សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។


ឆ្នេរខ្សាច់ នៅកោះត្រល់។

យុត្តិធម៌ - ក្នុងដំណើរចុះទៅកាន់ខេត្តកំពត នៅចុងសប្តាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងមុតមាំថា តាមពិតកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវបាន​ប្រទេស​វៀតណាម ដណ្តើមយកពីប្រទេសកម្ពុជា។

ប្រមុខគណបក្សជំទាស់ដដែល បញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា កោះត្រល់នៅជិតខេត្តកំពត ក្រុងកែបកម្ពុជា ជិតជាង​ឆ្ងាយណាស់ បើប្រៀបទៅនឹងចម្ងាយ ពីកោះត្រល់ទៅប្រទេសវៀតណាម ដូច្នេះកោះត្រល់ហ្នឹង គឺត្រូវតែជារ​បស់​ប្រទេសកម្ពុជា។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១២ ក្នុងរដ្ឋសភា បានលើកឡើងថា មូលហេតុដែល​នាំ​ឲ្យ​កោះត្រល់ លែងជាកម្មសិទ្ធិរបស់ខ្មែរនោះ ដោយសារតែមានឯកសារ របស់ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ប្រេវីយេ កាត់កោះត្រល់ឲ្យវៀតណាម។

ប៉ុន្តែបើយោងតាម ការចេញផ្សាយរបស់កាសែតរស្មីកម្ពុជា (មាននិន្នាការទៅរករដ្ឋាភិបាល លោក ហ៊ុន សែន) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ បានដកស្រង់ នូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ (ព្រះបាទសម្ដេច​ព្រះ​នរោត្តម សីហនុ) ថា៖ «ព្រះអង្គមិនដែលទទួលស្គាល់កោះត្រល់ ជារបស់វៀតណាមម្ដងណានោះឡើយ។»

សម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលតែងបរិហាររដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិនហ៊ានប្រឈមមុខ ការពារបូរណភាពដែនដី ជាមួយប្រទេសវៀតណាម បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤នេះ ថា៖ « ខ្ញុំជឿថា បញ្ហាកោះត្រល់ បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាច​នឹងប្ដឹង​ទាម​ទារយកមកវិញបាន។»

កោះត្រល់ ដែលមានទំហំ ស្ទើរតែប៉ុនប្រទេសសិង្ហបុរីទាំងមូល ស្ថិតនៅចម្ងាយ១៦ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា និងមានចម្ងាយ៤០ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសវៀតណាម ធ្លាប់ត្រូវបានលោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយ អះអាងថា ករណីណាក៏ដោយ កោះត្រល់នៅតែជារបស់ខ្មែរ ហើយអាច​ទាមទារយកពីប្រទេសវៀតណាមវិញបាន ដោយយោងទៅតាមបីចំណុច គឺប្រវត្តិសាស្ត្រ ច្បាប់សមុទ្រ និងកត្តា​មនុស្ស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...