វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅ និងជន២០នាក់ផ្សេងទៀត បានបញ្ជូន​មកដល់រាជធានីភ្នំពេញហើយ ដើម្បីរង់ចាំងការបើកសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅ និងជន២០នាក់ផ្សេងទៀត បានបញ្ជូន​មកដល់រាជធានីភ្នំពេញហើយ ដើម្បីរង់ចាំងការបើកសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

សិទ្ធិ - «ជាការពិតហើយអ្នកទាំង២១នាក់នោះ បានបញ្ជូនពីពន្ធនាគារទៅភ្នំពេញ តាំងពីម៉ោងប្រាំមួយព្រឹក ហើយ​ឥឡូវទៅដល់ភ្នំពេញហើយ។ ហើយការបញ្ជូននេះ ដើម្បីរង់ចាំសវនាការតុលាការរាជធានីភ្នំពេញថ្ងៃទី២៥ មេសា»។ នេះជាការថ្លែងរបស់លោក គា សុវណ្ណ ប្រធានពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នេះ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ និងកម្មករ២០នាក់ផ្សេងទៀត ត្រូវ​បានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ចចម្រុះ នៅពេលដែល​កម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ ១៦០ដុល្លារ ក្នុងមួយខែ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង។

គិតពីពេលចាប់ខ្លួននោះ រហូតមកដល់ពេលនេះលោកវន់ ពៅ និងមនុស្ស២០នាក់ទៀត ត្រូវបានឃុំខ្លួននៅ​ពន្ធនាគារ​ត្រពាំងផ្លុង អស់រយៈពេលជាង៣ខែមកហើយ។ បើទោះជាមានគណបក្សជំទាស់ អង្គការសង្គមស៊ីវិលជាតិ និង​អន្តរជាតិ និងមេធាវីលោកវន់ ពៅ ស្នើដល់តុលាការឲ្យដោះលែងលោកវន់ ពៅ ឬអនុញ្ញាតឲ្យនៅក្រៅឃុំ ជាបណ្ណោះ​អាសន្នក៏ដោយ ក៏តុលាការដែលផ្អែកលើសំអាងច្បាប់នៅតែបន្តឃុំលោកវន់ ពៅ និងជនទាំង២០នាក់រហូត​ដល់​ពេលនេះ។

ចំពោះសវនាការរបស់សាលាតំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ មេសា ខាងមុខនេះភរិយាលោកវន់ ពៅ លោកស្រី​ប្រាក់ សុវណ្ណារី បានលើកឡើងថា៖ «ជាក់ស្តែងស្វាមីខ្ញុំគ្រាន់តែជួយសម្របស្រួលដល់កម្មករ ដើម្បីទាមទារប្រាក់​ឈ្នួល តែគេបែជាចាប់គាត់ដាក់ក្នុងពន្ធនាគារ។ នោះមានន័យថា តុលាការខែ្មរស្ថិតនៅក្រោមគំនាបនរណាម្នាក់។ មនុស្សមានទោសធ្ងន់ធ្ងរប៉ុណ្ណា ក៏គេឲ្យព្យាបាលសិនដែរ តែស្វាមីខ្ញុំអត់ខុសអីសោះ គេអត់ឲ្យព្យាបាល៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...