ការ​បាញ់​សំលាប់ក្នុង​សាលា​ជ្វីហ្វ នា​ក្រុង​ទូលូ៖ រក​ឃើញ​​ជន​សង្ស័យ

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ ៖ មនោរម្យ.អាំងហ្វូ - ប៉ារីស ថ្ងៃទី ១៩ មិនា​ ២០១២
  • កែប្រែចុងក្រោយ: March 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តិការណ៍ដ៏រន្ធន់នេះ បានកើតឡើង ទៅលើសហគមន៏ ជនជាតិជ្វីហ្វ នាទីក្រុងទូលូ នៅផ្នែកទិសនារតី នៃប្រទេសបារាំង បានសំលាប់ មនុស្ស៤នាក់ ក្នុងនោះ ៣នាក់ជាកុមារ ម្នាក់ ជាគ្រូបង្រៀនសាសនា និង សិស្ស ២នាក់ ផ្សេងទៀត របួសជាទំងន់។ ការបាញ់សំលាប់នេះ កើតឡើង នៅម៉ោង ៨ម៉១០​នាទីព្រឹក ថ្ងៃច័ន្ទ ទី​១៩ ខែមិនា ឆ្នាំ២០១២ (ត្រូវជាម៉ោងសូត្រធម៌ របស់អ្នកប្រកាន់សាសនាជ្វីហ្វ) នៅចំពីមុខសាលាបង្រៀន Ozar Hatora របស់សហគមន៍ អ្នកកាន់សាសនា ជ្វីហ្វ ។

តាមសាក្សីនៅនឹងកន្លែង ឃាតករ ជិៈម៉ូតូ ស្គុតទ័រ Scooter ពាក់ខោអាវខ្មៅ និងមួករបាំងមុខម៉ូតូ បានឈប់នៅពីមុខសាលា ហើយដកកាំភ្លើងខ្លី ទីមួយ ប្រភេទ ៨មម ហើយបាញ់សំលាប់ភ្លាមៗ រាល់មនុស្សដែលនៅចំពីមុខ ដែលក្នុងនោះមាន គ្រូបង្រៀនសាសនាជនជាតិ ជ្វីហ្វ និង កុមារ បីនាក់ផ្សេងទៀងដែល នៅចំពីមុខសាលា ។ បន្ទាប់មកទៀត ឃាតករបានដើរចូលទៅក្នុងសាលា ហើយដកកាំភ្លើងទីពីរ ប្រភេទ ១១,៤៣ បានបាញ់ទៅលើ មនុស្សផ្សេងទៀត នៅក្នុងទីធ្លាសាល មុននឹងជិៈម៉ូតូ របស់ខ្លួនដដែលនោះគេចខ្លួន ។ តាមប្រភពពីការស៊ើបអង្កេត ឃាតករនេះទំនង ជាមនុស្សតែមួយទៅនឹង ឃាតករ​ នៅក្នុងសំនុំរឿង ឃាតកម្មចំនួនពីរផ្សេងទៀត ដែលកើតមានប៉ុន្មានសប្តាហ៍មុននេះ ក្នុងនោះជនរងគ្រោះ ៣នាក់ ជាទាហ៊ាន ។

ព្រឹត្តិការណ៍ដ៏រន្ធន់នេះ បានដាក់អោយប្រទេសបារាំងទាំងមូល  ទៅក្នុងភាពតក់ស្លុត តែមិនបានធ្វើអោយភ័យខ្លាចទេ !

វិធានការ ដ៏ខ្លាំង ពីសំណាក់កងកម្លាំងសន្តិសុខបារាំង បានដាក់ចុះមកភ្លាមៗ នៅកន្លែងកើតហេតុ និងក៏ដូចជា នៅក្នុងតំបន់ទាំងមូល ។ អេឡឺកុបទែរ បានហោះឆ្វែល ដើម្បីត្រួតពិនិត្យ នៅពីលើបណ្ដាសង្កាត់ជិតៗនោះ ក្នុងគោលដៅតាមប្រមាញ់រក ឃាតករ និង ដើម្បីធានាសុវត្តិភាព ដល់អ្នករស់នៅតំបន់នោះ ។ វិធានការ សន្តិសុខ សុវត្តិភាព និង ការប្រមាញ់រកឃាតករ បានអនុវត្ត ដល់កំរិតកំពូល «ពណ៌ក្រហមឆេះ écarlate» ។ ទាហ៊ាន និងកងកំលាំងនគបាល រាប់ពាន់នាក់ បានត្រូវបញ្ជូនទៅដល់ ដាក់អោយឈរជើង នៅគ្រប់ទីកន្លែងសង្ស័យ និងសឹងតែនៅគ្រប់ផ្លូវកែងសំខាន់ ៗ ក្នុងតំបន់។

ប្រតិកម្ម ចូលរួមមរណៈទុក្ខ និង ថ្កោលទោស បានធ្លាក់មកជាបន្តបន្ទាប់ ជុំវិញការបាញ់សំលាប់នេះ ។ ប្រធានាធិបតីបារាំង លោក នីកូឡា​ សាកូហ្សី ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ និងអ្នកទទួលខុសត្រូវ នយោបាយបារាំងផ្សេងៗទៀត បានទៅដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ។ ប្រទេសជាមិត្ត របស់ប្រទសបារាំង ដូចជាសហរដ្ឋអាមេរិក ជាដើម បានចេញសេចក្ដីថ្លែងការណ៍ របស់ខ្លួន ចាត់ទុកជាអំពើដ៏កំសាករបស់ឃាតករ ដែលបានធ្វើ ជាពិសេសទៅលើ កុមារ ហើយបានទទូចអោយមានការចាប់ខ្លួន ឃាតករចិត្តត្រជាក់នេះ ។

គួរបញ្ជាក់ថា ប្រទេសបារាំងកំពុងស្ថិតនៅក្នុង កំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅក្នុងខែមេសាខាងមុខ ។ ជាមួយនឹងព្រឹត្តការណ៍ដ៏រន្ធត់នេះ ប្រធានាធិបតីបារាំង លោក នីកូឡា​ សាកូហ្សី និងបេក្ខជន នយោបាយបារាំងផ្សេងទៀត បានជ្រើសរើស ការផ្អាកជាបណ្ដោះអសន្ត នូវការឃោសនាបោះឆ្នោតនេះ ។ នៅទីក្រុងបារីស ពួកអ្នកមានសមានចិត្ត ជាច្រើននាក់ រួមនឹង អ្នកតំណាងរាស្រ្ត និងអ្នកនយោបាយផងដែរ បានប្រមូលគ្នាដង្ហែរជាក្បួន  នៅល្ងាចថ្ងៃដដែល បានបង្ហាញអោយឃើញ​ ពីការរួបរួមរបស់ប្រជាជាតិបារាំង ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីប្រឆាំងនឹង ភាពស្អប់ខ្ពើមទៅលើ សហគមន៍ជនជាតិជ្វីហ្វ និងអំពើរហឹង្សាបាញ់បោះ របស់ឃាតករឈាមត្រជាក់ ។

នៅព្រឹកថ្ងៃ អង្គារ ទី២០ ខែមិនា ស្ថាប័នសាធារណៈ ក្នុងប្រទេសបារាំង ជាពិសេសគ្រឹះស្ថានសិក្សា ទាំងឡាយ បានឈរស្មឹងស្មាធ ចំនួន ១នាទី ដើម្បី គោរពវិញ្ញណខ័ន ដល់ជនរងគ្រោះ ដែលគេចាត់ទុកដូចជា សមាជិករបស់មហាគ្រួសារនៃប្រទេសបារាំង ។

តើឃាតករឈាមត្រជាក់នេះ ជាជនប្រភេទណា ?

ពួកអ្នកចិត្តវិទ្យាជាច្រើន បានធ្វើការវាយតំលៃថា​ ឃាតករអាចជាមនុស្សរោគចិត្ត សាហាវ គ្មានវិប្បដិសារី ហើយអាចជាមនុស្សដែលមានអាជីប ខាងបាញ់បោះយ៉ាងច្បាស់លាស់ ។  គេបានសង្ស័យ អំពីការទាក់ទង ទៅនឹងការចង់ធ្វើភេវរកម្ម កំនត់ដោយ ក្រុមភេវរករ ប្រកាន់សាសនាអ៊ីស្លាមជ្រុល ។   មានសាក្សីបានមើលឃើញថា ឃាតករបានបំពាក់ប្រដាប់ថតវិដេអូ ពីមុខ ក្នុងពេលធ្វើសកម្មភាព ហើយដែលនេះ បង្ហាញពីភាពឆ្កួតលីលារបស់ ឃាតកររូបនេះ ក្នុងការចាប់យករូបភាព ទៅលើអ្នកដែលខ្លួនបានសំលាប់ ដែលភាគច្រើនជាកុមារនោះ ។

ជនសង្ស័យជាឃាតករ ត្រូវបានរកឃើញ នៅថ្ងៃពុធ ទី២១ ខែមិនា

លោក ក្លូត ហ្គេអង់ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបារាំង ត្រូវបានតែងតាំង អោយទទួលខុសត្រូវលើការស៊ើបអង្កេតនេះ ហើយរដ្ឋអាជ្ញា​ ប្រចាំទីក្រុងបារីស និង ទីក្រុងទូលូ ជាអ្នកទទួលបន្ទុក ខាងការចោទប្រកាន់ ។ ការស៊ើបអង្កេត ត្រូវបានធ្វើយ៉ាងសកម្ម ពីសំណាក់ ក្រុមកំលាំងនគរបាល និងមន្ត្រីជំនាញ មកពីមន្ទី ស្ថាប័ន ជុំវិញក្រសូងមហាផ្ទៃ និង ក្រសួងយុត្តធម៌បារាំង ហើយនៅព្រឹកថ្ងៃ ពុធ ទី២១​ ខែមិនា អត្តសញ្ញាណរបស់ ឃាតករ​ត្រូវបាន គេកំនត់បាន ។ ជនសង្ស័យមានឈ្មោះថា មហាមេដ ម៉េរាហ៍ Mohamed Merah មានដើមកំណើត ជាជនជាតិ អាហ្សេរី ។ ប្រភពពីខាង រដ្ឋអាជ្ញា​ ដែលទទួលបន្ទុក ខាងការចោទប្រកាន់ បានបង្ហាញពីប្រភពសំខាន់ៗ ដើម្បីឈានទៅរក​អោយឃើញ នូវមុខសញ្ញាដ៏គ្រោះថ្នាក់មួយនេះ ។ ប្រភពទាំងនោះ មានជាអាថទ៍ ដូចជា​ ៖

  • ការភ្ជាប់ និងការប្រើប្រាស់ អាំងទើណែត ៖ គួរបញ្ជាក់ថា ម៉ូតូ Scooter ដែលបានប្រើបាស់ ក្នុងការធ្វើសកម្មភាព ដូចគ្នាទៅនឹង ម៉ូតូ​ របស់ជនរងគ្រោះមួយទៀត បើទោះជា ម៉ូតូរបស់ជនសង្ស័យ មើលទៅដូចជា មានពណ៌ខុសពីម៉ូតូមុន ឫត្រូវបានលាបជាថ្មីក៏ដោយ ។ ម៉ូតូដែល ត្រូវបានជនរងគ្រោះ នៅក្នុងសំនុំរឿងឃាតកម្មដំបូងមួយ បានប្រកាសលក់តាមប្រព័ន្ធ អាំងទើណែត ហើយជនរងគ្រោះត្រូវបានគេសំលាប់ ក្នុងពេលលក់ម៉ូតូនោះ ។ អ្នកស៊ើបអង្កេតបាន ប្រមូលស្ទើរតែទាំងអស់ អស័យដ្ឋាន IP របស់បណ្ដាជន ដែលធ្លាប់ចូលទៅរកមើល ការប្រកាសលក់ តាមបណ្ដាញអាំងទើណែតនោះ ។ ហើយគេបានដឹងថា ជនសង្ស័យ ធ្លាប់បានចូលទៅមើលការប្រកាសលក់ របស់ជនរងគ្រោះ​ ដែលឈានទៅកំណត់បាន នូវមុខសញ្ញា ។
  • បណ្ដាញភេវរកម្ម ៖ ជនសង្ស័យ​​ ត្រូវបានគេរកឃើញថា ធ្លាប់បានភ្ជាប់ខ្លួន ទៅនឹងក្រុមសកម្មប្រយុទ្ធ​ ក្នុងប្រទេស អាហ្គានីស្តង់ ។
  • ប្រភពពីខាងព្រហ្មទណ្ឌ ៖ ជនសង្ស័យ ធ្លាប់ជាប់ចោទ និងជាប់ ពន្ធនាគារ ជាច្រើនដង ក្នុងបទ ចោរកម្ម ។ មានរូបភាពជាច្រើនដែល អ្នកស៊ើបអង្កេត បានរកឃើញជារឿយៗថា ជនសង្ស័យ ប្រព្រឹត្តអំពើហឹង្សា គួរអោយកត់សំគាល់ ។

តាំងពីម៉ោង ០៣ម៉០០ភ្លឺ រហូតមកដល់ម៉ោង១៧ម៉ ថ្ងៃពុធ ទី២១​នេះ ជនសង្ស័យ កំពុងតែស្ថិននៅ ក្រោមការឡោមព័ទ្ធកងកំលាំង រ៉េដនៅឡើយ ។ កងកំលាំង រ៉េដ ៣នាក់បានរងរបួស នៅក្នុងការធ្វើសកម្មភាព ដំបូង ។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ នឹងលើកយកព្រឹត្តិការណ៍ នេះមកជំរាបជួន មិត្តអ្នកអាន នៅពេលក្រោយទៀត ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...