សម្ភាស​ចិន្ត ច័ន្ទរតនា៖ គំរូ​ប្លង់​ប្រាសាទ​នៅ​កោះកែ តាំង​ក្នុងពិធី​បុណ្យ​«អង្គរ​សង្ក្រាន្ត»

បន្ទាប់ពីបញ្ចប់ការតាំងពិពណ៌ ស្តីពីស្ថាបត្យកម្មក្នុងរាជធានីកោះកេរក្នុងពេលកន្លងមក នាពេលបច្ចុប្បន្ននេះ ក្រុម​ការងារកេរដំណែលខ្មែរគ្រោងនឹង រៀបចំគំរូប្លង់សំរាប់ដាក់តាំងបង្ហាញ ពីស្នាដៃសម្រាប់ចូលរួមតាំងពិព័ណ៍រូបថត នៅក្នុងពិធីបុណ្យអង្គរសង្ក្រាន្ត នៅថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ នៅទឹកដីអង្គរ ខេត្តសៀមរាប។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចប់ការតាំងពិពណ៌ ស្តីពីស្ថាបត្យកម្មក្នុងរាជធានីកោះកេរក្នុងពេលកន្លងមក នាពេលបច្ចុប្បន្ននេះ ក្រុម​ការងារកេរដំណែលខ្មែរគ្រោងនឹង រៀបចំគំរូប្លង់សំរាប់ដាក់តាំងបង្ហាញ ពីស្នាដៃសម្រាប់ចូលរួមតាំងពិព័ណ៍រូបថត នៅក្នុងពិធីបុណ្យអង្គរសង្ក្រាន្ត នៅថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ នៅទឹកដីអង្គរ ខេត្តសៀមរាប។


ប្រាសាទប្រាង្គ នៅកោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន ខេត្តព្រះវិហារ។ (រូបថត កេរ្តិ៍ដំណែលខ្មែរ)

ស្នាដៃកូនខ្មែរ - «ខ្ញុំសង្ឃឹមថា រយៈពេលនៃតាំងពិពណ៌ខាងមុខនេះ យើងនឹងអាចផ្តល់ជាសញ្ញាវិជ្ជមានមួយ ទៅ​ឲ្យ​យុវជនខ្មែរជំនាន់ក្រោយ អោយគាត់បានដឹងអំពីអ្វី ដែលហៅថាបេតិកភ័ណ្ឌជាតិ ប្រវត្តិសាស្រ្តនិ ងការងារស្រាវជ្រាវ» នេះជាក្តីរពឹងទុករបស់ បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្ដិសិល្បៈអាស៊ីអាគ្នេយ៍ លោកចិន្ត ច័ន្ទរតនា បន្ទាប់ពី​ក្រុម​ការងារកេរដំណែលខ្មែរ ដែលមានរូបលោកជាប្រធាន គ្រោងនឹងរៀបចំគម្រូប្លង់ អំពីប្រសាទបុរាណខ្មែរជា​លើកទី១​របស់ខ្លួន នៅក្នុងពីធីតាំងពិពណ៌នៅក្នុងពិធីបុណ្យអង្គរសង្ក្រាន្តចូលឆ្នាំខ្មែរ នាពេលខាងមុខនៅខេត្តសៀមរាប។

លោកចិន្ត ច័ន្ទរតនា បានអោយដឹងថា គោលបំណងនៃការតាំងគម្រូប្លង់នេះ គឺចង់បង្ហាញអំពីប្រវត្តិ​សង្ខេបនៃ​ប្រវត្តិ​សាស្រ្តខ្មែរ តាំងពីសម័យមុនអង្គរ រហូតដល់សម័យអង្គរក្នុងសតវត្យទី១៣ និងមួយទៀតចង់បង្ហាញថា តើនៅក្នុង​សម័យកាលនីមួយៗនៅក្នុងសតវត្យទី៦ ទី៧ រហូតដល់ទី១៣ គេបានកសាងប្រាសាទអ្វីខ្លះ និងស្តេចអង្គណាជា​អ្នកកសាង។

គំរូប្លង់ដែលក្រុមការងារកេរដំណែលខ្មែរ នឹងយកដាក់តាំងបង្ហាញនោះ ត្រូវបានប្រធានក្រុមរូបនេះបង្ហាញថា មិន​យកមកតាំងបង្ហាញទាំងអស់ទេ ដោយជ្រើសយកតែប្រាសាទណាដែលសំខាន់ៗ ដើម្បីបង្ហាញអោយគេដឹងថា សម័យកាលនោះ មានការវិវត្តិរបៀបណា ហើយបែបម៉េចប៉ុណ្ណោះ។ លោកបានពន្យល់ថា «សំរាប់ដាក់បង្ហាញ យ៉ាងហោចណាស់មាន៣០ទៅ៤០ផ្ទាំងដែរ អាស្រ័យលើការពិភាក្សាគ្នាជាមួយក្រុមការងារ អញ្ចឹងយើងត្រូវ​មើល​រូបថតទំហំប៉ុណ្ណា ដែលត្រូវយកមកដាក់តាំងបង្ហាញ»។

សំរាប់ វត្ថុដែលនឹងត្រូវយកមកតាំងពិពណ៌ នាពេលខាងនោះមិនទាន់លេចចេញ ជារូបរាងនៅឡើយទេ តែក្រុម​ការងារកេរដំណែលខ្មែរ បានរចនាជាគម្រូប្លង់រួចរាល់ហើយ ដែលការសាងនឹងចាប់ផ្តើម​នៅសប្តាហ៍ទី៣ នៃខែ​មិនា​នេះ។ ចំពោះពេលវេលាវិញ អាចត្រូវចំណាយពេលពី១០ថ្ងៃទៅ១៥ថ្ងៃដែរ ព្រោះវាត្រូវចំណាយរយៈពេលយូ។

លោកអះអាងថា «យើងនឹងមានសរសេរបញ្ជាក់បន្តិចៗ ដើម្បីជាគំនិតក្នុងការផ្តល់ចំណេះដឹងបន្ថែម និងផ្តល់​ឲ្យអ្នក ដែលគេចូលមើល ស្គាល់អំពីប្រវត្តិសាស្រ្តខ្មែរ ស្គាល់អំពីស្ថាបត្យកម្មនិងសិល្បៈខ្មែរកាន់តែច្បាស់ និងមួយទៀត ដើម្បីឲ្យគាត់ចូលរួមថែរក្សាសម្បត្តិវប្បធម៌បេតិកភ័ណ្ឌបានគ្រប់គ្នា ព្រោះមិនសូវមាននរណា​ចាប់អារម្ភណ៏​ប៉ុន្មានទេ ទាក់ទងនិងរឿងប្រវត្តិសាស្រ្ត និងការងារស្រាវជ្រាវ»។

រីឯទីតាំងសំរាប់ដាក់តាំងបង្ហាញ មិនទាន់កំណត់នៅឡើយ ដោយត្រូវរងចាំការសម្រេច​របស់សហភាពសហព័ន្ធ​យុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។ ប៉ុន្តែនៅវេលានេះ លោក ចិន្ត ច័ន្ទរតនា បានបង្ហើបថា មានបី​កន្លែងសំរាប់ការដាក់តាំង៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៩ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...