេ។ ភ្លាមៗ នៅពេលកើតហេតុ ប្រធានផ្នែកគ្រប់គ្រង ក្នុងសណ្ឋាគារនេះ លោក លី កាំង បានរអ៊ូថា ឡានទឹកទាំងអស់ ដែលមកសង្គ្រោះ មិនបានធ្វើការឲ្យទាន់ សភាពការណ៍ បណ្តាល​ឲ្យ​សណ្ឋាគារ​របស់លោក រងការខូចខាតមួយចំនួន។

តែការលើកឡើង របស់លោក លី កាំង ត្រូវបានលោក ព្រំ យ៉ុន អ្នកទទួលខុសត្រូវ មួយរូបពីអង្គភាពពន្លត់អគ្គីភ័យ បដិសេធ។ មន្ត្រីរូបនេះ បានឆ្លើយតបថា ក្រុមបុគ្គលិករបស់លោក បានព្យាយាម អស់ពីលទ្ធភាព ដើម្បីសង្គ្រោះ ក្នុង​ហេតុ​ការណ៍​នេះ។ ប៉ុន្តែលោកបានបញ្ជាក់ថា មូលហេតុនៃកាយឺតយ៉ាវខ្លះៗ ក៏ព្រោះតែ កន្លែងដែលឆេះ មានទីតាំងខ្ពស់ រហូត​ដល់​ជាន់​ទី៧។ ហេតុ​នេះ ត្រូវការពេល តភ្ជាប់ទុយោរ សម្រាប់បាញ់ទឹក ទៅឲ្យដល់ទិសដៅដែលឆេះអគ្គីភ័យ។ ការពន្លត់​អគ្គិភ័យ​នេះ បានប្រើប្រាស់ឡានទឹក អស់ចំនួន៨គ្រឿង។

អំណាចភ្លើងដែលបានឆេះ បានរលត់ទៅវិញ បន្តិចម្តងៗ តាមកម្លាំងទឹក។ យ៉ាងណាក៏ដោយ ក៏លោកប្រធាន​ផ្នែក​គ្រប់​គ្រង នៃសណ្ឋាគារនេះ បានបញ្ជាក់វិញដែរថា អគ្គីភ័យមិនបាន ធ្វើឲ្យខូចខាតដល់បន្ទប់ នៅក្នុងសណ្ឋាគារទេ គឺគ្រាន់​តែ​ឆាប់ឆេះ សម្លៀកបំពាក់បុគ្គលិក មួយចំនួន ដែលស្នាក់នៅជាន់ទី៧ប៉ុណ្ណោះ។ ពេលនេះឡានទឹក ជួយសង្គ្រោះបាន​សម្រេច​ហើយ មិនមានប៉ះពាល់ដល់អ្នកផ្សេងនោះទេ។ តែហេតុការណ៍នេះ គេនៅមិនទាន់ដឹង ពីមូលហេតុនៃការឆាប​ឆេះ​នៅ​ឡើយ ក្នុងពេលភ្លាមៗនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...