សង្គ្រាម​«អាវ​ទ្រនាប់​យួន​មាន​ជាតិ​គីមី» ផ្អើល​ហ្វេសប៊ុក (vdo)

ករណី«អាវទ្រនាប់ មានជាតិគីមី» ដែលក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គម និយាយថា នាំចូលពីប្រទេសវៀតណាមនេះ បាន​ក្លាយ​ទៅ​ជា​ការ​ភ្ញាក់​ផ្អើល រហូតមានការឆ្លើយតបគ្នាចុះឡើង បើសូម្បីតែតារាហ្វេសប៊ុក ល្បីៗមួយចំនួន ក៏លូកមាត់ចូលដែរ។
Loading...
  • ដោយ: ដារី
  • កែប្រែចុងក្រោយ: April 22, 2015
  • ប្រធានបទ: ចង់ល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អាវទ្រនាប់របស់យួន សុទ្ធតែមានជាតិគីមីទាំងអស់ មែនឬ?» នេះជាថ្លែងលើកឡើង របស់អ្នកប្រើប្រាស់បណ្ដា​សង្គម​ម្នាក់ ឆ្លើយតបទៅនឹងវីដេអូមួយ ដែលបង្ហាញថង់ផ្លាស្ទីក ដាក់ទឹក មានគ្រាប់មូលៗ ដាក់បង្កប់នៅក្នុងអាវក្នុង សម្រាប់​ទ្រ​សុដន់ របស់ស្ត្រីៗ។ យុវតីដែលហៅខ្លួនឯងថា ជូលី បានប្រើប្រាស់ភាសាជេរប្រទេសផ្ដាសា យ៉ាងចាស់ដៃ ទៅលើម្ចាស់​វីដេអូ ដែលថ្លែងបង្ហាញពីអាវទ្រនាប់នោះ ថាមានជាតិគីមី ធ្វើឲ្យកើតមហារីកដោះ។ នាង ជូលី បានហៅការលើកឡើង​នោះ ថាគ្មានមូលដ្ឋាន និងការរើសអើងជាតិសាសន៍។

ការលើកឡើងរបស់យុវតីជូលី ត្រូវបានបង្ហោះចេញ ដោយម្ចាស់ខ្លួន និងត្រូវបានទំព័រផ្សេងៗ យកទៅធ្វើការផ្សព្វផ្សាយ​បន្ត បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ ធានី ប៊ុត (Theany But) បានផ្សាយវីដេអូមួយ នៅលើជញ្ជាំង​ហ្វេសប៊ុករបស់ខ្លួន ដោយមានសរសេរជាឃ្លាមួយថា៖ «អាវទ្រនាប់មានជាតិគីមី ពេលពាក់ អាចបណ្តាលអោយ​ (កើត) មហារីកដោៈ»។ ពីពេលបង្ហោះដំបូង ក្នុងវេលាល្ងាចថ្ងៃទី២១ ខែមេសា រហូតមកដល់ពេលនេះ វីដេអូដ៏រសើប ត្រូវ​បាន​អ្នក​​ប្រើប្រាស់ហ្វេសប៊ុក ចែករំលែកច្រើនជាង ១ម៉ឺន៥ពាន់​នាក់ រួចមកហើយ។



ការបង្ហាញពី អាថ៌កំបាំងនៃអាវទ្រនាប់នេះ ទំនងជាមិនធ្វើឲ្យយុវតី ជូលី សប្បាយចិត្តឡើយ។ យុវតីម្នាក់នេះ បានសម្ដែង​ការក្ដៅក្រហាយថា៖ «ឲ្យតែរបស់ណាអត់ល្អ របស់យួនតែទាំងអស់ឬ? ឲ្យតែអាវទ្រនាប់ (មានបញ្ហា) សុទ្ធតែរបស់យួន​ទាំង​អស់​មែន?»។ ប៉ុន្តែវែងឆ្ងាយជាងនេះ យុវតីម្នាក់នេះ បានសម្ដែងការខឹងសម្បារ ដាក់ជនណាក៏ដោយ ដែលហៅ​ជន​ជាតិ​វៀតណាម ថាជា«យួន»។ នាងបាននិយាយឡើងថា៖ «មិនថាស្រី មិនថាប្រុសទេ ឲ្យតែអាណាហៅចេញហៅយួន អញស្អប់ហ្មង (Sic) !!!»



ការបង្ហោះវីដេអូ បង្ហាញមតិរបស់យុវតី ជូលី បានបង្កឲ្យមានប្រតិកម្ម ពីអ្នកប្រើប្រាស់បណ្ដាញសង្គម សឹងតែគ្រប់ទិសទី ជាពិសេសជុំវិញ ការប្រើពាក្យ«យួន»។ ទន្ទឹមនឹងការឆ្លើយតបដោយសំណេរ ជាមតិយោបល់ តបទៅនឹងវីដេអូ របស់​យុវតីរូបនេះ ប៉ុន្តែក៏មានប្រិយមិត្តហ្វេសប៊ុកមួយចំនួន បានធ្វើជាវីដេអូ វាយប្រហារយ៉ាងជូរចត់ ទៅលើយុវតីនេះវិញដែរ ហើយពីក្នុងចំណោមនោះ មានតារាហ្វេសប៊ុក ឈ្មោះ ប៉ីប៉ី ឌី មួយរូបផង។ វីដេអូ របស់តារាម្នាក់នេះ ក៏ត្រូវបាន​គេ​ធ្វើការ​ចែក​រំលែក យ៉ាងពាសវាលពាលកាលនោះដែរ។



ទស្សនាវដ្ដី មិនទាន់អាចអះអាង ពីប្រភពនៃវីដេអូ និងអាចបញ្ជាក់ថា តើវត្ថុរាវ និងមានគ្រាប់មូលៗ បីបួនគ្រាប់ ដែល​បង្កប់​នៅក្នុងអាវទ្រនាប់នោះ ថាអាចប៉ះពាល់ដល់សុដន់ ឬយ៉ាងណានោះឡើយ។ ប៉ុន្តែបើតាមអ្នកជំនាញ ខាងសម្ផស្ស​ស្ត្រី បានលើកឡើងថា សុដន់ស្ត្រីជាវត្ថុដ៏ថ្លៃថ្លា ដូច្នេះ គេគួរតែពាក់ ដាក់ជាប់ជាមួយវត្ថុដ៏ក្រពុំនេះ តែអាវទ្រនាប់ណា ដែល​មានកំណាត់ ឬវត្ថុធាតុដើមទន់ (អេប៉ុង ឬសារជាតិស៊ីលីកូន) ប៉ុណ្ណោះ និងមិនអាចជាស្បោងផ្លាស្ទីក ដែលដាក់ទឹក ដូច​អាវទ្រនាប់ ក្នុងវីដេអូនេះឡើយ។

យ៉ាងណាក៏ដោយ បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏គួរតែប្រយ័ត្ន កុំឲ្យបញ្ហាជាតិសាសន៍ ចូលមកលាយឡំ នៅ​ក្នុង​បញ្ហានេះ ដែលជាទង្វើខុស នឹងច្បាប់ប្រទេស។ ម្យ៉ាងវិញទៀត ទំនាស់ផលប្រយោជន៍ របស់ក្រុមណាមួយ ក៏អាចជា​ដើម​ចម ក្នុងការធ្វើឲ្យមានការភ្ញាក់ផ្អើលនេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...