ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ប្រសិនបើអ្នកចូលទៅកាន់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Peou Panha Pich (ពៅ បញ្ញាពេជ្រ) ដែលគេដឹងថា​ជាទំព័រផ្ទាល់របស់តារាចម្រៀង ពៅ បញ្ញាពេជ្រ នោះ អ្នកប្រាកដជាបានស្តាប់ចម្រៀង ដែលនាងហាត់សម​ច្រៀងឡើងវិញ ដោយខ្លួនឯង​ក្នុងពេលថ្មីៗនេះជាច្រើន។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើអ្នកចូលទៅកាន់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Peou Panha Pich (ពៅ បញ្ញាពេជ្រ) ដែលគេដឹងថា​ជាទំព័រផ្ទាល់របស់តារាចម្រៀង ពៅ បញ្ញាពេជ្រ នោះ អ្នកប្រាកដជាបានស្តាប់ចម្រៀង ដែលនាងហាត់សម​ច្រៀង​ឡើងវិញ ដោយខ្លួនឯង​ក្នុងពេលថ្មីៗនេះជាច្រើន។


រូបថតអនុស្សាវរីយ៍ នៅមុននាងត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារនាង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចំរៀងដែលរងការបាញ់ប្រហារ កាលពីជាង៧ឆ្នាំមុន កញ្ញា ពៅ បញ្ញាពេជ្រ នៅវេលានេះ បានកំពុងច្រៀង​ឡើងវិញ នូវ​ចម្រៀង​​​ទាំង​ភាសាខ្មែរនិងភាសាថៃ និងបានបង្ហោះចម្រៀងទាំងនោះ នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីជា​ការ​ហាត់​សមទឹកដមសម្លេងផង និងផ្ញើជូនដល់ប្រិយមិត្ត ដែលដែលនិយមគាំទ្រទឹកដមសំនៀងរបស់នាង​ស្តាប់កំសាន្តផង។

បើទោះបីជានៅពេលនេះ តារាចម្រៀងរូបនេះ បានក្លាយជាជនពិការ ដើរមិនរួច ជិះតែរទេះ ក៏មែនពិត ប៉ុន្តែទឹកដម​សម្លេងរបស់នាងមិនចាញ់ពីពេល មិនទាន់រងរបួសនោះឡើយ។ លោកអ្នកអាចស្ដាប់សម្លេងរបស់នាង នៅក្នុង​ចម្រៀង​ទាំងនោះ ដែលមានដូចជា «ដល់វេលាដែលត្រូវសារភាព» ឬ«ស្រឡាញ់បងដល់ឆ្អឺង»ជាដើម។

ដោយឡែក សម្រាប់ចម្រៀងជាភាសាថៃ ដោយទំនងជានាងខ្លាចមានការយល់ច្រឡំ នាងបានសរសេរអម នៅនឹង​ចម្រៀងនោះ នូវពាក្យពេជ្យមួយចំនួនថា «ថ្ងៃនេះនាងខ្ញុំសូម ដាក់ផ្សាយ  បទថៃមួយបទទៀត ការដែលច្រៀងនេះ គឺមិន​មានន័យអ្វីផ្សេង ក្រៅតែពីការហាត់ច្រៀងលេងនោះទេ និងមានចេតនាផ្ញើជូនបងប្អូនស្តាប់កំសាន្តតែប៉ុណ្ណោះ គឺមាន​ទាំងបទខ្មែរនិងថៃ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន»។

វារឿងមួយគួរឲ្យសោកស្ដាយ ដែលអ្នកចម្រៀងដែលមានសម្លេងពិរោះ និងធ្លាប់មានប្រជាប្រិយភាពក្នុងពិភព​សិល្បៈ​មួយរូប បែជាត្រូវបានឃាតករមិនស្គាល់មុខតាមសម្លាប់ រហូតដល់នាងត្រូវរស់នៅក្នុងស្ថានភាពជាជនពិការ។ រហូត​មកដល់ពេលនេះឃាតករ និងអ្នកនៅពីក្រោយខ្នងរឿងនេះ នៅមិនទាន់បានរកមុខឃើញនៅឡើយ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ​បាញ់ប្រហារ មកលើរូបនាងយ៉ាងសាហាវ នៅមុខសាលាភាសាបរទេសមួយ ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និង​ថាមពល ក្នុងបំណងផ្តាច់ជីវិត ប៉ុន្ដែជាសំណាងល្អ គ្រាប់កាំភ្លើងមិនបានត្រូវចំណុចសំខាន់របស់នាងឡើយ ដោយ​គ្រាន់តែធ្វើឲ្យនាងមានរបួសធ្ងន់ និងបញ្ជូនទៅព្យាបាលនៅក្រៅប្រទេសប៉ុណ្ណោះ។ ដោយសារតែរូបនាង និងគ្រួសារ​អស់លទ្ធភាពនឹងធ្វើការព្យាបាល នៅក្រៅប្រទេសជាបន្តរទៅទៀត តារាចម្រៀងដែលស្ទើរ​បាត់បង់​ជីវិតរូបនេះ បាន​វិលមកដល់ប្រទេសកម្ពុជាវិញ​កាលពីខែកញ្ញា ឆ្នាំ២០១២ ជាមួយនឹងជីវិតពិកាដ៏សោកសៅ រាប់ចាប់តាំងពីរូបនាង ត្រូវបានគេបាញ់រហូតមកទល់បច្ចុប្បន្ន៕

សូមជូនចម្រៀងរបស់កញ្ញាចំនួនពីរបទ ដូចខាងក្រោម៖

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៩ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...