ខឹម វាសនា ព្រមាន​សមាជិក​ឲ្យ​ឈប់​ជជែក​ឬ​ចែក​រំលែក​ការ​បង្ហោះរបស់​អ្នក​ប្រឆាំង​ខ្លួន

នៅគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា មានវិន័យមួយ៖ ហាមចូលទៅ បញ្ចេញមតិ ចែករំលែក ឬថតផ្តិតយកការបង្ហោះ របស់ក្រុមប្រឆាំងរបស់ខ្លួន ឬបើមិនអញ្ចឹងទេ ប្រធានគណបក្សនឹង ប្លុក (Block) ចោល ចេញពីគណនេយ្យរបស់លោក។ នេះ បើតាមការបង្ហោះ ឲ្យដឹងនៅមុននេះបន្តិច របស់លោក ខឹម វាសនា នៅលើគណនេយ្យរបស់លោក។
ខឹម វាសនា ព្រមាន​សមាជិក​ឲ្យ​ឈប់​ជជែក​ឬ​ចែក​រំលែក​ការ​បង្ហោះរបស់​អ្នក​ប្រឆាំង​ខ្លួន
លោក ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 19, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យ«ប្រជាធិបតេយ្យ» នៅក្នុង​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ចាំបាច់ត្រូវអនុលោម តាម«វិន័យ» ដែលដាក់ចុះមកឲ្យអនុវត្តន៍ ដោយប្រធានគណបក្ស។ វិន័យនោះ មានដូចជា ហាមសមាជិក ឬអ្នកគាំទ្ររបស់គណបក្ស មិនឲ្យ «Share Comment​ ឬ Capture មក Post អ្វីទាំងអស់» នូវការបង្ហោះ មតិ យោបល់ ឬការលើកឡើង របស់នរណាក៏ដោយ ដែលមាននិន្នាការប្រឆាំង នឹងគណបក្សមួយនេះ បន្ទាប់ពីប្រធានគណបក្ស មើលឃើញ និងចាត់ទុកអ្នកទាំងនោះ ថាជា«សម្រាម»។

ប្រធាន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថែមទាំងបានព្រមាន ទៅកាន់ក្រុមសមាជិក ឬអ្នកគាំទ្ររបស់លោក ថាលោកនឹង ប្លុក (Block) អ្នកនោះចោលចេញ ពីគណនេយ្យរបស់លោកផងទៀត ប្រសិនណាជាសមាជិក ឬអ្នកគាំទ្ររូបនោះ នៅតែ«ធ្វេសប្រហេស» មិនធ្វើតាមវិន័យខាងលើ។



ក្នុងរយៈពេលចុងក្រោយនេះ រលកប្រឆាំងនឹងគណបក្សរបស់លោក ខឹម វាសនា ហាក់មានសន្ទុះឡើង ខ្លាំងក្លាណាស់ ពីសំណាក់ក្រុមមាននិន្នាការកណ្ដាលនិយម អ្នកគាំទ្រគណបក្សដទៃ និងក្រុមមួយទៀត ដែលសុទ្ធសឹងជាអតីតសមាជិកជាន់ខ្ពស់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ក្រុមចុងក្រោយនេះ ដែលគេស្គាល់ថា មានសមាជិក ដូចជាលោក អ៊ិត សារម្យ អតីតអនុប្រធាន និងលោក អោក វ៉េត អតីតអគ្គលេខាធិការ​ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាដើមនោះ បានព្រលះលោក ខឹម វាសនា យ៉ាងជូរចត់ ដោយបានហៅប្រធានគណបក្សរូបនេះ ថាជាជនផ្ដាច់ការ និងកំពុងប្រើប្រាស់​គណបក្ស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

» វីដេអូផ្សាយផ្ទាល់ របស់លោក អ៊ិត សារម្យ៖


» វីដេអូផ្សាយផ្ទាល់ របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...