វិស្វករ​ម្នាក់​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន ទំនង​ជា​បង្ហោះ​រូប​ចេញ​ពី​កោះ​មួយ

វិស្វករមួយរូប លោក ហ្វីលីព វូដ (Philip Wood) របស់ក្រុមហ៊ុនកំព្យូទ័រ អាយប៊ីអឹម (IBM)​ ដ៏ល្បី ដែលបានស្ថិតនៅ​លើយន្ដហោះបាត់ខ្លួន ជាមួយនឹងវិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន១០នាក់ផ្សេងទៀត ទំនងជាបានបង្ហោះរូបថត (ថតក្នុងស្បៃអន្ធកាល ងងឹតសូន្យសុង) មួយសន្លឹក ចេញពីទូរស័ព្ទអាយហ្វូន (Iphone) បន្ទាប់ពីយន្ដហោះ​នេះ​ត្រូវ​បានចាប់ពង្រត់។ បើតាមការវិភាគ បានឲ្យដឹងថា រូបថតនេះត្រូវបានថតចេញពីទីតាំងមួយក្បែរនឹង កោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា (Diego Garcia) ដែលមានបន្ទាយទាហានយោធាអាមេរិកាំងតាំងនៅ ​កណ្ដាលមហាសមុទ្រឥណ្ឌា។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិស្វករមួយរូប លោក ហ្វីលីព វូដ (Philip Wood) របស់ក្រុមហ៊ុនកំព្យូទ័រ អាយប៊ីអឹម (IBM)​ ដ៏ល្បី ដែលបានស្ថិតនៅ​លើយន្ដហោះបាត់ខ្លួន ជាមួយនឹងវិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន១០នាក់ផ្សេងទៀត ទំនងជាបានបង្ហោះរូបថត (ថតក្នុងស្បៃអន្ធកាល ងងឹតសូន្យសុង) មួយសន្លឹក ចេញពីទូរស័ព្ទអាយហ្វូន (Iphone) បន្ទាប់ពីយន្ដហោះ​នេះ​ត្រូវ​បានចាប់ពង្រត់។ បើតាមការវិភាគ បានឲ្យដឹងថា រូបថតនេះត្រូវបានថតចេញពីទីតាំងមួយក្បែរនឹង កោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា (Diego Garcia) ដែលមានបន្ទាយទាហានយោធាអាមេរិកាំងតាំងនៅ ​កណ្ដាលមហាសមុទ្រឥណ្ឌា។


ព្រលានយន្ដហោះ នៅលើប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា កណ្ដាលមហាសមុទ្រឥណ្ឌា។ (រូបថត ហ្គូហ្គ័ល)

បាត់យន្ដហោះ - នេះជាចំណុចសង្ស័យឬជាពាក្យចចាមអារ៉ាមថ្មីទៀត ដែលត្រូវបានបញ្ចេញឲ្យដឹង កាលពីដើម​ខែ​មេសានេះ បន្ទាប់ពីការរុករកយ៉ាងពេញទំហឹង តែមិនសូវជាមានសង្ឃឹម នៅក្នុងលំហខាងត្បូងនៃមហាសមុទ្រឥណ្ឌា ជាមួយប្រទេសជាច្រើននោះ។ ប៉ុន្តែការបែកធ្លាយ«ការសង្ស័យ»នេះ នៅមិនទាន់មានភាពច្បាស់លាស់ បញ្ជាក់​ដោយ​ក្រុមអ្នកស៊ើបអង្កេត នៃការបាត់ខ្លួនរបស់យន្ដហោះប៊ូអីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង នោះនៅឡើយ។

បន្ទាប់ពីត្រូវបានចាប់ពង្រត់នោះមក សាក្សីជាច្រើនបាននិយាយថា ពួកគេបានឃើញយន្ដហោះប៊ូអីង ចុះចត​នៅ​ទីកន្លែងមួយដែលគេស្គាល់ថា ជាបន្ទាយយោធាកណ្ដាលមហាសមុទ្រឥណ្ឌារបស់សហរដ្ឋអាមេរិក ក្នុងប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា។ គេថែមទាំងដឹងពី ស្លាកស្នាមធ្លាក់ប្រេង និងទិន្នន័យនៃប្រព័ន្ធផ្កាយរណប ថាអាចនឹងបញ្ជាក់​ពីការអះអាងនេះ។ តែសាក្សី និងភស្ដុតាងទាំងអស់ ត្រូវបានគេព្យាយាមពង្វៀង ដើម្បីឈានទៅដល់ការ​បំភ្លេច​ចោលទាំងស្រុង ដោយគេបានបញ្ជាក់ថា ទាំងនោះសុទ្ធសឹងជាព័ត៌មានបំភ្លៃ ក្នុងខណៈពេលដែលការស្រាវជ្រាវ​រុករកយន្ដហោះ នៅតែបន្តធ្វើនៅឡើយ។

ចំណុចសង្ស័យថ្មីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ អ្នកដំណើរម្នាក់នៅលើយន្ដហោះ ដែលជាវិស្វកររបស់​ក្រុមហ៊ុន​បច្ចេកវិទ្យាអាយប៊ីអ៊ីមដ៏ល្បីរបស់អាមេរិក  លោក ហ្វីលីព វូដ ទំនងជាបានផ្ញើររូបថតមួយសន្លឹក ទៅលើប្រព័ន្ធ​អាំងធើណែត ហើយបាននិយាយថា លោកកំពុងជាប់ក្នុងពន្ធនាគារងងឹតមួយ នៅជាមួយអ្នកដំណើរផ្សេងទៀត។ គេហទំព័រដែលសរសេរពីហេតុការណ៍នេះ បានបញ្ជាក់ថា លោក ហ្វលីព ត្រូវបានចងភ្នែកនិងដៃទាំងគូជាប់ តែថា​ដៃរបស់លោកអាចកម្រើក ដើម្បីដកយកទូរស័ព្ទពីហោប៉ៅខាងក្រោយ ហើយថតរូបនៅក្នុងទីងងឹតនោះ ជាមួយនឹង​ការទូរសារមួយសរសេរដោយ ប្រព័ន្ធសរសេរអក្សរដោយសម្លេង ដែលមានន័យជាអាថ៌ តាមភាសាអង់គ្លេសថា៖

«I have been held hostage by unknown military personal after my flight was hijacked (blindfolded). I work for IBM and I have managed to hide my cellphone in my ass during the hijack. I have been separated from the rest of the passengers and I am in a cell. My name is Philip Wood. I think I have been drugged as well and cannot think clearly.»

រូបថតដែលគេបញ្ជាក់ថា ថតដោយទូរស័ព្ទអាយហ្វូន៥ របស់លោក ហ្វីលីព វូដ នោះ មានទិន្នន័យ​ដែលបង្ហាញពី​ចំនុច GPS នៃការថតរូបដូច្នេះ៖

Latitude 7; 18;58.308906555175781
Longitude 72; 25; 35 55908203125

ដែលបញ្ជាក់ពីទីកន្លែងមួយ មានទីតាំងក្បែរនឹង បន្ទាយទាហានយោធាអាមេរិកាំង ស្ថិតនៅលើប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា (Diego Garcia) កណ្ដាលមហាសមុទ្រឥណ្ឌា។

តែការសង្ស័យខាងលើនេះ ត្រូវបានអ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីកូឡាឡំពួរ បដិសេធ ដោយ​និយាយថា នៅក្នុងការលើកឡើងនេះ គ្មានអ្វីគួរឲ្យជឿជាក់ទាល់តែសោះ។ ស្រង់ការឆ្លើយតបតាមមែល កាលពីថ្ងៃ​ទី១២​ ខែមេសានេះ ដោយសារព័ត៌មានម៉ាឡេស៊ី Malaysia’s Star អ្នកនាំពាក្យបានសរសេរថា «គ្មានចំណុចណា​មួយទាល់តែសោះ ដែលបង្ហាញថា យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បាន​ហោះទៅក្បែរប្រជុំកោះម៉ាលឌីវ ឬទៅក្បែរប្រជុំកោះ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា។ យន្ដហោះ នៃជើងហោះហើរ MH370 មិនបានចុះចតនៅ ឌីយ៉េហ្គោ ហ្គាស៊ីយ៉ា នោះទេ៕»

------------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...